បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • អង្គបោះឆ្នោត៖ បោះឆ្នោតព្រឹទ្ធសភា សំខាន់ក្នុងការរើសមេដឹកនាំនៅថ្នាក់ជាតិ ជួយដោះទុក្ខពលរដ្ឋ
    ថ្ងៃអាទិត្យ ទី២៥កុម្ភៈនេះ គឺជាថ្ងៃនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ អង្គបោះឆ្នោត ដែលរួមមាន ក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ១១៦២២ រូប និងតំណាងរាស្ត្រ១២៥រូប បានចេញទៅបោះឆ្នោតតាមមណ្ឌលភូមិភាគទាំង៨ ដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភាចំនួន៥៨រូប។ អង្គបោះឆ្នោតដែលមកពីគណបក្សកាន់អំណាច និងគណបក្សក្រៅរដ្ឋាភិបាល បានបង្ហាញការយល់ឃើញ ពីសារៈសំខាន់នៃការបោះឆ្នោតព្រឹទ្ធសភា ដែលពួកគេចង់ឲ្យមានអ្នកតំណាងថ្នាក់ជាតិ ជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋ។
    8 min
  • ពិព័រណ៌រូបថតអំពីស្លាកស្នាមក្រោមរូបភាពអភិវឌ្ឍកំពុងរង់ចាំមហាជនចូលទៅទស្សនា
    បរិយាកាសស្ងប់ស្ងាត់អមដោយបរិស្ថានធម្មជាតិបែបកែច្នៃ រូបភាព៦០ផ្ទាំងបង្ហាញពីស្លាកស្នាមនៅក្រោមរូបភាពនៃការអភិវឌ្ឍនៅទីក្រុងភ្នំពេញកំពុងរង់ចាំមហាជនចូលទៅទស្សនាចាប់ពីថ្ងៃទី២៣ខែកុម្ភៈដល់ថ្ងៃទី០៤ខែមិនា នៅភោនីយដ្ឋានសួនចំប៉ីស ក្នុងខណ្ឌច្បារអំពៅ។ ពិព័រណ៍នេះ ក៏បង្ហាញពីបច្ចុប្បន្នភាពបឹងនៅក្នុងទីក្រុង ផលប៉ះពាល់បរិស្ថានជាដើម។
    10 min
  • វិចិត្រករហ៊ុន សុភ័ក្ត្រ៖គំនូរសិល្បៈវប្បធម៌ខ្មែរលើទឹកដីអូស្ត្រាលីកំពុងទាក់ទាញការចាប់អារម្មណ៍ពីបរទេស
    គំនូរលើជញ្ជាំងដែលរំលេចសិល្បៈវប្បធម៌ខ្មែរនៅអាគាររដ្ឋមួយក្នុងតំបន់ Cabramatta នៃរដ្ឋ New South Wale ប្រទេសអូស្ត្រាលីបានបញ្ចប់ជាស្ថាបពរនៅថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២៤នេះ។ គំនូរសិល្បៈខ្មែរដ៏អស្ចារ្យនេះជាស្នាដៃរបស់វិចិត្រខ្មែរលោក ហ៊ុន សុភ័ក្រ្ត។ វិចិត្រករខ្មែររូបនេះប្រាប់ថាក្នុងរយៈពេលគូរ ១ខែកន្លះមកនេះ មានជនបរទេសខ្លះបានបង្ហាញចំណាប់អារម្មណ៍លើស្នាដៃគំនូរ និងខ្លះទៀតចាប់ផ្តើមសិក្សាពីវប្បធម៌ខ្មែរ។ តាមលោកហ៊ុន សុភ័ក្រ្ត លុយកាក់សម្រាប់ចំណាយលើគំនូរនេះទទួលបានពីការរៃអង្កាស់ក្នុងសមាគមន៍ខ្មែរនៅអូស្ត្រាលី និងការគាំទ្រពីរដ្ឋប្រចាំតំបន់៕
