បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • យុវជនម្នាក់ជិះកង់ជុំវិញប្រទេសក្នុងតំបន់អាស៊ាន ដើម្បីរៃប្រាក់ជួយពេទ្យកុមារអង្គរ
    យុវជនម្នាក់ បានសម្រេចនូវបេសកកម្មរបស់ខ្លួន ជិះកង់ជុំវិញប្រទេសក្នុងតំបន់អាស៊ាន ដើម្បីរៃអង្គាសប្រាក់មូលនិធិជួយផ្គត់ផ្គង់ដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប។ ក្នុងបេសកកម្មអស់រយៈពេលជាង៣ខែ យុវជន ទីវ ដារ៉ារិទ្ធ ដែលមានហ្វេសប៊ុកផេកឈ្មោះ Travel With Rith បានរៃអង្គាសប្រាក់បានជិត៥ម៉ឺនដុល្លារអាមេរិក ដើម្បីជួយពេទ្យកុមារអង្គរ។
    11 min
  • ពលរដ្ឋចង់ឃើញរដ្ឋាភិបាលអាណត្តិ ថ្មីពង្រឹងលើប្រព័ន្ធយុត្តិធម៌សង្គម
    ពលរដ្ឋរស់នៅក្នុងភូមិព្រែកតាគង់១ដែលត្រូវបានអាជ្ញាធរខ្ចីដីសម្រាប់ជីកប្រឡាយរំដោះទឹកចង់ឃើញរដ្ឋាភិបាលថ្មីដែលទើបប្រសូត្រងាកមកពង្រឹងប្រព័ន្ធយុត្តិធម៌សង្គមឱ្យបានខ្លាំង ពិសេសពលរដ្ឋរងផលប៉ះពាល់ដោយសារតែការប្រើប្រាស់អំណាចរបស់អាជ្ញាធរក្នុងមូលដ្ឋាន។ ពលរដ្ឋដែលអះអាងថាខ្លួនរងគ្រោះពីការដែលអាជ្ញាធរយកដីកម្មសិទ្ធិឯកជនមកជីកប្រឡាយសម្រាប់រំដោះទឹករយៈពេល៦ខែ ព្រួយបារម្ភថា អាជ្ញាធរនឹងមិនលុបប្រឡាយហើយប្រគល់ដីជូនពួកគាត់វិញ ខណៈអាជ្ញាធរមិនបានផ្តល់សំណងអ្វីដែលឱ្យសមរម្យជូនពលរដ្ឋឡើយ។
    10 min
  • លោក សុន ពេញ៖ ចាប់ផ្តើមការងារស្ម័គ្រចិត្តតាំងពីនៅរៀនអនុវិទ្យាល័យ ក្លាយជានាយកអង្គការ
    ​«ពេល​ខ្ញុំ​លី​ចប​មក​ពីស្រែ​!​ អ្នក​ភូមិ​នាំ​គ្នា​ទះ​ដៃ​គាំ​ទ្រ​ខ្ញុំ​ឲ្យ​ធ្វើ​តំណាង​យុវ​ជន​នៅ​ក្នុង​ឃុំ»​។​ នេះ​គឺ​ជា​ការ​ចង​ចាំ​របស់​ លោក​ សុន ​ពេញ ​ដែល​បាន​ញាំង​ទឹក​ចិត្ត​យុវជន មកពីស្រុក​កណ្តាល​ស្ទឹង​រូបនេះ ​ឲ្យ​បន្ត​ការ​ងារ​សង្គម​រយៈ​ពេល​២៤​ឆ្នាំ​​។​ ការ​ប្រ​ឡូក​ក្នុង​វិស័យ​សង្គម​ស៊ី​វិល​ គឺ​អាច​ធ្វើ​ឲ្យ​លោក​មាន​បាន​ តែ​មិន​មែន​លុយ​កាក់​នោះឡើយ​។​ បើ​តាម​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ពន្ឋ័ភាព​ជា​ដៃ​គូការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិ​តេយ្យ​ថ្នាក់​ក្រោម​ជាតិ  ​ភាព​មាន​បាន​របស់​លោក​មាន​ន័យ​សំដៅ​ដល់កិច្ចការ​​ដែល​លោក​បាន​ធ្វើ​ ដើម្បី​ជួយ​សង្គម​កន្លង​​មក​។​
