ក្នុងនាទីជីវិតជោគជ័យរាត្រីនេះ អ៊ឹង ប៊ុនថន សូមណែនាំលោកអ្នកស្តាប់ឲ្យស្គាល់ពីដំណើរជីវិតរបស់លោកស្រី ស្រ៊ៀត មុំសុភា អគ្គនាយិកា ក្រុមហ៊ុនទេសចរណ៍ សុហ្វីយ៉ា ត្រាវែល អេន ធួរ៌ និង ហាងស្ប៉ាសុខមាលភាពឈ្មោះថា U&ME។ លោកស្រីឧកញ៉ា គឺជាអតីតនារីអាកាសចរណ៍ សុខចិត្តបោះបង់ប្រាក់ខែខ្ពស់ ទៅបើកក្រុមហ៊ុនទេសចរណ៍បានជោគជ័យ ហើយអាចពង្រីកអាជីវកម្មផ្សេងបន្ថែមទៀត។ សម្រាប់សហគ្រិនស្ត្រីឆ្នើមរូបនេះ កូវីដ១៩មិនបានបង្អាក់សកម្មភាពអាជីវកម្មរបស់លោកស្រីឡើយ តែវាជាឱកាសថ្មីជំរុញឲ្យគាត់កាន់តែសកម្មថែមទៀត។