នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិrfi នាពេលនេះ អោ ស្រីពេជ្រ សូមណែនាំលោកអ្នកមកស្គាល់ លោក គង់ សុវណ្ណ អ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍នៅកម្ពុជាដែលកំពុងបំពេញការងារជាមួយស្ថាប័នរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាលជាច្រើន។ គ្មានបទពិសោធន៍រៀននៅប្រទេសក្រៅទេ និងផ្តើមពីនិស្សិតជំនាញផ្នែកគ្រប់គ្រងព័ត៌មានវិទ្យា លោក គង់ សុវណ្ណ មានការវិវឌ្ឍន៍ខ្លួនយ៉ាងលឿនពីអ្នកវឹកហាត់ការងារទៅជាអ្នកបច្ចេកទេសជំនាញ ក្នុងវិស័យសុខភាពសាធារណៈ ផ្នែកសុវត្ថិភាពចរាចរណ៍។ បច្ចុប្បន្ននេះ លោក គង់ សុវណ្ណ ទើបត្រូវបានតែងតាំងជាអ្នកតំណាងប្រចាំប្រទេសនៃអង្គការសេវាកម្មប្រតិបត្តិកាណាដា(CESO)។