    19 min
  • ព្រះមហាក្សត្រ៖តំណាង​រាស្ត្រ​សុំ​ខិតខំ​ប្រឹង​ប្រែង​ជួយ​ពលរដ្ឋ​រស់​នៅ​ដោយ​ស្មើ​ភាព​គ្នា
    ព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ​នរោត្តម សីហមុនី នៅ​ថ្ងៃ​ទី​២១​ខែ​សីហា​ឆ្នាំ​២០២៣​នេះ យាង​បើក​កិច្ច​ប្រជុំសភា​នីតិកាល​ទី៧។ ព្រះមហាក្សត្រ​បាន​បន្ទូល​នៅ​មុខ​តំណាង​រាស្ត្រ​ទាំង​១២៥​ថា ក្នុង​នាម​ជា​អ្នក​តំណាងប្រជាជាតិ​ខ្មែរ​ទាំង​មូល ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ជួយ​ប្រជាពលរដ្ឋ​រស់​នៅ​បាន​ស្មើភាព​គ្នា។​ ​ភាព​ស្មើគ្នានៅ​ចំពោះ​មុខ​ការ​គោរព​ប្រតិបត្តិ​ផ្នែក​សាសនា ការ​សិក្សា​រៀន​សូត្រ មាន​ការងារ​ធ្វើ​សមរម្យ​ទៅ​តាមកម្លាំង​សមត្ថភាព។ បន្ថែមលើ​នេះទៀត​ព្រះមហាក្សត្រ​កម្ពុជា​មាន​ជំនឿ​ថា រដ្ឋាភិបាល​អាណត្តិថ្មី​ជំរុញកំណើន​សេដ្ឋកិច្ចជាតិ និង​លើក​កម្ពស់​កម្រិត​ជីវភាព​ពលរដ្ឋ។
    3 min
  • លោក កែវ បូណ៍ភិរក្ស៖ ទម្រាំអាជីវកម្មខ្ញុំជោគជ័យខ្ញុំធ្លាប់បាក់ទឹកចិត្តពេលជួបវិបត្តិសេដ្ឋកិច្ច
    នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិ RFI ថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិលោកឧកញ៉ា កែវ បូណ៍ភិរក្ស ជាអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យម្នាក់ដែលមានបុរីឈ្មោះ ឡុង នី និងមានក្រុមហ៊ុនអាជីវកម្មមួយទៀតឈ្មោះ បូទីកា។ បើតាមលោក ឧកញ៉ា កែវ បូណ៍ភិរក្ស លោកធ្លាប់បាក់ទឹកចិត្ត និងអស់សង្ឃឹមនៅពេលអាជីវកម្មជួបវិបត្តិសេដ្ឋកិច្ច តែដោយសារមានគ្រួសារលើកទឹកចិត្ត ពិសេសមានភរិយាជាអ្នកនៅពីក្រោយ ទើបធ្វើឲ្យអាជីវកម្មរបស់លោកទទួលបានជោគជ័យឡើយវិញ។
    13 min
  • ប្រយោជន៍​នៃ​ប័ណ្ណ​សមធម៌​ពន្យា​អាយុ​ជីវិត អ្នក​ស្រី ប៉ែន សឿន
