នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅពេលនេះ ហេង សុខនី សូមណែនាំលោកអ្នក ឱ្យស្គាល់ ភរិយាឧកញ៉ាម៉ុង រិទ្ធី គឺលោកស្រី ម៉ែន ស៊ុន។ ទោះបីជាមានងារជំទាវ តែលោកស្រី ម៉ែន ស៊ុន មិនវាយឫក និងប្រើប្រាស់របស់របរប៊្រេនៗ ដែលមានតម្លៃថ្លៃនោះទេ។ ជារៀងរាល់ថ្ងៃក្រៅពីការងារស្រែចម្ការជាមួយស្វាមី លោកស្រីម៉ែន ស៊ុន ក៏ជាចុងភៅចម្អិនម្ហូបអាហារឱ្យបុគ្គលិក និងកម្មករផងដែរ។ លោកស្រី ម៉ែន ស៊ុនថ្លែងថា ការធ្វើម្ហូបឱ្យកម្មករហូប ដោយសារពួកគេប្រើកម្លាំងពលកម្មច្រើន គឺត្រូវការហូបអាហារមានជីវជាតិគ្រប់គ្រាន់ ទើបលោកស្រីត្រូវចំណាយពេលជាប្រចាំធ្វើម្ហូបឆ្ងាញ់ៗឱ្យពួកគាត់ហូប ម្យ៉ាងកម្មករទាំងនោះជាគ្រួសារក្រីក្រ ពេលបានហូបឆ្ងាញ់ពួកគេសប្បាយចិត្ត។