ក្រុមហ៊ុនជីប ម៉ុង លែន ដែលបានទិញយកបុរីហ្គ្រេន ភ្នំពេញ ពីក្រុមហ៊ុន វ៉ាយ អិល ភី គ្រុប កំពុងតែបង្កើនសកម្មភាពអភិវឌ្ឍរបស់ខ្លួនលើគម្រោងថ្មី ដោយគ្រោងនឹងលុបស្រះទឹកមួយកន្លែងនៅក្នុងបុរីនេះ។ សកម្មភាពនេះបានធ្វើឲ្យពលរដ្ឋដែលទិញផ្ទះនៅក្នុងបុរីដ៏ស្រស់បំព្រង កាលពីជាង១០ឆ្នាំមុន មិនសប្បាយចិត្តឡើយ។ លើសពីនេះពួកគេកំពុងតែបារម្ភពីសុវត្ថិភាព ក្នុងការរស់នៅ បន្ទាប់ពីមានមនុស្សមួយក្រុមដើរដកយកបដាដែលពលរដ្ឋចងនៅរបងផ្ទះ ដោយមានខ្លឹមសារតវ៉ាមិនឲ្យលុបស្រះទឹកនោះ។ សូមស្ដាប់់់ការឡើងរបស់ពលរដ្ឋរស់នៅក្នុងបុរីដ៏ទំនើបហ្គ្រេនភ្នំពេញតាមរយៈនាទីបទយកការណ៍របស់ អ៊ឹង ប៊ុនថន ដូចតទៅ៖