    អ្នកស្រី ប៉ែន សឿន ទំនង​ជា​មនុស្ស​ម្នាក់​ស្ថិត​ក្នុង​ចំណោម​មនុស្ស​១៤នាក់​រក​ឃើញ​ថា ផ្ទុក​មេរោគ​អេដស៍ កាល​ពី​៧​ឆ្នាំមុន ក្នុង​ភូមិ​ពាម ឃុំ​សំបួរ​មាស ស្រុក​មុខ​កំពូល ខេត្តកណ្ដាល។ កាល​ពី​៧​ឆ្នាំ​មុន ពោល​គឺ​ក្នុងឆ្នាំ២០១៦ មាន​ការ​ភ្ញាក់​ផ្អើ​ករណី​ភូមិ​ពាម រក​ឃើញ​ករណី​ឆ្លង​មេរោគ​អេដស៍​ជា​កន្សោម។ ត្បិត​មិន​និយាយឲ្យ​ចំ​កំពុង​ផ្ទុក​ជំងឺ​អេដស៍ តែ​ស្ត្រី​វ័យ​ចំណាស់​រូបនេះ​ថ្លែង​ដោយ​ប្រយោល​ថា ជំងឺ​អ្នកស្រី​ត្រូវ​ព្យាបាល​និងលេប​ថ្នាំ​ពេញ​មួយ​ជីវិត ហើយ​ព្យាបាល​ដោយ​ភាព​ទៀងទាត់ និង​ត្រូវ​ការកម្លាំង​ចិត្ត​ពី​ក្រុម​គ្រូពេទ្យ។ ប៉ុន្តែយ៉ាងណា​អ្នកស្រី​អះអាង​ថា មាន​ជីវិត​រស់​តាមរយៈ​ប្រយោជន៍​នៃ​ប័ណ្ណ​សមធម៌។
    10 min
  • ពលរដ្ឋ​អះអាងថា ពិបាក​រក​លុយ​សងបំណុល​ធនាគារ​នៅ​គ្រា​ប្រទេស​ត្រៀម​រៀប​ចំ​រដ្ឋាភិបាល​ថ្មី
    ពលរដ្ឋ​ភាគ​ច្រើន​បាន​អះអាង​ពី​ផល​លំបាក​ក្នុង​ការ​រក​ប្រាក់​សង់​បំណុល​ធនាគារ ​នៅគ្រា​ដែល​ប្រទេសត្រៀម​រៀប​ចំ​រដ្ឋាភិបាលថ្មី​នៅ​ថ្ងៃ​ទី​២២​សីហា​ខាង​មុខ​នេះ។ មួយ​ផ្នែក​នៃ​បំណុល​ដែល​ពលរដ្ឋ​ជំពាក់ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​បាន​ក្លាយ​ជា​វិញ្ញាសារ​សម្រាប់​រដ្ឋាភិបាល​អាណត្តិថ្មី ជាពិសេស​ក្រសួង​សេដ្ឋកិច្ចនិង​ធនាគារជាតិ​នៃ​កម្ពុជា រក​ដំណោះ​ស្រាយ​ជា​បន្ទាន់ បើ​ពុំ​ដូច្នោះ​ទេ​វា​ក្លាយ​ជា​វិបត្តិ​សង្គម។ នេះ​ជា​ការព្រមាន​របស់​សេដ្ឋវិទូ​មួយ​ចំនួន​ដែល​បញ្ចេញ​ទស្សនៈ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ត្បិតថា ជា​ទំនួល​ខុស​ត្រូវរបស់​ពលរដ្ឋ​ក្នុង​ការ​ខ្ចី​បុល​គេ ប៉ុន្តែ​នៅ​ក្នុង​កាលៈទេសៈ​វិបត្តិ​សេដ្ឋកិច្ច​សកល រដ្ឋាភិបាល​ក៏​មិន​អាច​ឱប​ដៃឈរ​មើល​បាន​ដែរ។  បន្ថែម​លើនេះ​ពលរដ្ឋ​មួយ​ចំនួន​ដែល​វិទ្យុ​បារាំង​អន្តរជាតិ​បាន​ជួប​សម្ភាស​ពួក​គេ​បានបង្ហាញ​អារម្មណ៍​អស់​សង្ឃឹម តែ​ធូរ​ចិត្ត​ពេល​បាន​និយាយ​បញ្ហា​នេះ​ចេញ​ក្រៅ។
    9 min
  • បណ្ឌិត មាស បូរ៉ា៖ ទម្រាំបានចប់ថ្នាក់បណ្ឌិត ខ្ញុំធ្លាប់ហែលទឹកទៅរៀន
