បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • អ្នកប្រកបរបរធ្វើត្រីឆ្អើរលក់ត្អូញត្អែរពីតម្លៃត្រីនៅតែថ្លៃ ទោះក្នុងរដូវសម្បូរត្រី
    ក្រសួងកសិកម្មបានជូនដំណឹងអំពីរដូវកាលសម្បូរត្រីនៅតាមដងទន្លេសាបនៃភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ មករា ឆ្នាំ២០២៤។ តែទោះក្នុងរដូវកំពុងសម្បូរត្រី អ្នកប្រកបរបរឆ្អើរត្រីនៅភូមិព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល ត្អូញត្អែរថា ត្រីដែលពួកគេទិញយកមកឆ្អើរលក់នៅតែថ្លៃ។ តាមធម្មតា បើនេសាទត្រីមិនបានទេ​ អ្នកប្រកបរបរឆ្អើរត្រីភូមិព្រែកក្មេង​ភាគច្រើន ត្រូវទិញត្រី​ជឿ​ពីឈ្មួញកណ្តាល និង​ដោយត្រូវ​ឱ្យថ្លៃត្រីនោះ នៅ​បន្ទាប់ពីលក់ត្រីឆ្អើរចេញ។
    10 min
  • លោក ម៉េង សុខឡេង៖ខ្ញុំចង់ឱ្យពលរដ្ឋខ្មែរកាន់តែច្រើនបានស្គាល់សិប្បកម្មខ្មុកម្រ័ក្សណ៍
    ខ្មុកម្រ័ក្សណ៍ជាបច្ចេកទេសសម្រាប់ផលិតវត្ថុសិល្បៈបុរាណខ្មែរផ្សេងៗសម្រាប់តួអង្គមិនមែនមនុស្សពាក់ក្នុងការសម្តែងទម្រង់សិល្បៈ ល្ខោនផ្សេងៗ។ នៅខេត្តកណ្តាល លោក ម៉េង សុខឡេង បានឆ្លៀតពេលបង្រៀនសិស្សពីបច្ចេកទេសខ្មុកម្រ័ក្សណ៍ព្រោះសង្កេតឃើញថា វត្ថុសិល្បៈធ្វើពីបច្ចេកទេសមួយនេះពិបាករកទិញក្នុងទីផ្សារណាស់។ យុវជនវ័យ៣១ឆ្នាំរូបនេះចង់ឃើញពលរដ្ឋខ្មែរកាន់តែច្រើនស្គាល់បច្ចេកទេសខ្មុកម្រ័ក្សណ៍ និងប្តេជ្ញាថែរក្សាស្នាដៃបុរាណខ្មែរមួយនេះមិនឱ្យបាត់បង់ឡើយ។
    9 min
  • ពលរដ្ឋក្រុងភ្នំពេញបន្តសម្តែងកង្វល់រឿងសំរាមនិងចរាចរណ៍
    សំរាមនិងការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញកំពុងបន្តចោទជាបញ្ហា។ ពលរដ្ឋដែលវិទ្យុបារាំងអន្តរជាតិបានសួរនៅថ្ងៃព្រហស្បតិ៍ ទី១៨ មករាសុទ្ធតែបានចាត់ទុកសំរាមនិងការកកស្ទះចរាចរណ៍នេះជាបញ្ហាចម្បងដែលពួកចង់ឲ្យអាជ្ញាធរក្រុងពង្រឹងការដោះស្រាយបន្ថែមទៀត។ តែយ៉ាងណា ពលរដ្ឋក្នុងក្រុងភ្នំពេញយល់ថា បញ្ហាទាំងនេះនឹងមិនអាចលុបបំបាត់បានទេ បើគ្មានការរួមចំណែកទាំងពីភាគីពលរដ្ឋខ្លួនឯងនោះ។
    8 min
  • យុវជន​មក​ពី​គ្រួសារ​ក្រីក្រ​សំឡឹង​ឃើញ​អនាគត​តាមរយៈ​ការ​សិក្សា​អាជីព​និង​ជំនាញ​ផ្តល់​ដោយ​រដ្ឋ
    ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្ដល់ការ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ​ដល់​យុវជន​១លាន៥សែននាក់​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារងាយ​រងគ្រោះ​ដូច​អ្វី​ដែល​ធ្លាប់​សន្យា​កន្លង​មក។ ថ្ងៃ​ទី​១៥​ខែ​មករា ​ជា​ថ្ងៃ​បើក​បវេសនកាល​ផ្ដល់​ការបណ្ដុះ​បណ្ដាល​ថ្មី​។ ក្នុង​ចំណោម​យុវជន​ដែល​វិទ្យុបារាំង RFI បាន​ជួបសម្ភាស អ្នកខ្លះ​រើសរៀន​ជំនាញ​ជួសជុល​កុំព្យូទ័រ ជួសជុល​ទូរស័ព្ទដៃ ជួសជុល​រថយន្ត ឬ​ជំនាញ​ឆុង​កាហ្វេ។ ពួក​គេ​មើល​ឃើញ​ក្ដី​ស្រមៃ​ក្នុង​អនាគត​តាមរយៈ​អាជីព និង​ជំនាញ​ដែល​រើស​រៀន​រយៈ​ពេល​ខ្លី​នេះ។
    8 min
  • ទស្សនិកជន៖ខ្សែភាពយន្ត «ឆ្នាំសូន្យ» ជាការបង្ហាញភាពសោកសង្រេងរបស់ពលរដ្ឋខ្មែរនៅក្រោយរបបខ្មែរក្រហម
    នៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ក្នុងអំឡុងមួយខែមករាពេញ មជ្ឈមណ្ឌលបុប្ផាណាបានរៀបចំការចាក់បញ្ចាំងខ្សែភាពយន្តឯកសារចំនួន៤ ស្តីអំពីរបបកម្ពុជាប្រជាធិបតេយ្យ។ នៅសប្តាហ៍ទី២ ខ្សែភាពយន្តឯកសារក្រោមចំណងជើងថា «Year Zero» ឬ «ឆ្នាំសូន្យ» បានដាក់បញ្ចាំងក្នុង ថ្ងៃទី១៣ មករាដោយមាន ការចូលរួមទស្សនាពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណជាង៣០នាក់។ សម្រាប់បណ្តាអ្នកទស្សនា ខ្សែភាពយន្ត «ឆ្នាំសូន្យ» ជាខ្សែភាពយន្តដ៏ក្តុកក្តួលដែលបង្ហាញពីស្ថានភាពរបស់ប្រជាពលរដ្ឋខ្មែរ ពិសេសកុមារនៅក្រោយការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ។
    7 min
  • ផ្ទះចាស់នាជំនាន់ទសវត្សរ៍៦០ត្រូវបានអភិរក្សក្រោមស្នាដៃរបស់យុវជនជំនាន់ក្រោយ
    ផ្ទះចាស់មួយកន្លែងដែលសាងសង់នាទសវត្សរ៍៦០ត្រូវបាន លោក ហែម ច័ន្ទសុភ័ក្ត្រ យុវជនជំនាន់ក្រោយអភិរក្សទៅជាសម្បត្តិបេតិកភណ្ឌអរូបិយតាមរយៈការកែច្នៃឲ្យក្លាយជាកន្លែងប្រមូលផ្ដុំអាជីវកម្ម។ ជាប្រភេទអាជីវកម្មតូចៗមែន តែវាបានផ្ដល់ការលើកកម្ពស់ផលិតផលក្នុងស្រុកផ្នែកសិប្បកម្ម និងសិល្បៈគំនូរបែបសម័យនិងបុរាណដែលគេអាចនាំយកផលិតផលខ្មែរមកលក់នៅទីតាំងអគារសហគមផ្ទះចាស់នេះបាន។ មិនត្រឹមតែរួមចំណែកផ្ដល់ការងារក្នុងស្រុកនិងរួមចំណែកអភិរក្សលោក ហែម ច័ន្ទសុភ័ក្ត្រ បានអះអាងថា រាល់ការវេចខ្ចប់ផលិតផលចេញពីទីតាំងអគារផ្ទះចាស់មនប្រើប្រាស់ប្លាស្ទិកទេ ដើម្បីរួមចំណែកការពារបរិស្ថាន។ បើតាមលោកហែម ច័ន្ទសុភ័ក្ត្រ អគារចាស់ឈរបានយូរលុះត្រាតែបរិស្ថានការគ្មានការបំពុល។ សូមស្ដាប់បទយការណ៍របស់អេង គឹមហុង ដូចតទៅ
    11 min
  • អ្នកបច្ចេកទេស៖ការដាំដុះគ្រាប់ចន្ទីដោយប្រើគីមីតិចទទួលបានគុណភាពល្អ និងងាយនាំចេញ
