សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងចូលទិវង្គតនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយរោគាពាធក្នុងជម្មាយុ ៩៣ព្រះវស្សា។ ព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស កំពុងបន្តដាក់តម្កល់ នៅវត្តឧណ្ណាលោម រហូតដល់ពិធីគោរពវិញ្ញាណក្ខន្ធ១០០ថ្ងៃ។ តាមសម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ង សេងយៀត រយៈពេល៧ថ្ងៃមកនេះ បណ្តាស្ថាប័នរដ្ឋ តំណាងស្ថានទូតបរទេសប្រចាំនៅកម្ពុជា អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នឯកជនជាច្រើនបានចូលរួមគោរពវិញ្ញាណក្ខន្ធព្រះបរមសពយ៉ាងច្រើនកុះករ។ សម្តេចយ៉ង សេងយៀត មានសង្ឃដីកាថា កម្ពុជាមិនអាចបំភ្លេចគុណបំណាច់ព្រះបរមសពសម្តេចសង្ឃរាជ ទេព វង្ស ដែលបានជួយត្រួសត្រាយឱ្យព្រះពុទ្ធសាសនារស់ឡើងវិញ ក្រោយភ្នក់ភ្លើងសង្គ្រាមរៃរ៉ៃ។