ក្រោមការសហការវាងអង្គការស៊ីប៉ា នឹងអគ្គនាយកដ្ឋានពន្ធនាគារ គម្រោងបណ្ណាល័យក្នុងពន្ធនាគារទីមួយបានបិទបញ្ចប់ទៅប្រកបដោយជោគជ័យ បន្ទាប់ពីបានដាក់ឱ្យដំណើរការអស់រយៈពេលមួយទស្សវត្សន៍កន្លងមក។ ហើយនាពេលបច្ចុប្បន្ននេះ គម្រោងថ្មីមួយបន្ថែមទៀតបានបង្កើតឡើងនោះ គឺគម្រោងការអប់រំក្នុងពន្ធនាគារ។ បើតាមលោក សំ លាងអេង ប្រធានកម្មវិធីអប់រំក្នុងពន្ធនាគារបានលើកឡើងថា ក្រោមគម្រោងនេះ អង្គការស៊ីប៉ានៅតែបន្តអនុវត្ត និងមានទិសដៅបញ្ជៀបការអប់រំក្នុងពន្ធនាគារដដែល។ លោកថា ក្រោមវត្តមានរបស់បណ្ណាល័យក្នុងពន្ធនាគារជនជាប់ឃុំភាគច្រើនទទួលបានឱកាសអប់រំស្មើមុខស្មើមាត់ដូចទៅនឹងពលរដ្ឋទូទៅដែរ។