សារមន្ទីរនៅកម្ពុជាត្រូវបានបើកដំណើរការឡើងវិញកាលពីថ្ងៃទី១មិថុនា បន្ទាប់ពីបានបិទទ្វារជាង២ខែ ពោលតាំងពីពាក់កណ្តាលខែមីនា នៅគ្រាដែលជំងឺកូវីដ១៩កំពុងផ្ទុះឡើងខ្លាំងនៅកម្ពុជា។ តាមរយៈការចុះទៅសង្កេតផ្ទាល់និងការជួបសម្ភាសមន្ត្រីរដ្ឋបាលនៅសារមន្ទីរជាតិ នៅទីក្រុងភ្នំពេញ នៅថ្ងៃទី៣មិថុនា គឺ៣ថ្ងៃនៃការបើកដំណើរការឡើងវិញ សារមន្ទីរជាតិនេះ គឺមិនសូវមានភ្ញៀវទេសចរណ៍ចូលទៅទស្សនាច្រើនដូចពេលមុននោះទេ។ ការមិនសូវមានភ្ញៀវទេសចរណ៍នេះ បានធ្វើឲ្យប៉ះពាល់ដល់ចំណូលប្រចាំថ្ងៃរបស់អ្នកប្រកបមុខរបររត់រឺម៉កកង់៣ខ្មែរ ដែលឈរជើងនៅក្បែរសារមន្ទីរជាតិផងដែរ។