នៅក្នុងបទយកការណ៍នៅថ្ងៃនេះ យើងអាចស្វែងយល់ពីតម្រូវការចាំបាច់ឧស្ម័នសម្រាប់រដូវរងា នៅប្រទេសបារាំង ជាមួយការពន្យល់ពីលោក ណុស ផាន់ណារ៉ា។ លោកណុស ផាន់ណារ៉ា ប្រជាជនខ្មែររស់នៅ ខេត្តបឺសង់សុង ធ្វើការនៅក្រុមហ៊ុនបារាំង Atlantique ingénierie។ ការងាររបស់លោកណុស ផាន់ណារ៉ាគឺចុះវាស់វែង កំណត់ទីតាំងបំពង់ឧស្ម័នក្រោមដី ដើម្បីធ្វើបច្ចុប្បន្នភាពផែនទីបំពង់បង្ហូរឧស្ម័ននៅក្នុងប្រទេសបារាំង។ សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ដែលឈានដល់ការបិទបំពង់បង្ហូរឧស្ម័ន ហ្កាសមកទឹកដីអឺរ៉ុបកំពុងធ្វើឲ្យបារាំង ដែលនាំចូលឧស្ម័នពីរុស្ស៊ី ដោយឆ្លងកាត់អាល្លឺម៉ង់កំពុងប្រឈមនឹងការខ្វះហ្កាសសម្រាប់រដូវរងារ។