ចាប់តាំងពីឡើងកាន់ដំណែងជារដ្ឋមន្ដ្រីអប់រំនៅឆ្នាំ២០១៣ លោក ហង់ ជួនណារ៉ុន បានមូរដៃអាវប្រឡូកក្នុងការងារកែទម្រង់វិស័យអប់រំយ៉ាងជោគជាំ រហូតទទួលបានការកោតសរសើរនិងលើកទឹកចិត្តពីគ្រប់មជ្ឈដ្ឋាន។ ថ្មីៗនេះ លោករដ្ឋមន្ដ្រីបានសាងភាពភ្ញាក់ផ្អើលមួយទៀត តាមរយៈការចេញមកបង្រៀនមុខវិជ្ជាគណិតដល់សិស្សថ្នាក់ទី១២។ នៅក្នុងជំនួបជាមួយ អេង គីមហុង លោក ហង់ ជួនណារ៉ុន គូសបញ្ជាក់ថា ការងារបង្រៀនសិស្សនេះ មិនមែនកើតឡើងដោយចៃដន្យទេ។ វាជាបំណងរបស់លោក ដែលប៉ងបង្រៀនសិស្សលើមុខវិជ្ជាគណិតជាយូរមកហើយ រាប់ចាប់តាំងពីលោកឡើងមកអង្គុយកៅអីរដ្ឋមន្ត្រីអប់រំនៅក្នុងឆ្នាំ២០១៣មកម្ល៉េះ។