បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • លោក ហោ សំអាត៖ ការអភិរក្សធនធានធម្មជាតិជាចំណែកមួយនៃបុណ្យ
    លោក​ ហោ សំអាត ដែល​មាន​អាយុ​៦៦​ឆ្នាំ​បានធ្វើការងារ​ស្ម័គ្រចិត្តនៅសហគមន៍​នេសាទ​ស្តី​ក្រោម​រហាលសួង​ នៅ​ក្នុង​ឃុំ​ព្រែក​ហ្លូង ​ស្រុក​ឯក​ភ្នំ ​ខេត្ត​បាត់​ដំបង ជាង​ ២០ឆ្នាំ​មក​ហើយ​។ ​បច្ចុប្បន្ន​សហគមន៍​នេះ​កំពុង​អភិរក្ស​ត្រី​មេ​ពូជ​រាប់​សិប​តោន​ និង​ធនធាន​ជលផល​ជា​ច្រើន​ទៀត ​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ​។ សកម្មភាព​នេះ​ត្រូវ​បាន​គាំទ្រ​ពី​បណ្តា​អង្គការ​សង្គម​ស៊ីវិល ​និង​អាជ្ញាធរ​បឹង​ទន្លេ​សាប​រួច​ហើយ​ នៅ​ឡើយ​តែ​ការ​ចេញ​ប័ណ្ណ​សរសើរ​ពី​រដ្ឋាភិបាល​ប៉ុណ្ណោះ។ នេះ​ជា​អ្វី​ដែល​អ្នក​អភិរក្ស​ធនធាន​ជលផល​ ដូចជា​ លោក​ ហោ សំអាត ​ចង់បាន​។
    11 min
  • អ្នកគាំទ្រ៖ តុលាការត្រូវផ្តល់យុត្តិធម៌ដល់លោក កឹម សុខា ដើម្បីសង្គមខ្មែររីកចម្រើន
    នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សាលាឧទ្ធរណ៍បានបើកសវនាការលើបណ្តឹងជំទាស់របស់លោកកឹម សុខា។ នៅពីមុខផ្លូវចូលតុលាការ ក្រុមអ្នកគាំទ្រដែលមកពីបណ្តារាជធានីខេត្តមួយចំនួនបានប្រមូលផ្តុំគ្នាដោយខ្លះឈរ និងខ្លះអង្គុយដើម្បីរង់ចាំស្តាប់លទ្ធផលសវនាការក៏ដូចជាបង្ហាញការគាំទ្រ និងការលើកទឹកចិត្ត។ អ្នកគាំទ្រទាំងនោះបានអះអាងថា ការមកចូលរួមគាំទ្រលោកកឹម សុខាពេលនេះធ្វើឡើងដោយគ្មានអ្នកបង្ខំ គ្មានការទិញទឹកចិត្ត និងគ្មានការភ័យខ្លាចពីសុវត្ថិភាព។ អ្វីដែលពួកគេទទូចចង់បាន គឺចង់ឃើញតុលាការទម្លាក់រាល់បទចោទទាំងអស់លើលោកកឹម សុខាដើម្បីស្តារសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ពលរដ្ឋ។
    12 min
  • អ្នកស្រី ដាំង វ៉ាន៖ ខ្ញុំបន្តសុំទានតាមផ្លូវដើម្បីរស់ ទោះត្រូវសមត្ថកិច្ចដេញចាប់ក៏ដោយ
    ក្នុងរយៈពេលចុងក្រោយនេះ ការសុំទាននៅតាមចិញ្ចើមផ្លូវក្នុងរាជធានីភ្នំពេញហាក់កើនឡើងច្រើនគួរឱ្យកត់សម្គាល់។ អ្នកសុំទានដែលមានចាស់ មានក្មេង និងដែលខ្លះជាជនពិការ និងមានជំងឺផងបានលើកឡើងដូចៗគ្នាថា គេដើរសុំទាន ព្រោះតែជីវភាពទីទាល់ក្រ។ ពួកគេបានអះអាងពីការបន្តសុំទានតាមផ្លូវ ទោះត្រូវប្រឈមនឹងការដេញចាប់ពីសមត្ថកិច្ចក៏ដោយ។ កំណើននៃអ្នកសុំទាននៅទីក្រុងភ្នំពេញនេះត្រូវបានអ្នកធ្វើដំណើរតាមផ្លូវខ្លះបារម្ភពីសុវត្ថិភាពធ្វើដំណើរតាមផ្លូវ និងខ្លះទៀតមើលឃើញពីភាពគ្មានសណ្តាប់ធ្នាប់នៅក្នុងសង្គម។
    1 min
  • អាណាព្យាបាល៖ ជំរុញក្មេងអានសៀវភៅខ្លួនចូលចិត្ត ជាការកសាងទម្លាប់អានពីកុមារភាព
    ប្តូរអាជីពពីអ្នកលក់ឧបករណ៍ក្មេងលេង មកជាអ្នកលក់សៀវភៅកុមារ លោកស្រី ឆេង សាវ៉េត បានបង្កើតទម្លាប់ឲ្យកូនរបស់ខ្លួនចេះអានសៀវភៅ តាំងពីកុមារភាព។ ជាការជំរុញ ដែលលោកស្រីយល់ថា​ ការអានសៀវភៅ ជាឃ្លាំងចំណេះសម្រាប់ក្មេងៗ ជាជាងចាយពេលវេលា លេងទូរស័ព្ទដៃ។ បើតាមលោកស្រី ឆេង សាវ៉េត ការជំរុញក្មេងឲ្យអានសៀវភៅដែលពួកគេចូលចិត្ត ជាមូលដ្ឋានគ្រឹះកសាងទម្លាប់អានពីកុមារភាព។
    7 min
  • យុវជនប្លាស្ទិក៖ពលរដ្ឋភាគច្រើនបង្ហាញការចូលរួមសម្អាតបរិស្ថានតែមួយឆាវ
    នៅក្នុងបុព្វហេតុការពារបរិស្ថាននិស្សិតនិងព្រះសង្ឃតែងតែចុះប្រមូលសំរាមនៅតាមប្រឡាយលូនិងច្រាំងទន្លេរៀងរាល់ពេលទំនេរពីការរៀនសូត្រ។ ក្រុមនេះមានឈ្មោះយុវជនប្លាស្ទិក។ យុវជនប្លាស្ទិកមិនរួញរាចុះប្រឡាយលូប្រមូលនិងលុយទឹករើសសំរាម។ ពួកគេកត់សម្គាល់ថា ពលរដ្ឋភាគច្រើនបង្ហាញការចូលរួមសម្អាតបរិស្ថានតែមួយឆាវ ដែលហេតុធ្វើឲ្យសំរាមចាលចេះតែកើនឡើង ប្រមូលមិនចេះអស់។
    10 min
  • លោក ចេង រតនា៖ការសរសេរអក្សរខ្មែរឲ្យបានត្រឹមត្រូវជាការលើកកម្ពស់អក្សរសាស្រ្តជាតិ
    លោក ចេង រតនា ជាជ័យលាភីលេខ១នៅក្នុងកម្មវិធីសរសេរតាមអានថ្នាក់ជាតិ «សំណេរអង្គរ» ដែលបានធ្វើឡើងនៅស្ពានហាលមុនប្រាសាទអង្គរវត្តកាលពីថ្ងៃទី២១ ខែមករា។ ជ័យលាភីរូបនេះយល់ថា ការសរសេរអក្សរខ្មែរឲ្យបានត្រឹមត្រូវ ជាផ្នែកមួយចូលរួមចំណែកលើកកម្ពស់តម្លៃអក្សរសាស្រ្តជាតិ។ នៅ​ក្នុង​ន័យ​នេះ លោកចេង រតនា​បានសំណូមពរឲ្យពលរដ្ឋយកចិត្តទុកដាក់ចំពោះសំណេររបស់ខ្លួនដែល​សរសេរនៅលើបណ្ដាញសង្គម។ តាមលោកចេង រតនា ជារឿយៗ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបានបង្កើតកំហុសអក្ខរាវិរុទ្ធនេះ ។
    10 min
  • យុវជន ពារ គឹមធន់ ៖បច្ចុប្បន្នគេហាក់ភ្លេចក្នុងការសសេរអក្សរខ្មែរដោយដៃ
    យុវជន ពារ គឹមធន់ បានជាប់ចំណាត់ថ្នាក់លេខ១ផ្នែកអក្សរស្អាតជាងគេក្នុងប្រកួតសំណេរអង្គរនាពេលថ្មីៗនេះ។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២២ខែមករាយុវជន ពារ គឹមធន់ បានបង្ហាញអារម្មណ៍រីករាយនៅពេលដែលមហាជនផ្ដល់តម្លៃដល់អក្សរខ្មែរដែលជាអក្សរសាស្ត្រជាតិ។ យុវជន ពារ គឹមធន់ សង្កេតឃើញថា បច្ចុប្បន្នគេហាក់ភ្លេចក្នុងការសសេរអក្សរខ្មែរដោយដៃដោយជំនួសមកវិញនូវការសសេរអក្សរតាមឌីជីថល។  តើយុវជន ពារ គឹមធន់ មានវិធីសាស្ត្រអ្វីដើម្បីសសេរអក្សរឲ្យបានស្អាត?
