បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • លោកមាន វិបុលរតនៈ៖ខ្ញុំមានមហិច្ឆតាចង់ក្លាយជាមេដឹកនាំជនពិការនៅកម្ពុជា
    នៅថ្ងៃទី១៦ កុម្ភៈនេះ វិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតលោក មាន វិបុលរតនៈ ជាមន្រ្តីគម្រោងជាន់ខ្ពស់អង្គការជនពិការកម្ពុជា។ មានពិការភាពតាំងពីកំណើត លោក មាន វិបុលរតនៈ មានមហិច្ឆតាចង់ក្លាយជាមេដឹកនាំជនពិការនៅកម្ពុជាទៅថ្ងៃអនាគត។ តាមមន្រ្តីគម្រោងជាន់ខ្ពស់អង្គការជនពិការកម្ពុជារូបនេះ ការចង់ក្លាយជាមេដឹកនាំជនពិការនៅកម្ពុជា គឺក្នុងគោលបំណងចង់ជួយដល់ជនពិការនៅកម្ពុជាឲ្យមានស្ថានភាពល្អប្រសើរបន្ថែមទៀត៕
    10 min
  • ហេតុអ្វីយុវវ័យផ្តើមផ្លាស់ប្តូរឥរិយាបថចំពោះទិវាក្តីស្រលាញ់ថ្ងៃ ១៤ កុម្ភៈ?
    ថ្ងៃទី១៤កុម្ភៈនេះជាទិវានៃក្តីស្រលាញ់ដែលជាការបង្ហាញចេញទឹកចិត្តបេះដូង ចំពោះមនុស្សដែលគេស្រលាញ់រៀងៗខ្លួន ក្នុងនោះរាប់ទាំងប្តីប្រពន្ធ ឪពុកម្តាយ បងប្អូន និងក្រុមគ្រួសារ។ ថ្ងៃនេះក្នុងទីក្រុងភ្នំពេញ គេឃើញមានលក់បាច់ផ្កាកុលាប និងតុក្កតាហូរហែនៅតាមដងផ្លូវសាធារណៈ។ ក្រុមអាជីវករលក់ផ្កាកុលាបបានមើលឃើញពីឥរិយាបទថ្មីរបស់យុវជនខ្មែរក្នុងថ្ងៃទិវាក្តីស្រលាញ់ ១៤កុម្ភៈ។ ឥរិយាបថថ្មីនោះ គឺការប្តូរពីការឲ្យបាច់ផ្កាទៅដៃគូស្នេហាទៅជាការជូនឪពុកម្តាយ និងក្រុមគ្រួសាររបស់ខ្លួនវិញ។
    8 min
  • ពីអ្នកបោះដុំគ្រឿងក្រអូប លោកអឿ វ៉ាយុទ្ធក្លាយជាអ្នកប្តូរប្រេងម៉ាស៊ីនចល័តដែលទទួលការគាំទ្រខ្លាំង
    ក្រោយបរាជ័យលើអាជីពជាអ្នកលក់បោះដុំគ្រឿងក្រអូប លោក អឿ រ៉ាយុទ្ធផ្តើមមុខរបរថ្មីជាអ្នកប្តូរប្រេងម៉ាស៊ីនចល័ត។ មុខរបរថ្មីដែលទើបដំណើរការបាន៧ខែ លោករ៉ាយុទ្ធមិននឹកស្មាននឹងអាចដើរដល់ចំណុចមួយដែលមានសន្ទុះការគាំទ្រពីអតិថិជនគ្រប់ទិសទីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ មានភាពប៉ិនប្រសប់ គួបផ្សំនឹងជំនាញច្បាស់លាស់ អាជីពថ្មីមួយនេះទទួលបានការចាប់អារម្មណ៍ខ្លាំងរហូតដល់លោកវ៉ាយុទ្ធមិនសូវមានពេលទំនេរ មិនថាសៅរ៍ ឬអាទិត្យ។ តាមលោក រ៉ាយុទ្ធ ការងាររបស់លោកបានជួយសម្រួលដល់ពេលវេលា និងបញ្ហារបស់អតិថិជនបានច្រើន ពិសេសជួយកាត់បន្ថយការចំណាយថ្លៃមួយចំនួនរបស់អតិថិជន។
    11 min
  • ព្រះសង្ឃ​ និងនិស្សិតមួយក្រុមធ្វើធម្មយាត្រារកយុត្តិធម៌ឱ្យយុវជនកែវ សុវណ្ណឬទ្ធិ
    នៅថ្ងៃទី១២ខែកុម្ភៈនេះ​ ព្រះសង្ឃ​ និងនិស្សិតមួយក្រុមធ្វើធម្មយាត្រាលើកទី១ដើម្បីស្វែងរកយុត្តិធម៌ជូនគរុនិស្សិត កែវ សុវណ្ណឬទ្ធិ។ ធម្មយាត្រានេះធ្វើដំណើរចេញពីសួនច្បារវត្តបទុមវត្តីឆ្ពោះទៅក្រសួងអប់រំស្ថិតលើផ្លូវនរោត្តមដោយមាននាំជាមួយនូវញត្តិទាមទារផ្លូវចិត្តជូនយុវជនកែវ សុវណ្ណឬទ្ធិ។ យុវជនកែវ សុវណ្ណឬទ្ធិកំពុងបន្តទាមទារយុត្តិធម៌ពីក្រសួងអប់រំ យុវជន និងកីឡាក្រោយឈ្មោះគេត្រូវបាន​ចេញពីបញ្ជីគ្រូបង្រៀនកម្រិតមូលដ្ឋាន ឯកទេសអប់រំកាយ និងកីឡា។
    7 min
  • ហេតុអ្វីអាជីវកម្មអំពៅខ្មៅអំឡុងចូលឆ្នាំចិនមិនសូវកាក់កបដូចរាល់ដង?
