បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • អ្នកបើកបរ៖ការប្រើប្រាស់រថយន្តក្រុងមានសុវត្ថិភាព តែចំណាយខ្ពស់
    រដ្ឋាភិបាលកម្ពុជាបាននិងកំពុងត្រៀមដាក់យន្តការថ្មីសម្រាប់ការដឹកជញ្ជូនកម្មករដោយរថយន្តដឹកទំនិញ មកជារថយន្តក្រុង។ រថយន្តក្រុង ដែលមានសុវត្ថិភាពសម្រាប់កម្មករពេលធ្វើដំណើរមកបំពេញការងារតាមរោងចក្រ សហគ្រាស។ សម្រាប់កម្មករ នេះជាយន្តការល្អដែលមានការគិតគូពីសុវត្ថិភាពរបស់ពួកគេ។ ក៏ប៉ុន្តែពីជ្រុងអ្នកបើកឡានដឹកកម្មករវិញ លើកឡើងថា ការប្រើប្រាស់រថយន្តក្រុង មានភាពស្មុគស្មាញ ដោយត្រូវចំណាយខ្ពស់លើតម្លៃប្រេង ការថែទាំរថយន្ត រួមទាំងផ្ទុកកម្មករបានចំនួនតិច។
    9 min
  • អ្នកស្រី ស្រាន់ វ៉ាន់ណេត៖ ខ្ញុំស្រឡាញ់វប្បធម៌ ទើបខំប្រឹងលក់កាហ្វេ និងផ្សព្វផ្សាយវប្បធម៌
    កើតចេញពីក្តីស្រឡាញ់និងចង់ចូលរួមអភិរក្សវប្បធម៌ខ្មែរអោយនៅគង់វង្ស ស្រី្តវ័យ៣៦ម្នាក់បានបង្កើតទីតាំងលក់កាហ្វេមួយកន្លែងក្នុងខណ្ឌឫស្សីកែវដែលរំលេចដោយឧបករណ៍ភ្លេងបុរាណខ្មែរ និងសិល្បៈខ្មែរ។ អ្នកស្រីស្រាន់ វ៉ាន់ណេតដែលជាម្ចាស់ផ្ទះកាហ្វេវប្បធម៌បានបញ្ជាក់ថា ហេតុផលដែលអ្នកស្រីបង្កើតទីតាំងកាហ្វេវប្បធម៌នេះដោយសារតែពាក្យថាស្រឡាញ់និងខ្លាចបាត់បង់នៅថ្ងៃខាងមុខ។ តាមអ្នកស្រី យុវជនខ្មែរមួយចំនួនហាក់មិនសូវខ្វល់ខ្វាយអំពីវប្បធម៌ខ្មែរទាល់តែសោះ។
    8 min
  • សម្តេច យ៉ង សេងយៀត៖ សម្តេចសង្ឃរាជ ទេព វង្ស ត្រួសត្រាយឱ្យព្រះពុទ្ធសាសនារស់វិញ​ ក្រោយសង្គ្រាម
    សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងចូលទិវង្គតនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយរោគាពាធក្នុងជម្មាយុ ៩៣ព្រះវស្សា។ ព្រះសព​​សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស កំពុងបន្តដាក់​តម្កល់ នៅវត្ត​ឧណ្ណាលោម​​ រហូតដល់​ពិធីគោរពវិញ្ញាណក្ខន្ធ១០០ថ្ងៃ។ តាម​សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ង សេងយៀត រយៈពេល៧ថ្ងៃមកនេះ បណ្តាស្ថាប័នរដ្ឋ តំណាង​​ស្ថានទូតបរទេស​ប្រចាំនៅកម្ពុជា អង្គការក្រៅរដ្ឋាភិបាល និង​ស្ថាប័នឯកជនជាច្រើន​បានចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ព្រះបរមសព​យ៉ាងច្រើនកុះករ​។ ​សម្តេច​យ៉ង សេងយៀត មានសង្ឃដី​កាថា កម្ពុជាមិនអាចបំភ្លេច​គុណបំណាច់​​​ព្រះបរមសពសម្តេចសង្ឃរាជ​ ទេព វង្ស ដែលបានជួយ​​ត្រួសត្រាយឱ្យព្រះពុទ្ធសាសនារស់ឡើងវិញ ក្រោយភ្នក់ភ្លើងសង្គ្រាមរៃរ៉ៃ។
    5 min
  • អ្នកចូលរួម៖ ការជិះកង់ បានទាំងសុខភាព និងថែរក្សាភពផែនដី
    អ្នកនិយមការជិះកង់ប្រមាណជា២០០០នាក់ នៅព្រឹកថ្ងៃអាទិត្យនេះ បានចូលរួមព្រឹត្តិការណ៍«តស់! ជិះកង់ដើម្បីភពផែនដី» ដែលរៀបចំឡើងដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា។ ជាការជួបជុំដែលពោរពេញដោយថាមពល និងស្នាមញញឹម អ្នកចូលរួមមួយចំនួនបានលើកឡើងថា ការជិះកង់ជាការចូលរួមការពារបរិស្ថានបៃតង ព្រមទាំងទទួលបានកាយសម្បាទារឹងមាំ។
    8 min
