បន្ទាប់ពីខកខានមិនបានសម្តែង ទៅតាមគម្រោង កាលពីឆ្នាំ២០២០ ដោយសារវិធានការបិទខ្ទប់ប្រទេសបារាំងដោយទាន់ហន់ ក្នុងកាលៈទេសៈកូវីដ សិល្បករខ្មែរ ១៣នាក់ របស់ក្រុមហ៊ុនហ្វារThe CambodianCircus ក្នុងខេត្តសៀមរាប ត្រូវចេញទៅសំដែងម្តងទៀត នៅខែ វិច្ឆិកា និងថ្ងៃទី ១៦ខែធ្នូនេះ នៅប្រទេសបារាំង។ ផ្ទុយស្រឡះពីឆ្នាំមុន ដែលការសំដែងត្រូវលុបចោលទៅវិញ ដោយសារជំងឺកូវីដឆ្លងរាតត្បាតខ្លាំង អ្នករៀបចំកម្មវិធីសំដែងនៅប្រទេសបារាំង លោក ហ្សាវីយ៉េ ហ្គោបាំង Xavier Gobin ជឿជាក់មុតមាំថា កម្មវិធីសំដែងលើកនេះ នឹងប្រព្រឹត្តទៅតាមការគ្រោងទុក។ ជឿជាក់ព្រោះថា មានមនុស្សជាច្រើននៅប្រទេសបារាំង ដែលបានទទួលចាក់វ៉ាក់សាំង ដើម្បីអាចចូលមើលកុនល្ខោន ការសំដែងទស្សនីយភាព ដោយសេរី ដូចមុនសម័យកូវីដ។