នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅពេលនេះ ហេង សុខនី សូមណែនាំលោកអ្នក ឱ្យស្គាល់ លោកស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា CLA ដែលមានសមាជិកប្រមាណជាង ១០០ ក្រុមហ៊ុន ធ្វើសកម្មភាពជួលរថយន្តដឹកទំនិញ ការដឹកជញ្ជូន និងឡូជីស្ទិក។ លោកស៊ិន ចន្ធីបានលើកឡើងថា ចេញពីគ្រួសារដែលមានជីវភាពក្រលំបាក រស់ពឹងលើបាយបាត ទើបធ្វើឱ្យលោកស៊ិន ចន្ធីទទួលបានការអប់រំខ្ពស់ ចាកផុតពីភាពអវិជ្ជា។ លើសពីនេះលោកបានក្លាយជាអ្នកបណ្តុះបណ្តាល ជំនាញដល់យុវជនជំនាន់ក្រោយទាំងជាតិ និងអន្តរជាតិលើការងារក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលវិស័យនេះបានរួមចំណែកក្នុងសេដ្ឋកិច្ចជាតិ ប្រមាណជិត៨%នៃ GDPសរុបរបស់កម្ពុជា។