បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • អាជីវករមិនរំពឹងកើនចំណូលក្នុងឱកាសចូលឆ្នាំចិន-វៀតណាម ២០២៤
    នៅថ្ងៃទី៩ កុម្ភៈជាថ្ងៃសែនចូលឆ្នាំចិន-វៀតណាម។ ពលរដ្ឋខ្មែរដែលជាប់សែស្រឡាយចិនសម្រុកដើរផ្សារដើម្បីត្រៀមរៀបចំរណ្តាប់សម្រាប់សែនព្រេនទៅតាមទម្លាប់។ តែអ្នកលក់ដូរនៅតាមផ្សារមួយចំនួន លើកឡើងស្រដៀងគ្នាថា ពួកគេមិនរំពឹងនឹងទទួលបានចំណូលកើនឡើងនៅក្នុងឱកាសបុណ្យចូលឆ្នាំចិន  វៀតណាមឆ្នាំនេះទេ។ មិនរំពឹងព្រោះការបញ្ជាទិញមានការធ្លាក់ចុះ។ ដោយសំឡឹងឃើញភាពជាក់ស្តែងនេះ អាជីវករភាគច្រើនបានកាត់បន្ថយការកម្ម៉ង់អីវ៉ាន់លក់ ព្រោះខ្លាចសល់អីវ៉ាន់ខាតចូលដើម៕
    8 min
  • ទីតាំងលោកតាព្រះចៅនៅវត្តភ្នំជាកន្លែងសុំសេចក្តីសុខ និងអ្នកឆុងឆ្នាំទៅកាត់ឆុង?
    នៅថ្ងៃពុធ ទី៧ កុម្ភៈនេះ ពោលប៉ុន្មានថ្ងៃមុនពិធីបុណ្យចូលឆ្នាំចិនឈានចូលមកដល់ ពលរដ្ឋខ្មែរជាប់សែស្រឡាយចិនបានមកធ្វើពិធីកាត់ឆុងយ៉ាងអ៊ូអរនៅទីតាំងលោកតាព្រះចៅដែលស្ថិតនៅរមណីយ៍ដ្ឋានវត្តភ្នំ។ តាមជំនឿរបស់ពលរដ្ឋ ទីតាំងលោកតាព្រះចៅមិនត្រឹមតែសម្រាប់ពលរដ្ឋដែលឆុងឆ្នាំទៅកាត់ឆុងប៉ុណ្ណោះទេ តែក៏ជាទីកន្លែងសម្រាប់ពលរដ្ឋផ្សេងទៀតដែលទៅសុំសេចក្ដីសុខដែរ។
    6 min
  • ពិធីសម្ពោធមហោស្រពភាពយន្តអាស៊ីលើកទី៣០ក្នុងប្រទេសបារាំង
    នៅថ្ងៃពុធ ទី៧កុម្ភ:នេះ មហោស្រពភាពយន្តអន្តរជាតិអាស៊ី នៅទីក្រុងវេហ្សូលក្នុងប្រទេសបារាំង បានចាប់បើកទ្វារ រយ:ពេលមួយសប្តាហ៍ពេញ។ ក្នុងរយៈពេលមួយសប្តាហ៍នេះ នឹងមានការចាក់បញ្ចាំងភាពយន្តមកពីបណ្តាប្រទេសអាស៊ីជិត៣០ប្រទេស ។ សូមបញ្ជាក់ថា មហោស្រពភាពយន្តអាស៊ីទីក្រុងវេហ្សូល បានបង្កើតឡើងដោយប្តីប្រពន្ធជនជាតិបារាំងពីរអ្នក ក្នុងឆ្នាំ ១៩៩៤។
    5 min
  • អ្នកស្រី ង៉ែត អ៊ីម រង់ចាំយុត្តិធម៌ជាមួយសម្ពាធផ្លូវចិត្តក្រោយស្លាប់កូនស្រីក្នុងគ្រោះថ្នាក់ចរាចរណ៍
    យុវតី ង៉ែត ស្រីម៉ៅ ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៤នាក់ដែលបានស្លាប់នៅក្នុងគ្រោះចរាចរណ៍ក្រោមស្ពានបាឡេក្នុងខណ្ឌឫស្សីកែវកាលពីយប់ថ្ងៃទី២០ មករា។ លោកខឿម ហ៊ីងដែលជាបងថ្លៃរបស់ស្រីម៉ៅបានឲ្យដឹងថា តាំងពីថ្ងៃស្លាប់ស្រីម៉ៅមក អ្នកស្រីង៉ែត អ៊ីម ដែលជាម្ដាយស្រីម៉ៅ និងជាម្តាយក្មេករបស់លោកបានក្លាយមនុស្សពីរផ្សេងគ្នា បើធៀបនឹងពេលមុន។ តាមលោក ខឿម ហ៊ីង អ្នកស្រី ង៉ែត អ៊ីម នៅពេលនេះមិនចង់ជួបអ្នកណា មិនចង់និយាយស្ដី និងបាត់ទំនុកចិត្តលើខ្លួនឯង បន្ទាប់ពីការបាត់បង់ស្រីម៉ៅដែលជាក្ដីសង្ឃឹមម្នាក់គត់របស់គាត់។
    9 min
  • លោកទួន សុជាតិ៖គ្រឿងសាស្ត្រាវុធកំពុងពេញនិយមសម្រាប់ធ្វើជាវត្ថុស័ក្តិសិទ្ធិ