    8 min
  • កម្មការិនី៖មិនទាន់​មាន​មន្ត្រី​សហជីព​ណា​អាច​ប្រៀប​នឹង​លោក ជា វិជ្ជា បាន​ទេ
    នៅ​ថ្ងៃ​ទី​២២ ខែ​មករា​នេះ សហជីព សង្គមស៊ីវិល សកម្មជន អ្នក​ស្មោះស្ម័គ្រ​នឹង​លោក ជា វិជ្ជា​បាន​ជួប​ជុំ​គ្នា​ប្រារព្ធ​ខួប២០​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា។ ឆ្នាំនេះ​ក៏​ដូច​ជា​រាល់​ឆ្នាំ​តាំង​ពី​ឆ្នាំ២០០៤ អ្នក​ជួប​ជុំ​បន្ត​ដង្ហោយ​ហៅយុត្តិធម៌​សម្រាប់​លោក ជា វិជ្ជា។ ជាមួយ​គ្នានេះ កម្មការិនី​មួយ​ចំនួន​ដែល​ធ្លាប់​ស្គាល់​និង​ធ្លាប់​ធ្វើការ​ជាមួយ​លោក ជា វិជ្ជា​បាន​ថ្លែង​ពី​កន្លែង​ប្រារព្ធ​កម្មវិធី​ថា បច្ចុប្បន្ន​នេះ មិនទាន់​មាន​មន្ត្រី​សហជីព​ណាម្នា​ក់​អាច​ប្រៀប​ជាមួយ​លោក ជា វិជ្ជា​បា​ន​ទេ។ សម្រាប់​ពួកគេ លោក ជា វិជ្ជា ជា​មនុស្ស​ដែល​មាន​ឥទ្ធិលពល​ក្នុង​វិស័យ​ការងារ​ផ្នែក​វាយ​ន​ភណ្ឌ។
    9 min
  • ពលរដ្ឋស្នើឲ្យអាជ្ញាធរខណ្ឌមានជ័យអនុវត្តកិច្ចសន្យាជួលដីធ្វើប្រឡាយទឹកឲ្យច្បាស់លាស់
    នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋចំនួន៨គ្រួសារក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានចេញមុខតវ៉ានៅក្នុងសំណុំរឿង ដែលអាជ្ញាធរខណ្ឌមានជ័យ មិនអនុវត្តតាមកិច្ចសន្យានៃការខ្ចីដីពីប្រជាពលរដ្ឋ ទៅធ្វើប្រឡាយសម្រាប់បង្ហូរទឹកលូ។ តំណាងប្រជាពលរដ្ឋរងគ្រោះ ដែលវិទ្យុបារាំងអន្តរជាតិជួបសម្ភាសបានឲ្យដឹងថា ការតវ៉ារបស់ពួកគេគឺចង់ឲ្យរដ្ឋបាលខណ្ឌមានជ័យបញ្ជាក់ឲ្យច្បាស់លាស់ពីកិច្ចសន្យាដែលបានជួលដី ព្រោះមាន កិច្ចសន្យាខ្លះបានផុតជាង៤ខែទៅហើយ។
    6 min
  • អតិថិជនមួយ​ក្រុមអះអាងពី​ការ​ចាញ់បោកក្រុមហ៊ុនចិនមួយនៅ​ក្នុង​គម្រោងសាងសង់តូប
    នៅ​ថ្ងៃទី២០ មករា​ អតិថិជនមួយចំនួនដែលបានទិញតូបរបស់គម្រោងក្រុមហ៊ុន យុនណាន  សេងម៉ៅ អ៊ិនវេសមិន បានជួបជុំគ្នាជាថ្មី។ កម្មវត្ថុនៃ​ជំនួបជា​ថ្មី គឺ​បន្ត​រកដំណោះស្រាយក្រោយពី​ពួក​គេបានបង់លុយគ្រប់ តែនៅ​មិនទាន់ទទួលបានតូបដូចមានចែងក្នុងកិច្ចសន្យាទិញ-លក់។ តាមក្រុមអតិថិជន មិនត្រឹមតែនៅមិនទទួលបានតូបប៉ុណ្ណោះ​ទេ សូម្បីតែគម្រោងសាងសង់ក៏បានជាប់គាំងលែងមានសកម្មភាព បន្ទាប់ពីបានប្រកាសបើកការសាងសង់ក្នុងឆ្នាំ២០១៩។ តំណាង​អតិថិជន​បានអះអាង​ថា មាន​ទឹក​ប្រាក់​យ៉ាងហោចណាស់​ប្រមាណ៦លានដុល្លារ​ត្រូវបានបង់ផ្ដាច់​ទៅក្រុមហ៊ុន​ក្នុង​ចំណោម​អតិថិជនជិត​៤០០នាក់។ តើក្រុមហ៊ុនយុនណាន  សេងម៉ៅ អ៊ិនវេសមិន មានប្រភពមកពីណា និង​បានផ្ដល់ទំនុកចិត្ត​បែប​ណា​ដល់អតិថិជន​ទើបពួកគេហ៊ាន​ចំណាយ​លុយខ្ទង់ម៉ឺនដុល្លា​ដើម្បី​ទិញ​តូប​នៅ​ទី​នោះ?
    13 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners