មនុស្សចាស់មួយចំនួនដែលធ្លាប់ហែលឆ្លងសម័យកាលសង្គ្រាមបង្ហាញអារម្មណ៍ស្រដៀងគ្នាថា ស្ថានភាពកូវីដ១៩ដែលកំពុងសម្លាប់មនុស្សរាល់ថ្ងៃនេះ ប្រៀបដូចជាស្ថានភាពសង្គ្រាមខ្មែរក្រហមក្នុងពេលអតីតកាលដែរ។ ស្រដៀងនៅត្រង់ថា ស្ថានភាពទាំងពីរធ្វើឲ្យមនុស្សមើលឃើញសេចក្ដីស្លាប់នៅនឹងមុខ។ តែយ៉ាងណាក៏ដោយមនុស្សចាស់ទាំងនេះបង្ហាញអារម្មណ៍ធូរចិត្តបន្តិចវិញនៅពេលបានចាក់វ៉ាក់សាំង។ បន្ទាប់ពីបានចាក់វ៉ាក់សាំងនិងទទួលបានថវិកា១០លានរៀលពីរដ្ឋាភិបាលដែលឈរលើបាតតារាងចុងក្រោយ ចាស់ៗពីររូបបានលើកឡើងថា ថវិកា១០លានរៀលនេះគឺបានដោះស្រាយលើផលប៉ះពាល់ក្នុងគ្រួសាររយៈពេលយូរសម្រាប់អ្នកជនបទ។