នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅពេលនេះ ហេង សុខនី សូមណែនាំលោកអ្នកឱ្យស្គាល់លោកស្រី ជា រដ្ឋា ស្ថាបនិកឃ្មុំE-shop និងជាអនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាអាណត្តិទី៤។ លោកស្រី ជា រដ្ឋាថ្លែងថា វិបត្តិកូវីដ១៩ បានរុញច្រានពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងវិស័យឧស្សាហកម្ម៤.០ ឱ្យមានការរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយវាក៏ជាចំណែកមួយក្នុងរបៀបនៃការរស់នៅតាមបែបគន្លងថ្មីដូចជាការអប់រំត្រូវធ្វើឡើងតាមអនឡាញ ការទិញ-លក់តាមអនឡាញ និងការទំនាក់ទំនងជាច្រើនទៀតដែលត្រូវធ្វើតាមអនឡាញដែរ។ ស្ថិតក្នុងឱកាសនេះ ក្នុងនាមជាសហគ្រិនស្រ្តី១រូប ដែលស្ថិតក្នុងវិស័យ E-commerce លោកស្រីនឹងនាំយកផលិតផលក្នុងស្រុកទៅកាន់ទីផ្សារអន្តរជាតិ។