ជិត១សប្តាហ៍ទៅហើយ ដែលរដ្ឋាភិបាលបានអនុញ្ញាតឱ្យកម្មករប្រមូលសំរាម អ្នករត់តាក់ស៊ី ម៉ូតូកង់បី និងម៉ូតូឌុបទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ព្រោះក្រុមនេះ ជាក្រុមមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩ដែរ។ ប៉ុន្តែរហូតដល់ពេលនេះ ការទៅចាក់វ៉ាក់សាំងរបស់ក្រុមប្រឈមហានិភ័យឆ្លងខ្ពស់ទាំងនោះហាក់មានភាពអល់អែកទៅវិញ។ ការអល់អែកនេះ ក៏ព្រោះថាពួកគេខ្លះនៅស្រពិចស្រពិល និងមិនទាន់ទទួលបានព័ត៌មានជាក់លាក់ពីក្រសួងអំពីការចាក់វ៉ាក់សាំង។ ចំណែកឯអ្នកខ្លះទៀត គឺនៅតែមិនទាន់ទុកចិត្តនឹងគុណភាពថ្នាំវ៉ាក់សាំងនៅឡើយ។