លោក ចាប តូ ជាកូនទី៣ក្នុងចំណោមបងប្អូនប្រុសស្រី៤នាក់គឺមានតែលោកម្នាក់ទេ ដែលពិការភ្នែក។ ជាអ្នកខេត្តស្វាយរៀង លោក ចាប តូ បានប្រាប់ថា មុនបានក្លាយជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា លោកបានបញ្ចប់ការសិក្សាផ្នែកពាណិជ្ជកម្មនៃសកលវិទ្យាល័យជាតិគ្រប់គ្រង និងជាសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការដែលតំណាងឲ្យជនមានពិការភាពផ្នែកភ្នែកនៅទូទាំងប្រទេសកម្ពុជា។ ជាងនេះទៅទៀត លោក ចាប តូ ក៏ជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ ដែលកកើតឡើងក្នុងឆ្នាំ២០១២។ សមាគមនេះដើរតួនាទីជួយជនពិការភ្នែកឲ្យមានមុខរបរ និងជំនាញមួយច្បាស់លាស់។ ឈរលើមុខតំណែងជាអនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច បុរសវ័យ៣៣ឆ្នាំរូបនេះ គូសបញ្ជាក់ថា«បើចង់ឲ្យគេជួយយើងទាល់តែយើងជួយខ្លួនឯងជាមុនសិន»។