  • ស្ត្រីអនាម័យម្នាក់ទិញដីមួយកន្លែងទុកលក់ធ្វើបុណ្យពេលខ្លួនស្លាប់ទៅ
    នៅកម្ពុជាមនុស្សចាស់ត្រូវទទួលខុសត្រូវលើអាយុជីវិតរបស់ខ្លួនឯង។ អ្នកស្រី ខាន់ ភាព អាយុជាង៦០ឆ្នាំដែលអះអាងថា បច្ចុប្បន្ននេះគាត់រស់នៅម្នាក់ឯងហើយកំពុងធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីប្ដូរយកកម្រៃចិញ្ចឹមជីវិតនិងយកកម្រៃនេះទិញដីមួយកន្លែងទុកលក់ធ្វើបុណ្យនៅពេលខ្លួនស្លាប់ទៅ។ ជាមួយគ្នានេះអ្នកធ្វើការផ្នែកលើកកម្ពស់មនុស្សចាស់កត់សម្គាល់ថា មនុស្សចាស់នៅកម្ពុជាកំពុងប្រឈមបញ្ហាជាច្រើនទាំងសុខភាពនិងហិរញ្ញវត្ថុ ខណៈការគាំទ្រផ្នែកសង្គមនៅមានកម្រិតទាប។
    7 min
  • លោក ផុន ភាន់៖ខ្ញុំច្នៃគ្រាប់ត្នោតនិងផ្លែដូង ឲ្យល្អទាំងមើល និងល្អទាំងស៊ី
    «បានតែល្អមើល តែមិនល្អស៊ី» ជាពាក្យពេបជ្រាយ ដែលលោក ផុន ភាន់ ម្ចាស់សិប្បកម្មច្នៃត្រឡោកដូង-ឫស្សី ធ្លាប់ទទួលបាន ពេលខ្លួនចាប់ផ្តើមអាជីវកម្មច្នៃត្រឡោកដូងគ្រាដំបូង។ លោក ផុន ភាន់ មានគំនិតសុទិដ្ឋិនិយម ចំពោះអាជីវកម្មខ្លួន ថាអាចយកឈ្នះពាក្យពេចន៍ទាំងនោះ។ សិប្បកម្មច្នៃត្រឡោកដូង-ឫស្សី បានច្នៃត្រឡោកដូង គ្រាប់ត្នោត និងឫស្សី ទៅជាសត្វឃ្មុំ ស្រមោច អាពីង និងឧបករណ៍តាំងលម្អមួយចំនួន សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។
    8 min
  • អ្នកស្រី វ៉ែន ហេង៖ បើខ្ញុំមិនខំដាំបន្លែលក់ទាំងឈឺ មានតែដាច់បាយស្លាប់
    មានឈ្មោះជាកសិករ ការខិតខំប្រឹងប្រែងមិនថាយប់ឬថ្ងៃ ក្តៅឬត្រជាក់ត្រូវតែប្រឹង បើមិនប្រឹងមានតែដាច់ពោះស្លាប់។ នេះជាការអះអាងរបស់អ្នកស្រី វ៉ែន ហេង អ្នកដាំត្រកួនក្នុងបឹងជើងឯក។ មានវ័យ៦០ឆ្នាំផ្លាយ អ្នកស្រី វែន ហេងនៅបន្តដាំត្រកួនលក់ដើម្បីផ្គត់ផ្គង់គ្រួសារ ទោះបីកម្លាំងកាន់តែចុះខ្សោយ។  តាមអ្នកស្រី វ៉ែន ហេង មុខរបរនេះបានជួយអ្នកស្រីរកចំណូលសមល្មមដើម្បីដោះស្រាយជីវភាពមួយកម្រិត។ តែទៅថ្ងៃមុខ អ្នកស្រីមិនហ៊ានធានាពីភាពយូរអង្វែងនៃមុខរបរមួយនេះ ព្រោះអ្នកស្រីព្រួយបារម្ភពីការលុបបឹងកាន់តែខ្លាំង។ បច្ចុប្បន្ននេះ គម្រោងដីឡូត៍ និងបុរីរីកដុះដាលជុំវិញបឹងជើងឯកកាន់​តែ​ច្រើន។
    12 min
  • លោកនី សុវណ្ណ៖ជីវិត​ចុង​ក្រោយខ្ញុំ​ក៏បន្សល់​ទុក​ការ​ចងចាំខ្លះ​ពី​អ្នកធ្លាប់​បរិភោគ​អាហារ​ដែល​ខ្ញុំ​ចំអិន
    លោកនី សុវណ្ណបានប្តូរ ពី អាជីព​ជា​ចុង​ភៅប្រចាំ​ភោជនីយដ្ឋាន​ទៅ​ធ្វើ​ជា​ចុងភៅចុះ​ទៅ​ចំអិន​ម្ហូប​អាហារសម្រាប់​កុមារ​នៅ​តាម​សាលាវិញ​ម្ដង ពិសេស សាលា នៅ តំបន់ ដាច់​ស្រយាល។ អាជីព ថ្មី មួយ នេះ ត្រូវ បាន លោកនី សុវណ្ណ​បង្ហាញ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ឈ្មោះ BenLy Cooking។ តាម លោកនី សុវណ្ណ ការ​យក​ការងារ​ថ្មី​នេះ​ព្រោះ​លោក​ធ្លាប់​យល់​អារម្មណ៍​កាលពីក្មេង​នៅ​ពេល​បាន​ហូបអាហារ​ពី​សប្បុរសជន។ លោកជឿជាក់ថា យ៉ាងហោច​ណាស់​ជីវិត​ចុង​ក្រោយ​របស់​លោក​ក៏​បន្សល់​ទុកនូវ​ការ​ចងចាំ​ខ្លះ​ពី​អ្នក​ដែល​ធ្លាប់​បរិភោគម្ហូប​ដែល​លោក​ចំអិន។
    8 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners