ខណៈដែលកូវីដ១៩ កំពុងឆ្លងរាលដាលខ្លាំង ខេត្តក្រុងមួយចំនួននៅក្នុងប្រទេសកម្ពុជា បានជូនដំណឹងទៅពលរដ្ឋឲ្យសម្រេចផ្អាកជាបណ្ដោះអាសន្ននូវកម្មវិធីអាពាហ៍ពិពាហ៍ ជប់លៀង និងពិធីជួបជុំផ្សេងៗ។ ក្នុងនោះសាម៉ីខ្លួនដែលត្រៀមរៀបការបានបង្ហាញអារម្មណ៍ធុញទ្រាន់នឹងស្ថានភាពនេះ ដោយចង់បោះបង់ចោលគម្រោងរៀបការទៀតផង ហើយអ្នកខ្លះទៀតខំរៀបការទាំងត្រដាបត្រដួសព្រោះប្រឈមនឹងការខាតបង់កំរិតខ្ពស់។ ចំណែកម្ចាស់សម្អាងការមួយកន្លែងក្នុងរាជធានីភ្នំពេញឲ្យដឹងថា រាប់ចាប់តាំងពីព្រឹត្តការណ៍២០កុម្ភៈមកភ្ញៀវដែលអញ្ជើញមកកក់បានសុំលើកពេលវិញប្រមាណជា២០រោង។ គិតត្រឹមរយៈពេលដូចគ្នាដែរ ម្ចាស់ចុងភៅមួយកន្លែង ក្នុងរាធានីភ្នំពេញឲ្យដឹងថា ភ្ញៀវដែលអញ្ជើញមកកក់បានសុំលើកពេលវិញប្រមាណជា៥០រោង។ ដូច្នេះការលើកពេលរៀបការក្នុងបរិបទកូវីដ១៩ ជះផលប៉ះពាល់ដល់បៀវត្សអ្នករត់តុ និងអ្នកផាត់មុខ។