បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • លោកចាន់ ដានី៖ទម្រង់សិល្បៈប្រើកម្ទេចខ្មៅដៃធ្វើផ្ទាំងគំនូរទាមទារការអត់ធ្មត់ និងមិនទាន់មានអ្នកធ្វើដូច
    លោក ចាន់ ដានី ជាសិល្បករសហសម័យដែលបានប្រើប្រាស់កម្ទេចខួងចេញពីខ្មៅដៃដើម្បីបិទចេញជាផ្ទាំងគំនូរ។ ស្នាដៃនេះទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកស្រលាញ់ទម្រង់សិល្បៈ ទាំងជាតិ និងអន្តរជាតិ។ ចាប់ផ្តើមប្រឡូកជាសិល្បករដោយយកកម្ទេចខ្មៅដៃទៅផ្គុំគ្នាបិទជាផ្ទាំងគំនូរក្នុងរយៈពេល ២០ឆ្នាំកន្លងទៅ លោកចាន់ ដានីបានបញ្ជាក់ថា  ទម្រង់សិល្បៈដែលលោកធ្វើទាមទារឲ្យមានការអត់ធ្មត់ និងក៏នៅមិនទាន់មានអ្នកណាអាចធ្វើដូចដែរ។
    8 min
  • លោក គុជ កំសត់ ៖ខ្ញុំ​រង​របួស​ញឹកញាប់​ពីការ​វេចខ្ចប់​សំរាម​ពុំបាន​ត្រឹមត្រូវ
    អ្នកសំអាត អ្នកលក់ដូរ និងពលរដ្ឋមួយចំនួន បង្ហាញការ​គាំទ្រ​ក្រោយ​សាលា​រាជធានីភ្នំពេញ​ព្រមាន​ចាត់វិធានការ​ច្បាប់​ចំពោះ​អ្នក​ទាំងឡាយណា​ដែល​ទុក​ដាក់​សំរាម​ពុំ​បាន​ត្រឹមត្រូវ។  អ្នក​សំអាត​ដែល​ជា​ក្រុមងាយ​រងគ្រោះ​ពីការ​វេចខ្ចប់​សំរាម​មិន​ត្រឹមត្រូវ​បាន​ទទូច​ឲ្យ​អ្នក​ប្រើប្រាស់​គិតលើចំណុច​នេះឡើង​វិញ។ ការទទូច​របស់​អ្នក​សំអាត គឺ​សុំ​ឲ្យអ្នក​ប្រើប្រាស់​ញែក​សំរាម​រវាង​អំបែង​និង​កាក​សំណល់​ទូទៅ​ជា​ការ​ស្រេច។  លោក គុជ កំសត់ ដែល​តែងតែ​រើស​និង​ប្រមូល​សំរាម​នៅ​ម្ដុំ​មុខ​វាំងអះអាង​ពី​ការ​រង​របួស​ញឹកញាប់​ពី​ការ​វេចខ្ចប់​សំរាម​ពុំបាន​ត្រឹម​ត្រូវ​។
    9 min
  • ក្រុមមាតាធម្មជាតិនឹងយកថ្ងៃអាទិត្យមួយឆ្នាំពេញ ផ្សព្វផ្សាយពីកោះកុងក្រៅ
    ជាចំណុចចាប់ផ្តើមនៃយុទ្ធនាការថ្ងៃអាទិត្យដើម្បីកោះកុងក្រៅ ក្រុមចលនាមាតាធម្មជាតិប្រមាណ២០នាក់បានប្រមូលផ្តុំគ្នានៅតាមបណ្តោយមាត់ទន្លេដើម្បីហាត់ប្រាណ។ ជាសកម្មភាពហាត់ប្រាណដែលផ្សារភ្ជាប់នឹងការផ្សព្វផ្សាយតំបន់កោះកុងក្រៅទៅកាន់សាធារណជន។ តាមតំណាងក្រុមចលនាមាតាធម្មជាតិ យុទ្ធនាការថ្ងៃអាទិត្យដើម្បីកោះកុងក្រៅនឹងត្រូវរៀបចំឡើងជារៀងរាល់ថ្ងៃអាទិត្យពេញមួយឆ្នាំជាមួយនឹងសកម្មភាពចម្រុះផ្សេងៗ។ កម្មវត្ថុមួយទៀតត្រូវបានតំណាងក្រុមអះអាងថា ដើម្បីស្នើឱ្យរដ្ឋាភិបាលពន្លឿនការដាក់តំបន់កោះកុងក្រៅទៅក្នុងឧទ្យានជាតិសមុទ្រក្រោមកិច្ចការពារអភិរក្ស។
    7 min
