នាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិrfi នាពេលនេះ អោ ស្រីពេជ្រ សូមណែនាំលោកនាងមកស្គាល់លោកជំទាវ ម៉ម ដាត្ថាលីណែត ដែលជាទីប្រឹក្សាក្រសួងព័ត៌មាន និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសហគ្រិនស្ត្រីកម្ពុជា។ ស្ត្រីឆ្នើមរូបនេះបានចំណាយពេលវេលា១០ឆ្នាំរៀនសូត្រនិងធ្វើការងារនៅសហរដ្ឋអាមេរិក។ នៅពេលត្រលប់មកមាតុប្រទេសវិញ លោកជំទាវដាត្ថាលីណែត បានចូលរួមចំណែកជួយសង្គមជាតិ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សដែលជាសហគ្រិនស្ត្រី សិស្សនិស្សិត និងយុវជនកម្ពុជា។ សម្រាប់លោកជំទាវ ការបណ្តុះស្មារតីនិងពុទ្ធិនៅក្នុងខ្លួនសម្រាប់បុគ្គលម្នាក់ៗគឺជាទុនកសាងសង្គមជាតិដ៏រឹងម៉ាំ។