    បណ្ឌិត​ មាស​ បូរ៉ា​ គឺ​ជា​កូន​អ្នក​ស្រុក​ពាមរក៍​ ខេត្ត​ព្រៃវែង​។​ លោក​បាន​អាហា​រូប​ករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ ដល់ចប់​ថ្នាក់​បណ្ឌិត​ផ្នែក​ច្បាប់​។​ បច្ចុប្បន្ន​លោក​ជា​សាកល​វិទ្យា​ធិ​ការ ​នៃ​សាកល​វិទ្យា​ល័យ​ CUS​។​ លើស​ពី​នេះ​លោក​ក៏​ជា​មេ​ធាវី​ និង​ជា​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​ច្បាប់​ផង​ដែរ​។​ ការ​បោះ​ពុម្ព​ឯក​សារ​ច្បាប់​ទុក​សម្រាប់​អ្នក​ជំនាន់​នេះ​ និង​អ្នក​ជំនាន់​ក្រោយ​ ប្រៀប​បាន​នឹង​«ទូក​ទៅ ​កំពង់​នៅ»​។ ​លោក​បណ្ឌិត​​លើក​ទឹក​ចិត្ត​ថា  គួរមានកូនបណ្ណាល័យតូចមួយ នៅតាម​ផ្ទះ ​សម្រាប់​បណ្តុះ​វប្បធម៌​អាន​សៀវ​ភៅ​ដល់​កុមារ​ ​ដោយ​ភ្ជាប់​នឹង ​ទ្រឹស្តីរបស់​​អ្នក​ជោគ​ជ័យ​ ដែលថា ​ចំណាយ​ប្រាក់​៥%​ លើ​ការ​អប់រំ​ជា​ប្រចាំ​។
    17 min
  • កម្មការិនីមិនចង់ឃើញរោងចក្របិទទ្វារនៅគ្រាកម្ពុជាកំពុងប្រឈមនឹងអតិផរណា
    ព្យួរ​ឬ​បញ្ចប់​កិច្ច​សន្យា​ការងារ​របស់​កម្មករ-កម្មការិនី ក្នុង​វិស័យ​ឧស្សាហកម្ម​បាន​លេចឮ​ជា​ថ្មី​ក្រោយ​ការបោះ​ឆ្នោត។ កម្មការិនី​ម្នាក់​ដែល​ទទួល​បន្ទុក​ចិញ្ចឹម​សមាជិក​គ្រួសារ​៦​នាក់​លើក​ឡើង​ថា ប្រសិន​បើ​រោងចក្រ​នាង​កំពុង​ធ្វើ​ការ នឹង​បិទ​ទ្វារ​នៅ​ថ្ងៃ​ណា​មួយ​មែន​នោះ គ្រួសារ​នាង​ទាំង​មូល​នឹង​ជួប​ការ​លំបាក។
    6 min
  • លោក គីម ហ៊ាង៖ ទៅថ្ងៃអនាគតខ្ញុំមានមហិច្ឆតាចង់ក្លាយជាមហាសេដ្ឋីនៅស្រុកខ្មែរ
    នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិ RFI ថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិលោក គីម ហ៊ាង ​អ្នក​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​ម្នាក់ដ៏ជោគជ័យ​នៅ​កម្ពុជា។ ក្រោយទទួលបានជោគជ័យលើវិស័យអចលនទ្រព្យនៅកម្ពុជា លោក គីម ហ៊ាង មានបំណងចង់អភិវឌ្ឍលំនៅដ្ឋានលំដាប់កំពូលនៅកម្ពុជា និងទៅថ្ងៃអនាគតលោកមានមហិច្ឆតាចង់ជំនួសតំណែងមហាសេដ្ឋីនៅស្រុកខ្មែរផងដែរ។
    18 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners