នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុយើងនៅពេលនេះ សួង សុខភារី សូមណែនាំលោកអ្នកនាងឱ្យបានស្គាល់ពីលោក បួយ ដារី អគ្គលេខាធិការនៃក្លឹបបាល់ទាត់ Siem Reap United (SRU) និងជាអ្នកជំនួញមានជំនាញរៀបចំទីលានបាល់ទាត់។ លោក បួយ ដារី មានភាពជោគជ័យ ដោយបានសម្រេចបំណង ក្នុងការក្លាយជាចំណែកដំបូងមួយ ញុំាងឱ្យមានការបណ្តុះបណ្តាលថ្នាលបាល់ទាត់យ៉ាងផុសផុល ក្នុងប្រទេសកម្ពុជា។ លោក ដារី តែងតែជឿជាក់ថា ក្នុងវិស័យបាល់ទាត់ ប្រសិនបើគ្មានការអភិវឌ្ឍថ្នាលយុវជនឱ្យបានរឹងមាំទេ នោះក្លឹប ឬ ប្រទេសនោះ គឺមិនអាចប្រកួតប្រជែងជាមួយបណ្តាប្រទេស ដែលមានធនធានច្រើនជាងខ្លួននោះឡើយ។