ថ្មីនៅខេត្តកំពង់ឆ្នាំង
នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិ rfi នាពេលនេះ អោ ស្រីពេជ្រ សូមណែនាំមិត្តអ្នកស្តាប់មកស្គាល់លោកអភិបាលខេត្តកំពង់ឆ្នាំង ស៊ុន សុវណ្ណារិទ្ធ ដែលទើបចូលកាន់តំណែងកាលពីខែមិថុនា ឆ្នាំ២០២១។ ក្នុងរយៈពេល៧ឆ្នាំ លោកបានផ្លាស់តួនាទីពីអភិបាលរងមកជាអភិបាលខេត្តកំពង់ឆ្នាំង។ លោកអភិបាលខេត្តជំនាន់ថ្មីរូបនេះ ក្រោមការដឹកនាំខ្លួន ប្តេជ្ញាកែប្រែមុខមាត់ថ្មីនៃខេត្តសម្បូរដោយតំបន់លិចទឹកនេះឲ្យទៅជាខេត្តនាំមុខផ្នែកកសិកម្ម ពិសេសក្នុងវិស័យវារីវប្បកម្ម។ ហើយផ្ទៃទឹកដែលធ្លាប់មានសំណង់ខុសច្បាប់ភាគច្រើនរបស់ជនជាតិវៀតណាមអណ្តែតពាសពេញនោះ នឹងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ធំនៅក្នុងខេត្តកំពង់ឆ្នាំងផងដែរ។