នៅយប់ថ្ងៃសុក្រ ទី១៣វិច្ឆិកា នេះ ជាពេលវេលាដែលក្រុមសៀករបស់ក្រុមហ៊ុនហ្វារ Circus ត្រូវឡើងសំដែង នៅ ទីក្រុងផ្លាញ៉ាក់ ក្បែរខេត្តទូលូស ភាគខាងត្បូងប្រទេសបារាំង។ ប៉ុន្តែ ជាអកុសល គ្មានទេការសំដែងទស្សនីយភាព មាស ស របស់Phare Circus ព្រោះថា បារាំងបានចាត់វិធានការបិទទីក្រុងជាលើកទី២ ដោយសារតែ រលករាតត្បាត សាជាថ្មី នៃជំងឺកូវី ១៩។ ក្រោយពីបានទៅ ហាត់សម ជាង១សប្តាហ៍ នៅ ប្រទេសបារាំង ដើម្បី ត្រៀមការសំដែង សិល្បករ និងបុគ្គលិករបស់Phare Circus សរុប១៤នាក់ ក៏ត្រូវធ្វើដំណើរមកកម្ពុជា វិញ កាលពី ថ្ងៃចន្ទដើមសប្តាហ៍នេះ។