    ការជាវអំពៅខ្មៅដាក់តាំងលម្អនៅតាមផ្ទះជាទម្លាប់មួយដែលពលរដ្នជាប់ខ្សែស្រឡាយចិនតែងតែធ្វើនៅអំឡុងពេលបុណ្យចូលឆ្នាំចិនម្តងៗ។ ការធ្វើយ៉ាងនេះដោយគេថា វា នឹងអាចនាំលាភនាំជ័យ សុខសប្បាយដល់ក្រុមគ្រួសាររបស់ពួកគេ។ តែអាជីវកម្មអំពៅខ្មៅក្នុងឆ្នាំនេះមិនសូវកាក់កបដូចរាល់ដងប៉ុន្មានទេ។ តាមក្រុមអាជីវករ អំពៅខ្មៅឆ្នាំនេះលក់បានក្នុងតម្លៃចន្លោះពី១ម៉ឺន៥ពាន់រៀល ទៅ២ម៉ឺនរៀលតែប៉ុណ្ណោះ។
    6 min
  • អ៊ីស្រាអែល និងហេសបូឡា៖ សមរភូមិមួយទៀត
    ស្របពេលនឹងសង្គ្រាមនៅតំបន់ហ្កាហ្សា និងដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន ក្រុមហេសបូឡា-លីបង់បាញ់ប្លោងគ្រាប់រ៉ូក្កែតរៀងរាល់ថ្ងៃលើភាគខាងជើងប្រទេសអ៊ីស្រាអែល។ ដូចទីនេះនៅភូមិ Sasa។ ភូមិនេះធ្លាប់រងការវាយប្រហារដោយគ្រាប់មីស៊ីលប្រឆាំងរថក្រោះឈ្មោះ Kornet ។ តែទោះបីបានរងការវាយប្រហារទាំងនេះក្តី ក៏អ៊ីស្រាអែលហាក់មិនបានបង្ហាញជំហរចង់ធ្វើសង្រ្គាមតទល់នឹងពួកហេសបូឡា ឡើយ។ មានប្រជាជនអ៊ីស្រាអែលប្រមាណ ៨០ ០០០ នាក់ដែលរស់នៅក្បែព្រំដែនលីបង់ និងអ៊ីស្រាអែលត្រូវបាន ជម្លៀសចេញ។ លោក Shmuel និងភរិយារបស់គាត់អ្នកស្រី Yaëlle ឧស្សាហ៍ត្រឡប់ទៅផ្ទះរបស់ពួកគាត់ក្នុងភូមិ Sasa ដែលមានចម្ងាយ ២,៤ គីឡូម៉ែត្រពីព្រំប្រទល់លីបង់។
    3 min
  • រដូវប្រាំង៖អ្នករស់នៅជាយក្រុងភ្នំពេញបង្ហាញកង្វល់ជាថ្មីចំពោះកង្វះទឹកស្អាតប្រើប្រាស់
    ក៏ដូចជានៅរៀងរាល់ខែប្រាំង ពលរដ្ឋភាគច្រើនដែលរស់នៅតំបន់ជាយក្រុងភ្នំពេញតែងប្រឈមនឹងកង្វះទឹកស្អាតប្រើប្រាស់ពីបណ្ដាញទឹកស្អាតតដោយរដ្ឋ។ ពលរដ្ឋទាំងនេះបានអះអាងពីការចំណាយទិញទឹកពីក្រៅមកប្រើប្រាស់នៅពេលជួបវិបត្តិខ្វះទឹកស្អាត។ តែក្តីបារម្ភមួយទៀតរបស់ពលរដ្ឋទាំងនោះនៅត្រង់ចំណុចនេះ គឺមិនដឹងបានដឹងច្បាស់ពីប្រភពទឹកដែលពួកគេទិញពីក្រៅ។
    8 min
  • លោកអួន ប៊ុនឡឺត៖ភាពជោគជ័យបានពីការមិនព្រមឈប់នៅចំពោះមុខបញ្ហា
    នៅក្នុងនាទីបទពិសោធជីវិតរបស់វិទ្យុបារាំងអន្តរជាតិ RFI អោ ស្រីពេជ្រសូមណែនាំលោកអ្នកនាងឲ្យស្គាល់លោក ឡឺត ប៊ុនអ៊ួន អតីតកងកម្លាំងការពារប្រធានាធិបតីអាមេរិកចំនួន ៤ជំនាន់។ អតីតកងកម្លាំងការពារប្រធានាធិបតីអាមេរិករូបនេះជាជនភៀសខ្លួនខ្មែរដែលបានទៅរស់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៨៣។ សម្រាប់លោក ឡឺត ប៊ុនអ៊ួន ភាពជោគជ័យកើតមានដោយសារការមិនព្រមឈប់នៅត្រឹមរនាំងនៃបញ្ហា។ ទោះបីសព្វថ្ងៃចូលនិវត្តន៍ លោកឡឺត ប៊ុនអ៊ួនប្តេជ្ញាយកចំណេះដឹង ជំនាញ និងបទពិសោធន៍ទៅជួយប្រទេសកម្ពុជាដែលជាដែនដីកំណើត៕
    13 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners