នៅកម្ពុជា វិបត្តិកូវីដ១៩ដែលនៅតែអូសបន្លាយ បន្តផ្ដល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពលរដ្ឋ។ ក្នុងនោះ ស្ដ្រីមួយរូបដែលធ្លាប់ធ្វើការងារផ្ទះឲ្យជនបរទេសបានប្រាប់វិទ្យុបារាំងអន្ដរជាតិថា គាត់បាត់បង់ប្រាក់ចំណូលយ៉ាងច្រើនដោយសារតែការចាកចេញរបស់ជនបរទេស ក្នុងអំឡុងពេលវិបត្តិកូវីដ១៩។ ពីមុន អ្នកស្រី ធ្លាប់ទទួលបានប្រាក់ខែជាង៤០០ដុល្លារ ប៉ុន្តែសព្វថ្ងៃ ប្រាក់ចំណូលប្រចាំខែរបស់អ្នកស្រីធ្លាក់មកនៅត្រឹមតែ៣០ដុល្លារប៉ុណ្ណោះ។ ប្រាក់ខែទាបជារឿងមួយ តែសំខាន់ជាងនេះទៀត គឺលទ្ធភាពនៃការរកការងារផ្ទះធ្វើ គឺមានសភាពពិបាកខ្លាំងណាស់។