កសិករខេត្តប៉ៃលិននិងបាត់ដំបងកំពុងរីកមុខរីកមាត់ បន្ទាប់ពីវិបត្តិតាង៉ែនគ្មានទីផ្សារ ត្រូវបានដោះស្រាយតាមរយៈការប្រមូលទិញពីលោកនាយករដ្ឋមន្រី្ត ហ៊ុន សែន ឧកញ៉ាគ្រាក់ៗ និងវិស័យឯកជនជាដើម។ កសិករស្វាគមន៍ចំពោះបទអន្តរាគមន៍ទាន់ពេលវេលាក្នុងការប្រមូលទិញតាង៉ែន នៅគ្រាដែលការនាំចេញទៅថៃមិនអាចធ្វើបាន អំឡុងពេលបិទព្រំដែនដោយសារកូវីដ១៩។ មួយគីឡូ២ពាន់រៀល ជាតម្លៃទទួលទិញនៅនឹងកន្លែង។ តែចំពោះកសិករខ្លះដែលប្រឈមនឹងការខាតបង់រួចទៅហើយ ពួកគេមើលឃើញថា នេះគ្រាន់តែដំណោះស្រាយរយៈពេលខ្លីទេ។ សម្រាប់ពួកគេ ដំណោះស្រាយមានប្រសិទ្ធភាពនិងយូរអង្វែង គឺរដ្ឋគួរមានកន្លែងកែច្នៃផលិតកសិកម្មដែលគ្មានទីផ្សារនាំចេញដូចតាង៉ែននាពេលនេះ។