បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • អ្នកកែច្នៃឈោងចាប់ទីផ្សារអឺរ៉ុបដើម្បីនាំចេញផលិតផលសម្រេចនៅឆ្នាំ២០២៤
    តិច​ឬច្រើន​ភាគី​ពាក់ព័ន្ធ​បង្ហាញក្ដី​សង្ឃឹម​រួម​គ្នា​ថា គេ​អាច​នាំចេញ​ផលិតផល​ជលផល​កែ​ច្នៃរួច​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​នៅ​ឆ្នាំ​២០២៤​ខាងមុខ។ ជាក់ស្ដែង​កន្លែង​កែច្នៃ​ត្រីទីឡាព្យា​ទៅ​ជាផលិតផល​សម្រេច​ច្រើនប្រភេទ​ដែល​មាន​ឈ្មោះ​ថា ខេមបូឌា ហ្វ្រេស ហ្វាម កំពុង​សំរិតសំរាង​កែច្នៃគុណភាព​និងសុវត្ថិភាព​ដើម្បី​នាំផលិតផល​របស់​ខ្លួន​ទៅ​អឺរ៉ុប​នៅពេល​ខាងមុខ បន្ទាប់​ពី​ចែចូវ​ទីផ្សារ​ជប៉ុន​រួច​និង​រងចាំ​ចម្លើយ​យល់​ព្រម​ពី​គេប៉ុណ្ណោះ។ ខេមបូឌា ហ្វ្រេស ហ្វាមនេះ​កំពុង​ឈរ​ជើង​នៅ​ស្រុក​ពញាឮ ខេត្តកណ្ដាល​បង្កើត​នៅ​ឆ្នាំ២០១៧។ មិន​ត្រឹមតែ​មាន​តួនាទី​កែច្នៃប៉ុណ្ណោះ​ទេ វារីប្បកម្ម​មួយ​នេះ​មាន​តួនាទី​ចិញ្ចឹម​ត្រីទី​ឡាព្យា​ដើម្បី​បំរើ​ឲ្យ​ការកែច្នៃ​របស់​ខ្លួន​ថែម​ទៀត​ផង។
    12 min
  • សហគ្រាស៤នឹងហោះទៅប៉ារីសនៅខែតុលាស្វែងរកដៃគូពាណិជ្ជកម្មជាស្ពានចម្លងនាំចេញ
    សហគ្រាស​ក្នុង​ស្រុក​ចំនួន​៤​នឹង​ហោះ​ទៅ​ទី​ក្រុង​ប៉ារីស​នៅ​ខែក្រោយ ដើម្បី​ស្វែង​រក​ដៃ​គូ​ពាណិជ្ជកម្មសម្រាប់​ជា​ច្រក​នាំ​ចេញ​ផលិតផល​ជលផល​កែច្នៃ​ទៅ​កាន់​ទីផ្សារ​បារាំង។ សហគ្រាស​ទាំង​៤នោះ​រួមមានៈ Cambodia Fresh Farm ដែល​ដើរ​តួនាទីកែច្នៃ​ត្រីទីឡាព្យា សហគ្រាស​ខនហ្វីរេល​ដែល​កែ​ច្នៃ​ប្រហុក​សាច់ទៅជា​ម្ស៉ៅ​ប្រហុក សហគ្រាស​ផលិត​ទឹក​ត្រី​កំពត​ង៉ូវ ហេង និង​សហគ្រាស​ទឹកត្រី លាង ឡេង។ ដំណើរ​ស្វែង​រក​ទីផ្សារ​នៅ​ស្រុក​អាគាំង​នា​ខែក្រោយ​នេះ​ធ្វើ​ឡើង​តាមរយៈ​គម្រោង​CAPFish របស់​អង្គការUNIDO​សហការ​ជាមួយ​រដ្ឋបាល​ជលផល​ដែល​ផ្ដល់​ថវិកា​គាំទ្រ​ដោយ​សហភាព​អឺរ៉ុប។
    1 hr 6 min
  • អ្នកស្រី សេង ម៉ូលីនី ជាស្រ្តីម្នាក់កំពុងមានការចាប់អារម្មណ៍ក្រោយជួយផ្សព្វផ្សាយប្រដាល់គុនខ្មែរ
    នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតរបស់អ្នកស្រី សេង ម៉ូលីនី ជាស្រ្តីម្នាក់ចូលរួមផ្សព្វផ្សាយប្រដាល់គុនខ្មែរតាមរយះបណ្ដាញសង្គម។ ក្រោយពីបោះបង់អាជីពជាអ្នកសរសេរ ព័ត៌មាន និងអានព័ត៌មាន អ្នកស្រី ម៉ូលីនី បានងាកមកធ្វើការងារផ្សព្វផ្សាយប្រដាល់គុនខ្មែរតាមប្រព័ន្ធអនឡាញដោយខ្លួនឯង ហើយត្រូវបានសាធារណជនស្គាល់ និងគាំទ្រអ្នកស្រីផងដែរ។
    16 min
  • អ្នករកស៊ីតូចតាចសាទរពេលដឹងថារដ្ឋាភិបាលថ្មីសម្រេចផ្អាកលែងឲ្យទៅចុះបញ្ជី
    ថ្មីៗនេះរដ្ឋាភិបាលថ្មីបានសម្រេចឲ្យផ្អាកលែងឲ្យមានការបំពេញបែបបទរដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ក្នុងការចុះបញ្ជីចំពោះប្រជាពលរដ្ឋដែលប្រកបរបររកស៊ីតូចតាចនៅច្រកចេញចូលតែមួយ។ បើតាមរដ្ឋាភិបាល ការសម្រេចផ្អាកនេះ គឺដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់ប្រជាពលរដ្ឋដែលប្រកបរបររកស៊ីតូចតាចនេះ។ ការសម្រេចនេះ ត្រូវបានប្រជាពលរដ្ឋបង្ហាញការសប្បាយចិត្តផងដែរ បើទោះបីជាពួកគេមិនសូវជាដឹងអំពីព័ត៌មាននេះពីមុនមកក៏ដោយ។
    8 min
  • លោក ប៉ិច បូឡែន ៖បើគិតតែលើប្រាក់ចំណេញគួរកុំមកវិនិយោគវិស័យអប់រំ
    ការ​វិនិ​យោគ​លើ​វិស័យ​អប់រំ​គឺ​ត្រូវ​ការ​ពេល​យូរ​ដើម្បី​ទទួល​បាន​ជោគ​ជ័យ ​និង​ ​ប្រាក់​ចំណេញ​។​ នេះ​ជា​ការ​លើក​ឡើង​របស់​ លោក​ ប៉ិច​ បូឡែន​ អគ្គនា​យក​ក្រុម​ហ៊ុន​ វ៉េស្ទ​ឡាញន៍​។ ​បច្ចុប្បន្ន​សាខា​របស់​វ៉េស្ទឡាញន៍​គ្រុប​ បាន​កើន​ដល់​ ជិត​២០​សាខា​នៅ​ភ្នំពេញ​ តែ​ឧក​ញ៉ា​រូប​នេះ ​អះអាង​ថា​ លោក​បាន​ចាយ​ពេល​វេលា​មិន​តិច​ឆ្នាំ​ឡើយ​។​ តើ​លោក​ឧកញ៉ា ​ប៉ិច​ បូឡែន ​ជា​នរណា ​បាន​ជា​លោក​អាច​ធ្វើ​ឲ្យ​វិស័យ​អប់រំ​ផ្នែក​ឯក​ជន​មួយ​នេះ​ឈរ​ជើង​បាន​យ៉ាង​រឹង​ម៉ាំ​?
    8 min
  • លោក គាត សុគីម៖ បោះបង់ការងារជាអ្នកបកប្រែងាកមកបើកបង្រៀនឧបករណ៍ភ្លេង
    នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតលោក គាត សុគីម នាយកសាលាភ្លេងមិត្តតន្រ្តី។ លោក គាត សុគីម សុខចិត្តបោះបង់ការងារជាអ្នកបកប្រែ ហើយងាកមកបើកសាលាបង្រៀនភ្លេងដែលមានឈ្មោះថា «សាលាភ្លេងមិត្តតន្រ្តី»។ ការបោះបង់ការ​ងារ​ជាអ្នកបកប្រែនេះ មិនបានធ្វើឲ្យលោកស្ដាយក្រោយឡើយ ដោយសារការបើកបង្រៀនភ្លេង ទាំងភ្លេងសម័យទាំងភ្លេងខ្មែរបុរាណនេះ ក៏ជាចំណង់ចំណូលចិត្តរបស់លោកផងដែរ។
    13 min
  • សាធារណជនសម្រុកចូលទស្សនាស្ថានទូតបារាំងក្នុងថ្ងៃទិវាបេតិកភណ្ឌ
    នៅថ្ងៃសៅរ៍នេះ ស្ថានទូតបារាំងប្រចាំកម្ពុជា ក៏ដូចជាអគារអង្គការយូណេស្កូក្បែរព្រះបរមរាជវាំង បានបើកឲ្យសាធារណជន​ចូលទស្សនាដោយសេរី ចំថ្ងៃនៃទិវាបេតិកភណ្ឌ។ សម្រាប់ស្ថានទូតបារាំង នៅតែជាទីចាប់អារម្មណ៍របស់សា​ធារណជនទាំងខ្មែរនិងបរទេស ដោយសារនៅ​​ទីនេះមានព្រៃឈើធម្មជាតិ និងដើមឈើធំៗ។ ប៉ុន្តែសម្រាប់អគារអង្គការយូណេស្កូក្បែរព្រះបរមរាជវាំងវិញ ហាក់​ពុំសូវ​មានសាធារជនចាប់អារម្មណ៍ចូលទស្សនាច្រើនដូចស្ថានទូតបារាំងឡើយ ដោយសារនៅទីនេះ ទើបតែបើកឲ្យសាធា​រ​ជនចូលទស្សនាជាលើកដំបូង។
    12 min
  • ឧបករណ៍ភ្លេងខ្មែរ៖ មិនមែនគ្មានអ្នកស្រលាញ់ តែដោយសារមិនសូវស្គាល់
    សាលាភ្លេងមិត្តតន្ត្រី ជាសាលាភ្លេងមួយកន្លែង ដែលមានការបង្រៀនទាំងផ្នែកឧបករណ៍ភ្លេងសម័យ និងឧបករណ៍ភ្លេងខ្មែរបុរាណ។ បើតាមនាយកសាលាភ្លេងមិត្តតន្ត្រី ការនិយមចូលចិត្តឧបករណ៍ភ្លេងទាំងសម័យ ទាំងបុរាណ មានប្រហាក់ប្រហែលគ្នា ហើយសម្រាប់ឧបករណ៍ភ្លេងខ្មែរ មិនមែនគ្មានអ្នកស្រលាញ់នោះទេ តែដោយសារភាគច្រើនមិនសូវស្គាល់ឧបករណ៍ភ្លេងបុរាណខ្មែរទាំងនោះ។
    9 min
  • បណ្ឌិត ឌុច ដារិន្ទ៖ ខ្ញុំសម្រេចចិត្តមករស់នៅកម្ពុជាវិញដោយសារតែម្ហូបអាហារ
    លោក​បណ្ឌិត​ ឌុច ​ដារិន្ទ​ បាន​រៀន​ចប់​ថ្នាក់​បណ្ឌិត​ដល់​ទៅ​២​មុខ​ជំនាញ​ គឺ​ជំនាញ​សេដ្ឋកិច្ច​ និង​ជំនាញ​ច្បាប់​ នៅ​សាកល​វិទ្យា​រដ្ឋ​ផ្លរីដា​សហរដ្ឋ​អាមេរិក​ ខណៈ​សញ្ញាបត្រ​អនុបណ្ឌិត​មាន​រហូត​ដល់​ទៅ៤​មុខជំនាញ ​រាប់​ទាំង​រៀន​នៅអង់​គ្លេស​។​ រស់​នៅ​ជាង​១០​ឆ្នាំ ​និង​មាន​ការ​ងារ​ល្អ​ធ្វើ​នៅ​សហអាមេរិកហើយ ​តែ​កូន​ខ្មែរ​អាយុ​ជាង​៤០​ឆ្នាំ​រូប​នេះ​ នៅ​តែ​សម្រេច​ចិត្ត​វិល​មក​កម្ពុជា​វិញ ​ពីព្រោះ​តែ​មិន​អាច​បំភ្លេច​បាន​នូវ​រស់ជាតិ​ម្ហូប​អាហារ​របស់​ខ្មែរ​។​
    10 min
  • ស្រប​ពេល​ចំណូល​ប្រចាំ​ថ្ងៃ​ធ្លាក់​ចុះ ចម្លាក់​និង​គំនូរ​រឹត​តែ​លែង​មាន​ការ​ចាប់​អារម្មណ៍
    អាជីវករ​លក់​ផ្ទាំង​គំនូរ​និង​លក់​ចម្លាក់​ដែល​ឈរជើង​នៅ​ម្ដុំសារៈមន្ទីរ និង​សាលា​រចនា​បាន​អះអាង​ប្រហែលគ្នា​ថា សិប្បកម្ម​ចម្លាក់​មិន​ថា ឈើ ថ្ម ឬរូបគំនូរ គ្មាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន​ចូល​មក​ជាវ​ទេ ស្រប​ពេលចំណូល​ប្រចាំង​ថ្ងៃ​របស់​ម្នាក់ៗ​កំពុង​ធ្លាក់​ចុះ​ស្រាប់។
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners