ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសទទួលពាក្យប្រឡងស្នាដៃ តែងនិពន្ធពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ២០២២លើកទី២១ ដែលជាប្រភេទប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី៣០មិថុនា ក្នុងគោលបំណងថែរក្សាលើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍អក្សរសាស្ត្រជាតិ ឲ្យកាន់តែប្រសើរឡើងថែមទៀត។ អ្នករៀបចំកម្មវិធីមើលឃើញសន្ទុះនៃការចាប់អារម្មណ៍ដាក់ពាក្យចូលរួមប្រកួតស្នាដៃតែងនិពន្ធបែបអក្សរសិល្ប៍នៅមានកំរិត បើធៀបនឹងការប្រកួតច្រៀងរាំ កំសាន្ត បែបសម័យ។ ឆ្លៀតពេលនេះ អេង គីមហុង អ្នកកាសែតរបស់យើង បានជួបសម្ភាសម្ចាស់ជ័យលាភីចំនួនពីរនាក់ដែលម្នាក់ទទួលបានចំណាត់ថ្នាក់លេខ១ ផ្នែកប្រលោមលោកខ្លីពានរង្វាន់ព្រះនាងឥន្ទ្រទេវីក្នុងឆ្នាំ២០២១ និងម្នាក់ទៀតទទួលបានចំណាត់ថ្នាក់លេខ១ ផ្នែកនិពន្ធកំណាព្យរឿង។