  • ស្ត្រីវ័យចំណាស់ពីរនាក់ទទួលថែទាំកុមារក្នុងសហគមន៍
    ការថែទាំទារក​ និងកុមារក្រោយម្ដាយវិលចូលធ្វើការវិញកំពុងក្លាយជាចំណោតសម្រាប់គ្រួសារដែលមានជីវភាពក្រីក្រនិងមធ្យម បើទោះបីជាទម្លាប់ពីបុរាណគេបន្តអនុវត្តយកកូនទៅផ្ញើម្ដាយឬជីដូនក៏ដោយ។ ឈរលើហេតុផលនេះ អ្នកស្រី ប៉ែន សាវី និងអ្នកស្រី ប៉ែន សាវិន ដែលត្រូវជាបងប្អូននឹងគ្នាទទួលថែទាំក្មេងៗនៅក្នុងសហគមន៍ជាមួយនឹងការទទួលបានកម្រៃសមរម្យត្រឡប់មកវិញពីឱពុក-ម្ដាយកុមារទាំងនោះ​។ មិនត្រឹមតែថែទាំយកចិត្តទុកដាក់ផ្ដល់អាហារនិងដំណេកទៀងពេលនោះទេ ស្ត្រីទាំងពីរនាក់បងប្អូនក៏បានរួមចំណែកបង្រៀនកុមារនិយាយនិងមិនអនុញ្ញាតឲ្យមើលទូរស័ព្ទ។
    9 min
  • សុរិយាជាសៀវភៅដែលរំលេចពីជីវិតសត្វឆ្មារស់នៅកម្ពុជា និងបារាំង
    សុរិយាជាវណ្ណកម្មសៀវភៅថ្មីមួយរបស់អ្នកនាង ហួត សុជាតា។ អ្នកនាងជាអ្នកនិពន្ធ និងត្រូវគេស្គាល់ជាអ្នកបកប្រែអក្សរសិល្បិ៍បារាំងរហូតមក។ សុរិយាដែល​ជាវណ្ណកម្មសៀវភៅរៀបរាប់ពីជីវិតរស់នៅរបស់សត្វឆ្មាអនាថាត្រូវបានគូសង្សារើសមកចិញ្ចឹម និងបានឆ្លងប្រទេសទៅស្គាល់ដល់ប្រទេសបារាំង។
    9 min
  • លោកព្រិច ពៅ៖ ខ្ញុំមិនបោះបង់សិប្បកម្មចម្លាក់តោកចោល ទោះបីកំពុងជួបបញ្ហាទីផ្សារ
    ឈរជើងលើអាជីពជាអ្នកជាងចម្លាក់តោកអស់រយៈពេល៨ឆ្នាំ លោក ព្រិច ពៅ ក្នុងវ័យ៣៥ឆ្នាំរៀបរាប់ថា សិប្បកម្មចម្លាក់តោករបស់លោ​កកំពុងបាត់បង់ទីផ្សារ និងការប្រកួតប្រជែងតម្លៃ។ បញ្ហាទាំងនេះផ្តើមចេញពីភាពប្រកួតប្រជែងរបស់អ្នករកស៊ីថ្មី ដោយចម្លងចេញពីស្នាដៃរបស់លោកព្រិច ពៅ ហើយលក់ក្នុងតម្លៃទាបជាង។ នៅចំពោះមុខឧបសគ្គនេះ លោក ព្រិច ពៅធានាអះអាងពីជំហររបស់ខ្លួនដោយមិនបោះបង់នូវអាជីពនេះឡើយ។ ផ្ទុយមកវិញ លោកមានតែខិតខំរក្សានូវទឹកដៃ និងគុណភាពដដែលជូនអតិថិជន។
    11 min
  • កម្ពុជា៖ ការដឹកជញ្ជូនទំនិញអនឡាញ កំពុងក្លាយជាមុខរបរពេញនិយម
    ក្នុងប្រទេសកម្ពុជា ស្របពេលដែលទីផ្សារអនឡាញកាន់តែរីកចម្រើនលូតលាស់ ការដឹកជញ្ជូនទំនិញនានា ឬចំណីអាហារ ដែលគេទិញតាមប្រព័ន្ធអនឡាញ ក៏កំពុងទទួលបានតម្រូវការការងារកាន់តែច្រើនដែរ។ ជាក់ស្តែង អ្នកដឹកជញ្ជូនទំនិញអនឡាញ ២រូប ដែលវិទ្យុបារាំងបានជួបសម្ភាសអះអាងថា ពួកគាត់រកបានប្រាក់ចំណូលគាប់ប្រសើរពីមុខរបរមួយនេះ បើទោះបីជាត្រូវព្រឈមមុខផ្នែកសុវត្ថិភាពយ៉ាងណាក៏ដោយ។
    6 min