    11 min
  • Left Three Days ទទួលបានការកោតសរសើរលើឆាកអន្តរជាតិ
    Left Three Days ឬការចាកចេញ៣ថ្ងៃជាស្នាដៃរូបថតរបស់សិល្បករលោក ម៉ក់ រ៉េមីស្សា។ ក្រោយពីបានតាំងពិព័រណ៌លើឆាក អន្តរជាតិអស់រយៈពេលជាង២ឆ្នាំ  Left Three Days បានមកដល់ទឹកដីកំណើតវិញ។ តាមលោករ៉េមីស្សា ការតាំងពិព័រណ៌លើឆាកអន្តរជាតិទទួលបានជោគជ័យ  ព្រោះលោកទទួលបានការកោតសរសើរពីសំណាក់សិល្បករអន្តរជាតិចំពោះទេពកោសល្យសិល្បករកម្ពុជា។
    8 min
  • អ្នកស្រីយ៉ុន នី៖របរកសិកម្មជួយទ្រទ្រង់ជីវភាពខ្ញុំ តែសុំឲ្យអ្នកពាក់ព័ន្ធបន្ថយការនាំចូល
    តាមរយៈម្រាមដៃមានសភាពក្រេះក្រិន អ្នកស្រីយ៉ុន នីកំពុងកាត់ច្រឹបចងជាបាច់តូចៗនូវជីមួយប្រភេទដើម្បីយកទៅឲ្យម៉ូយនៅផ្សារដើមគ។ មានអាយុជាង ៦០ឆ្នាំ អ្នកស្រីយ៉ុន នីបានអះអាងពីការប្រកបរបរជាកសិករដាំបន្លែមិនតិចជាង ៤០ឆ្នាំឡើយ។ អ្នកស្រី យ៉ុន នីថា គាត់ផ្ដើមធ្វើកសិកម្មតាំងពីអាយុ១៩ឆ្នាំដោយទទួលបានបទពិសោធន៍ច្រើនគួរសម និងថា របរមួយនេះបានជួយចិញ្ចឹមជីវិតគាត់ និងក្រុមគ្រួសារ។ តែអ្នកស្រី យ៉ុន នី ចង់ឃើញភាគីពាក់ព័ន្ធកាត់បន្ថយការនាំបន្លែចូលដើម្បីរក្សាលំនឹងបន្លែក្នុងស្រុក។ តាមអ្នកស្រី បន្លែក្នុងស្រុកត្រូវបានឈ្មួញកណ្តាលទម្លាក់តម្លៃ។ ពីកោះឧកញ៉ាតីជាយរាជធានីភ្នំពេញ….យើងស្ដាប់បទយកការណ៍របស់ អេង គឹមហុង
    10 min
  • អ្នកស្រីឡាយ រស្មី៖ ខ្ញុំយល់កាន់តែ​ច្បាស់​អំពី​សុភាសិត «ស៊ូលិចទូក កុំឲ្យតែភ្លើងឆេះផ្ទះ»
    អ្នកស្រី ឡាយ រស្មី បានបាត់បង់អ្វីៗគ្រប់យ៉ាង​​ បន្ទាប់ពីភ្លើងបានលេបត្របាក់​ផ្ទះ និងទីតាំងលក់ដូរសរុប ៤ខ្នងកាលពីថ្ងៃទី៤ ខែកុម្ភៈ។ អ្នកស្រីអះអាងថា នៅពេល​ជួប​គ្រោះអកុសលមួយនេះ អ្នកស្រីយល់កាន់តែច្បាស់អំពីសុភាសិតខ្មែរមួយ​ដែលតែង​រំឮកថា «ស៊ូលិចទូក កុំឲ្យតែភ្លើងឆេះផ្ទះ»។ ចំពោះអារម្មណ៍ផ្ទាល់ខ្លួនត្រូវ​បាន​ស្ត្រីរូបនេះបង្ហាញពី​ភាពស្រពាប់ស្រពោន ហត់កាយ នឿយណាយក្នុងចិត្ត។ ប្ដីអ្នកស្រីបានឲ្យដឹងថា បន្ទាប់ពីជួបហេតុការណ៍ភ្លើងឆេះផ្ទះនេះមក ប្រពន្ធរបស់លោក​យំរៀងរាល់យប់។ ទោះជាយ៉ាងណា អ្នកស្រីឡាយ រស្មី និងប្ដីបានចាប់ដៃគ្នាផ្ដើមជីវិតជាថ្មីតាមរយៈការសាងសង់ទីជម្រកថ្មី។