    គ្រឿងសាស្ត្រាវុធដែលបុព្វបុរសខ្មែរនិយមប្រើដើម្បីការពារខ្លួន និងធ្វើសង្គ្រាម កំពុងពេញនិយមនៅក្នុងចំណោមពលរដ្ឋខ្មែរដែលមានជំនឿផ្នែកអរូបី។ ពួកគេបានយកធ្វើជាវត្ថុស័ក្តិសិទ្ធិដើម្បីគោរពបូជា ឬសម្រាប់ថ្វាយគ្រូជាដើម។ លោក ទួន សុជាតិ អ្នកផលិតគ្រឿងសាស្ត្រាវុធមួយរូបនៅរាជធានីភ្នំពេញសង្កេតឃើញថា មានពលរដ្ឋខ្មែរមួយចំនួនផ្តើមចូលចិត្តរបស់ទាំងនេះនាពេលបច្ចុប្បន្ន និងថាសន្ទុះនៃការជាវយកទៅប្រើក៏មានចំនួនច្រើនគួរសម។ សម្រាប់លោក សុជាតិ គ្រឿងសាស្ត្រាវុធជាវត្ថុស័ក្តិសិទ្ធិដែលជួយឱ្យអ្នកគោរពវាជួបតែរឿងល្អ និងរកស៊ីកាន់តែមានបាន។
    12 min
  • វិចិត្រសាលត្រជាក់ភ្នែក បើកដំណើរការឡើងវិញ ដើម្បីឲ្យសិល្បៈករតាំងបង្ហាញសា្នដៃ
    វិចិត្រសាលត្រជាក់ភ្នែក ទីកន្លែងសម្រាប់ការដាក់តាំងបង្ហាញស្នាដៃរបស់សិល្បៈករសហសម័យ បានបើកដំណើរការឡើងវិញ ក្រោយផ្អាកអស់រយៈពេល៦ខែ។​ សម្រាប់ការត្រលប់មកវិញនេះ អ្នកគ្រប់គ្រងវិចិត្រសាលត្រជាក់ភ្នែក ថាជាការបើកទំព័រថ្មី សម្រាប់ឲ្យសិល្បៈករយកស្នាដៃខ្លួន មកតាំងបង្ហាញដោយមិនគិតកំរៃ។
    6 min
  • ការទូទាត់ប្រាក់តាមប្រព័ន្ធQR Code កាន់តែមានភាពពេញនិយមនៅកម្ពុជា
    បច្ចុប្បន្ននេះ កម្ពុជាបានមើលឃើញពីកំណើនគួរឲ្យកត់សម្គាល់នៃការផ្លាស់ប្ដូរពីការប្រើប្រាស់សាច់ប្រាក់ ទៅជាការប្រើ​ប្រតិបត្តិការឌីជីថល។ ក្រៅ​ពីអាជីវកម្មខ្នាតធំដែលដាក់ឲ្យមានប្រតិបត្តិការទូទាត់ប្រាក់តាមទូរសព្ទ អ្នកលក់ពងមាន់អាំង អ្នកលក់លៀស អ្នកលក់កាហ្វេក៏មានដាក់ឲ្យស្កេនទូទាត់ប្រាក់តាមប្រព័ន្ធ QR Code យ៉ាងសម្បូរបែបដែរ។ អ្នកស្រីលក្ខណ៌ដែល​ជាអ្នកលក់ពងមាន់អាំងម្នាក់ បានកត់សម្គាល់ឃើញថា ក្នុងចំណោមអតិថិជន១០នាក់ មាន៨នាក់ហើយដែលប្រើប្រាស់ការស្កេនQR Codeនេះ។
    6 min
  • ហេតុអ្វីពលរដ្ឋខ្មែរភាគច្រើនមិនសូវទុកចិត្តវិស័យសុខាភិបាលក្នុងស្រុក?
    ពលរដ្ឋដែលវិទ្យុបារាំងអន្តរជាតិRFI ជួបសម្ភាសនៅថ្ងៃពុធទី៣១ខែមករានេះ យល់ឃើញដូចៗគ្នាថា ពលរដ្ឋខ្មែរភាគច្រើនមិនសូវទុកចិត្តក្នុងការប្រើប្រាស់សេវាសុខាភិបាលដែលមាននៅក្នុងស្រុកនោះទេ។ តាមការសង្កេតឃើញរបស់ពួកគេ នេះគឺបណ្ដាលមកពី ការនៅខ្វះខាតសម្ភារៈឧបករណ៍ពិនិត្យឬព្យាបាលទំនើបៗ ក្រមសីលធម៌វីជ្ជាជីវៈគ្រូពេទ្យនៅមានកម្រិត និងមិនមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយស្ដីពីស្នាដៃនិងសមត្ថភាពរបស់ក្រុមគ្រូពេទ្យស្រុកខ្មែរ។ ទន្ទឹមនឹងនេះ ពួកគេមើលឃើញថា បើវិស័យសុខាភិបាលអាចឈ្នះជំនឿទុកចិត្តពីពលរដ្ឋខ្មែរ នោះនឹងមានផលចំណេញច្រើនយ៉ាងសម្រាប់សេដ្ឋកិច្ចនិងប្រទេសជាតិ។
    10 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners