បង្កើតនៅក្នុងឆ្នាំ១៩៩៤«មណ្ឌលមែកឈើ»ដែលជាកន្លែងទទួលចិញ្ចឹមកុមារគ្មានទីពឹងផ្ដើមផ្លាស់ប្ដូររូបរាង ដោយប្រែពីផ្ទះឈើចាស់បុរាណមកជាផ្ទះឈើបែបថ្មី។ បច្ចុប្បន្នទីនេះទទួលមើលថែទាំកុមារទាំងពីរភេទជិត១៣០នាក់ ហើយផ្ដល់អាហារបីពេលក្នុងមួយថ្ងៃ កន្លែងស្នាក់នៅសមរម្យ និងផ្ដល់ការអប់រំភាសាខ្មែរនិងអង់គ្លេស។ មណ្ឌលរស់បានដោយមានការទំនុកបំរុងពីសប្បុរសជនក្រៅនិងក្នុងប្រទេស។ នៅចំពោះមុខតម្រូវការបន្ទាន់អ្នកគ្រប់គ្រងមណ្ឌលត្រូវការថវិកាបង្គ្រប់យកមកសាងសង់ជម្រកថ្មីសម្រាប់កុមារទាំងពីរភេទ ខណៈកន្លែងស្នាក់ចាស់ប្រឈមនឹងសភាពចាស់ទ្រុឌទ្រោម។