នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិRFI នៅពេលនេះ អ៊ឹង ប៊ុនថន សូមណែនាំលោកអ្នកឲ្យស្គាល់ លោក ឡាវ ចំរើន ម្ចាស់សិប្បកម្មឈ្លាសវៃ ឬ Smart Craft។ ជាសិប្បកម្មកែច្នៃពោះវៀនរថយន្ត និងសំភារៈដែលគេបោះចោលផ្សេងទៀត ដើម្បីឲ្យក្លាយទៅជារបស់ប្រើប្រាស់ឡើងវិញ។ មិនត្រឹមតែកែច្នៃដើម្បីផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះទេ បុរសជនពិការរូបនេះ អាចធ្វើឲ្យអន្តរជាតិបានស្គាល់កម្ពុជាថែមទៀតផង តាមរយៈផលិតផលរបស់ខ្មែរនៅលើទីផ្សារអឺរ៉ុប និងអាមេរិក។