    10 min
  • យុវជនសំរាមផ្តើមយុទ្ធនាការប្រមូលដបប្លាស្ទិកដើម្បីប្តូរយកសៀវភៅ
    លោក សាន ដារ៉ាវីដ ដែលគេស្គាល់ថា ជាយុវជនសំរាម បានបើកសាលាបង្រៀនក្មេងៗដោយមិនគិតថ្លៃ បានចាប់ផ្តើមយុទ្ធនាការមួយថ្មី ដោយប្រមូលដបប្លាស្ទិកតាមទីសាធារណៈ ប្តូរជាសៀវភៅសម្រាប់ការអាន។​ យុទ្ធនាការនេះ​ ធ្វើឡើងដើម្បីបណ្តុះគំនិតសាធារណជន​ ចេះញែកសំរាមត្រឹមត្រូវ​ និងបណ្តុះគំនិតការអានសៀវភៅ។
    6 min
  • ពូជគោបរទេសបង្ហាញខ្លួននៅក្នុងពិព័រណ៍កសិកម្មវាលបៃតងនិងអាហារ
    ពូជគោបរទេសជិត១០ក្បាលរបស់កសិដ្ឋានចិញ្ចឹមគោI7 កំពុងបង្ហាញខ្លួននៅក្នុងពិព័រណ៍កសិកម្មវាលបៃតងនិងអាហារ នៃបរិវេណសាលាភូមិន្ទកសិកម្មចំការដូងចាប់ពីថ្ងៃទី១៦-១៨ខែកុម្ភៈ។ លោក​ អឿន សុផល អ្នកប្រឹក្សាយោបល់បច្ចេកទេសចិញ្ចឹមគោI7បានឲ្យដឹងថា ការយកគោរស់មកដាក់បង្ហាញនៅគ្រានេះ ដើម្បីចែករំលែកបទពិសោធន៍ចិញ្ចឹមគោ ដល់ពលរដ្ឋនិងនិស្សិតផ្នែកកសិកម្ម។ លោកបន្ថែមថា រវាងពូជគោខ្មែរ និងពូជគោបរទេសការថែទាំដូចគ្នា តែផលដែលទទួលបានខុសគ្នា។ ខុសនៅត្រង់ថា ពូជគោបរទេសបើចិញ្ចឹមទទួលបានផលចំណេញច្រើននិងផ្ដល់អត្ថប្រយោជន៍ខ្ពស់ដល់អ្នកបរិភោគ។ គួរបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមគោI7មានបេសកម្មអភិវឌ្ឍពូជគោកម្ពុជាដើម្បីរកទីផ្សារសកល។
    8 min
  • លោក ជិន សុភា៖ ដេរស្បែកជើងជារបរតូចតាច តែអាចចិញ្ចឹមគ្រួសារលោកបានជាង២០ឆ្នាំ
    តាមការកត់សម្គាល់ របរដេរ និងដុះខាត់ស្បែកជើងនៅតាមចិញ្ចើមផ្លូវហាក់ត្រូវបានមនុស្សភាគច្រើនមើលរំលង។ មើលរំលងដោយគេគិតថា វាជារបរតូចតាច និងរកចំណូលបានតិច។ តែលោក ជិន សុភា ជាងដេរ និងខាត់ស្បែកជើងម្នាក់នៅចិញ្ចើមផ្លូវក្នុងក្រុងភ្នំពេញបានរៀបរាប់ថា ទោះរបរនេះតូចតាច និងមិនត្រូវបានគេឱ្យតម្លៃក្តី តែវាបានចិញ្ចឹមគ្រួសាររបស់លោកជាង២០ឆ្នាំមកហើយ។ សម្រាប់លោក ជិន សុភា គ្មានការងារសុច្ចរិតណាដែលធ្វើឱ្យមនុស្សថោកទាបទេ។
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners