អស់រយៈពេលជិត១ឆ្នាំ កញ្ញា ហេង ចាន់តី បានបញ្ចប់ស្នាដៃនិពន្ធសៀវភៅមួយប្រភេទក្រោមចំណងជើងថា Be happy and smile ដែលបកប្រែជាភាសាខ្មែរថា ភាពរីករាយនិងស្នាមញញឹម។ ការនិពន្ធសៀវភៅនេះ គឺដើម្បីលើកទឹកចិត្តនិងផ្តល់ការតស៊ូដល់ជនមានពិការភាពទាំងអស់នៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក។ បន្ថែមពីនេះ នៅក្នុងស្នាដៃនិពន្ធរបស់កញ្ញា ចាន់តីដែលជាជនពិការមួយរូបផងដែរនោះ គឺត្រូវបានចងក្រងឡើងជាភាសាអង់គ្លេស ខណៈបច្ចុប្បន្នវត្តមានសៀវភៅរបស់អ្នកនិពន្ធវ័យ៣៧ឆ្នាំរូបនេះ ត្រូវបានចែកចាយលក់នៅក្នុងហាងសៀវភៅ តាមបណ្តាប្រទេសមួយចំនួនដូចជា នៅតំបន់អឺរ៉ុប អាមេរិក និងមាននៅតាមវេបសាយល្បីៗមួយឈ្មោះមួយចំនួនផងដែរ។