    រៀងរាល់ឆ្នាំក្នុងខែកុម្ភៈ កសិករដាំដុះចន្ទីចាប់ប្រមូលផលដើម្បីកែច្នៃក្នុងស្រុក ឬនាំចេញទៅវៀតណាមដោយអាស្រ័យលើកិច្ចព្រមព្រៀងរវាងអ្នកលក់ និងអ្នកទិញ។ ជាក់ស្ដែង ផ្ទៃដីដាំដុះចន្ទី១៩ហិកតាមួយកន្លែងស្ថិតនៅភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ គឺសម្រាប់ទីផ្សារនាំចេញគ្រាប់ចន្ទីឆៅទៅវៀតណាម។ នេះក៏ដោយសារតែវៀតណាមជាទីផ្សារធំសម្រាប់ទទួលទិញ។ ជាមួយគ្នានេះ អ្នកជំនាញកសិកម្មបានប្រាប់ពីការនាំចេញផលិតផលសម្រេចទៅក្រៅប្រទេសដោយបានគិតគូរតាំងពីដំណាក់កាលដាំដុះដែលមិនប្រើប្រាស់សាធារធាតុគីមីខ្លាំង។ ក្នុងន័យនេះ អ្នកបច្ចេកទេសប្រាប់អ្នកដាំដុះឲ្យកាត់បន្ថយសារជាតិគីមីដើម្បីទទួលបានគ្រាប់ចន្ទីមានគុណភាព និងងាយស្រួលក្នុងការនាំចេញ។ តើសង្វាក់នៃការដាំដុះរហូតទទួលបានទិន្នផលមានដំណើរការអ្វីខ្លះ?
    11 min
  • លោកស្រី ឃួន វិច្ឆិកា៖ខ្ញុំបារម្ភខ្លាំងជាងសប្បាយចិត្តនៅពេលទទួលបានតួនាទីជាអ្នកនាំពាក្យ
    នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ វិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតរបស់លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ លោកស្រី ឃួន វិច្ឆិកា ជាស្រ្តីម្នាក់ដែលលេចធ្លោក្នុងចំណោមស្រ្តីដទៃទៀត ដែលថ្នាក់ដឹកនាំបានផ្ដល់សេចក្ដីទុកចិត្ត។ ការទទួលបានតួនាទីជាអ្នកនាំពាក្យក្រសួងអប់រំត្រូវបានលោកស្រី ឃួន វិច្ឆិកាបញ្ជាក់ថា មានការព្រួយបារម្ភខ្លាំងជាងការសប្បាយចិត្ត។ នេះមកពីលោកស្រីមិនដឹងថា តើអាចធ្វើកិច្ចការនេះបានកម្រិតណា។
    14 min
  • លោក កែម ម៉ៅ៖ ខ្ញុំតូចចិត្តដែលធ្លាក់ខ្លួនពិការដោយបម្រើជាតិ តែបែរជាត្រូវរស់ខ្លួនទីពឹងខ្លួន
    លោក កែម ម៉ៅ ជាអតីតទាហានក្នុងសម័យសង្រ្គាមស៊ីវិលនៅកម្ពុជា។ លោកបានធ្លាក់ខ្លួនពិការជើងមួយចំហៀងមកទល់សព្វថ្ងៃ ដោយសារត្រូវគ្រាប់កាំភ្លើងពេលធ្វើសង្គ្រាម។ លោក និងភរិយា រួមនិងចៅម្នាក់បានមករស់នៅអនាថាក្បែរផ្លូវរថភ្លើង ស្ថិតនៅភូមិ១២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សព្វថ្ងៃ  លោក កែម ម៉ៅ និងភរិយា បានដើរបេះបន្លែ និងរើសអេតចាយលក់ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ជាអតីតទាហានបម្រើជាតិ ពិការខ្លួនម្នាក់ លោក កែម ម៉ៅ បានសម្តែងការតូចចិត្ត  ព្រោះមិនត្រូវបានរដ្ឋយកចិត្តទុកដាក់ សូម្បីតែដីមួយដុំសម្រាប់ខ្លួនឯងរស់នៅក៏គ្មានដែរ៕
    10 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners