អាជីវកម្មស្រោបវត្ថុស័ក្តិសិទ្ធិពីជ័រប្លាស្ទិក កំពុងទទួលបានការចាប់អារម្មណ៍ និងពេញនិយមជាខ្លាំងពីសំណាក់ពលរដ្ឋខ្មែរ ពិសេសមន្ត្រីប៉ូលីស និងទាហ៊ានដែលមានជំនឿលើវត្ថុស័ក្តិសិទ្ធិពាក់ជាប់កាយដើម្បីការពារពីអមនុស្ស ឬឧបទ្រពចង្រៃនានា។ ការស្រោបប្លាស្ទិកលើវត្ថុស័ក្តិសិទ្ធិដូចជា រូបព្រះ រូបឪពុកម្តាយ ជីដូនជីតា បើតាមម្ចាស់អាជីវកម្មខ្មែរអង្គរស្រោបព្រះប្លាស្ទិកលំដាប់អាជីពលោក ជា ធូរេនពិសិដ្ឋ គឺដើម្បីការពារពីការបាក់បែក និងអាចរក្សាទុកបានយូរ។ លើសពីនេះ លោក ធូរេន ពិសិដ្ឋអះអាងថា អាជីវកម្មស្រោបព្រះប្លាស្ទិកនេះ ក៏បានចូលរួមលើកស្ទួយវប្បធម៌ខ្មែរមួយចំណែកផង តាមរយៈការឆ្នៃប្រឌិតជាមួយក្បាច់រចនាបទខ្មែរនៅតាមប្លាស្ទិកដែលស្រោបវត្ថុស័ក្តិសិទ្ធិទាំងនោះ។