រាប់ចាប់តាំងពីការដាក់បំរាមបិទការជួបជុំឬប្រមូលផ្ដុំមក ទម្រង់សិល្បៈបែបល្ខោនបាសាក់ជួបបញ្ហាជីវភាពដូចស្ថានភាពពលរដ្ឋទូទៅដែរ។ ជាក់ស្ដែងគម្រោងសម្ដែងនៃវង់ល្ខោនបាសាក់ អុល សំអាង ប្រមាណ៦០កម្មវិធីត្រូវបានផ្អាកសម្ដែងបណ្ដោះអាសន្ន។ អំឡុងពេលផ្អាកសម្ដែងនេះ ប្រធានក្រុមលោក អុល សំអាង បានឲ្យដឹងថា សមាជិករបស់ខ្លួនមួយចំនួនក្នុងចំណោមសមាជិកសរុប៤០នាក់បានងាកទៅធ្វើសំណង់ និងរត់ឌុប ជាបណ្ដោះអាសន្ន។ ប៉ុន្តែយ៉ាងណាក៏ដោយក្រុមសម្ដែងល្ខោនបាសាក់ អុល សំអាង រំពឹងថា អ្វីៗនឹងត្រឡប់មកដូចមុន ខណៈដែលរដូវកាលកឋិនជិតមកដល់។