បិទសាលារៀន និងជំរុញឲ្យមនុស្សធ្វើការពីផ្ទះ នេះជាវិធានការរបស់រដ្ឋាភិបាលបារាំង ដើម្បី ទប់ស្កាត់ការឆ្លងរីករាលមេរោគកូរ៉ូណា ក្នុងចំណោមប្រជាជន។ ត្រូវគេហាមមិនឲ្យចេញក្រៅផ្ទះ បើសិនមិនចាំបាច់ និងត្រូវបង្រៀន ធ្វើលំហាត់ជាមួយកូនៗ ដែលមិនបានទៅរៀន ដោយសារសាលារៀនបិទទ្វារ តើ បុគ្គលិកដែលត្រូវចាប់តម្រូវឲ្យធ្វើការពីផ្ទះ កំពុងស្ថិតក្នុងសភាពបែបណា? នៅក្នុងបទយកការណ៍នៅថ្ងៃសុក្រនេះ ឈាងបុប្ផាលើកយកករណី សក្ខីកម្មរបស់អ្នករស់នៅក្នុងទីក្រុងប៉ារីសម្នាក់ ដែលឆ្លើយតបគ្រប់ចំណុចខាងលើ។ លោកស្រី សុវណ្ណារី ស្តេលី ជាបុគ្គលិក បម្រើការក្នុងក្រុមហ៊ុនឯកជនមួយ ក្នុងទីក្រុងប៉ារីស នឹងរៀបរាប់ជូនលោកអ្នកនាងបានដឹងថា តើអ្វីទៅ ការរស់នៅក្នុងផ្ទះ មិនអាចចេញទៅក្រៅ ដោយសារតែ មេរោគរាតត្បាត កូរ៉ាណា។