ក្នុងស្ថានភាព រាតត្បាតជំងឺកូវីដ១៩ មិនថាអ្នកណាឬទីតាំងណានោះទេ សុទ្ធតែរងផលប៉ះពាល់ មិនថាផ្នែកសុខភាព ឬផ្នែកហិរញ្ញវត្ថុ។ និយាយពីមជ្ឈមណ្ឌលបុប្ផាណាវិញ បុប្ផាណាជាមជ្ឈមណ្ឌលមួយក្នុងរាជធានីភ្នំពេញ ដែលតម្កល់ទុកនូវឯកសារស្រាវជ្រាវផ្នែកវប្បធម៌ សិល្បៈ ប្រវត្តិសាស្រ្តពីប្រទេសកម្ពុជារាប់ពាន់ឯកសារ។ បច្ចុប្បន្នមជ្ឈមណ្ឌលមួយនេះក៏កំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរនាផ្នែកហិរញ្ញវត្ថុ ដើម្បីផ្គត់ផ្គង់ការចាយវាយរបស់ខ្លួនជាប្រចាំថ្ងៃ ដោយសារតែជំងឺកូវីដ-១៩ដូចគ្នាដែរ។ ក្នុងស្ថានការណ៍ដ៏លំបាកមួយនេះ មជ្ឈមណ្ឌលបុប្ផាណា គ្មានអ្វីក្រៅពីការដង្ហោយហៅសប្បុរសជនដែលមានសណ្តានចិត្ត ជួយជាជំនួយ ដើម្បីឲ្យមជ្ឈមណ្ឌលមួយនេះអាចបន្តនិរន្តភាពខ្លួនបម្រើវិស័យវប្បធម៌ សិល្បៈ និងប្រវត្តិសាស្រ្តកម្ពុជាទៅមុខទៀត។