  • លោកស្រី ឆន សុគន្ធា៖ ខ្ញុំចង់ឃើញអ្នកសារព័ត៌មានកាន់តែច្រើនហ៊ានរាយការណ៍ពីការពិត
    លោកស្រី​ ឆន​ សុគន្ធា​ បាន​ប្រឡូក​ការងារ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ជាង​២០​ឆ្នាំមក​ហើយ​។​ ការ​ងារ​ដំបូង​របស់​លោក​ស្រី​គឺ​ជា​មួយ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​នៅឆ្នាំ​១៩៩៨​។​ បច្ចុប្បន្ន​លោកស្រីគឺ​ជា​នាយិកាប្រតិបត្តិ​នៃ​មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ​(CCIM)​។​ មាន​ការ​រឿង​រ៉ាវ​ជា​ច្រើន​ដែល​លោកស្រី​បាន​ជួប​ប្រទះ ​រាប់​ទាំង​ការ​ចាប់​ខ្លួន​បុគ្គលិក​អាដហុក ​និង​ការ​បិទ​សារ​ព័ត៌​មាន​វីអូឌី​នៅឆ្នាំ​២០២៣​។​ តែ​លោកស្រី​នៅ​ចង់​ឃើញ​អ្នក​សារ​ព័ត៌​មាន​កាន់​តែ​ច្រើន​ហ៊ាន​រាយការណ៍​ពី​ការ​ពិត។
    10 min
  • លោក ជា យុទ្ធា៖ មនុស្សអាចស្លាប់ តែសិល្បៈចម្លាក់ប្រាក់ស្ពាន់មិនអាចស្លាប់បានទេ
    ក្រោយពីទទួលបានគោរមងារ «ទេពហត្ថកោសល្យ» ពីព្រះមហាក្សត្រខ្មែរ ព្រឹទ្ធាចារ្យចម្លាក់ជាងទង ជា យុទ្ធា បានប្ដេជ្ញាថែរក្សានិងអភិរក្សសិល្បៈចម្លាក់ប្រាក់ស្ពាន់ តាមរយៈការរំលេចក្បាច់រចនាដ៏អស្ចារ្យនៃចម្លាក់អង្គរខ្មែរ។ ក្នុងវ័យ៦៩ឆ្នាំ ព្រឹទ្ធាចារ្យចម្លាក់ជាងទងរូបនេះ កំពុងមានបេសកកម្មផ្ទេរជំនាញទៅអ្នកបន្តវេនជាច្រើននាក់ នៅក្នុងស្រុកស្រុកពញ្ញាឮ ខេត្តកណ្តាល។ សម្រាប់ លោក ជា យុទ្ធា មនុស្សអាចស្លាប់ ក៏ប៉ុន្តែសិល្បៈចម្លាក់ប្រាក់ស្ពាន់មិនអាចស្លាប់បានទេ។
    10 min
  • Westerdam៖ទោះចូលចតក្នុងពេលខ្លីតែមានន័យសម្រាប់អ្នកទេសចរដែលមកកម្ពុជាដំបូង
    ក្រោយចូលចតបានមួយថ្ងៃនាវាWesterdamបានលាផែត្រឡប់ទៅវិញកាលពីរាត្រីថ្ងៃទី២៨ខែធ្នូ ដែលទិសដៅបន្តរបស់នាវាចូលសំចតនៅកំពង់ផែរបស់វៀតណាម។ ចំណែកភ្ញៀវទេសចរមួយចំនួនដែលវិទ្យុបារាំងបានជួបសម្ភាសភាគច្រើនទើបមកប្រទេសកម្ពុជាលើកដំបូងជាមួយអារម្មណ៍រីករាយ។ បើតាមលោកឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុមានភ្ញៀវទេសចរប្រមាណជាជិត១០០នាក់បន្តដើរកំសាន្តក្នុងប្រទេសកម្ពុជារយៈពេលខ្លី។ គួរបញ្ជាក់ជួនថា អ្នកទេសចរលើនាវាWesterdamប្រមាណជាង២ពាន់នាក់បានចូលចតកំពងផែក្រុងព្រះសីហនុកាលពីថ្ងៃទី២៨ខែធ្នូម្សិលមិញ។
    12 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners