បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • អាជីវករកញ្រ្ជែង-ល្អី ចង់ឃើញអាជ្ញាធរបញ្ឈប់ការទាមថ្លៃភាស៊ីប្រចាំថ្ងៃ
    ការទារថ្លៃភាស៊ីពីអាជីវករតូចតាច ដែលលក់ដូរបែបកញ្ជ្រែង-ល្អី នៅតែកើតមាន ដែលអាជីវករខ្លះត្រូវបង់ថ្លៃភាស៊ីជាប្រចាំថ្ងៃចន្លោះពី ៥០០រៀល ទៅ២០០០រៀល។ បើទោះបីជាតិចតួច ក៏ប៉ុន្តែពេលខ្លះ អាជីវករមួយចំនួនក៏ប្រឈមមិនមានប្រាក់បង់ថ្លៃភាស៊ីនេះ ជាប្រចាំថ្ងៃដែរ។ យ៉ាងណានៅចំពោះនៃការព្យាយាមលុបបំបាត់ការយកថ្លៃភាស៊ីពីអ្នកលក់ដូរកញ្ជ្រែង-ល្អី គឺក្រុមអាជីវករចង់ឃើញអាជ្ញាធរបញ្ឈប់ការទារថ្លៃភាស៊ីជាប្រចាំថ្ងៃនេះ។
    9 min
  • អ្នក​ស្រី ​វង្ស ​គារ៉ា​៖​ប្រែ​ក្លាយ​ជីវិត​ពី​​ធ្លាក់​ដល់​សូន្យ ​​ក្លាយ​ជា​បុគ្គល​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ ថ្ងៃ​នេះ​ អ៊ឹង​ ប៊ុនថន​ សូម​លើក​យក​បទ​ពិ​សោធន៍​ជីវិត​របស់​អ្នក​ស្រី ​វង្ស ​គារ៉ា​ ជា​អ្នក​ធ្វើ​ការ​ងារ​ស្ម័គ្រ​ចិត្ត​សហគមន៍​នៅ​ខេត្ត​កំពង់​ឆ្នាំង​។​ ស្ត្រី​មេម៉ាយ​អាយុ​៣១​ឆ្នាំ​រូប​នេះ​បាន​កែ​ប្រែ​ឆាក​ជីវិត​ដែល​ធ្លាក់​ដល់​សូន្យ ​ក្លាយ​ជា​បុគ្គល​ម្នាក់​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ទាំង​អ្នក​នៅក្នុង​សហគមន៍​ខ្មែរ​ និង​ជន​បរទេស​ផង​។​ គារ៉ា​មាន​អារម្មណ៍​ថា ​ខ្លួន​ឯង​ពេល​នេះ​ប្រៀប​​ដូច​ជា​មនុស្ស​កើត​ថ្មី​ម្តង​ទៀត​។​
    11 min
  • ក្រុមយុវជនបរិស្ថានថាពួកគេចង់ឲ្យកោះកុងក្រៅក្លាយជាឧទ្យានជាតិសមុទ្រ
    ក្រុមយុវជនបរិស្ថានមានគ្នាប្រមាណជាង ១០នាក់ នៅព្រឹកថ្ងៃទី១៧ កក្ដដានេះ បានដើរហែក្បួនយកញត្តិទៅដាក់នៅក្រសួងស្ថាប័ន ដើម្បីទាមទារឲ្យដាក់តំបន់កោះកុងក្រៅទៅជាឧទ្យានជាតិសមុទ្រ ដោយមិនចង់ឃើញរដ្ឋាភិបាលប្រគល់តំបន់នេះ ទៅឲ្យក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍឡើយ។ សកម្មភាពនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន ចាត់ទុកថាជាសកម្មភាពខុសច្បាប់ ក្រោមការបញ្ជារបស់ជនបរទេសម្រើឲ្យរបៀបវារៈនយោបាយ ជ្រកក្រោមស្លាកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ ។ ប៉ុន្តែក្រុមយុវជនវិញ ថាសកម្មភាពរបស់ពួកគេធ្វើ មានគោលដៅតែមួយគត់ គឺចង់ឲ្យតំបន់កោះកុងក្រៅក្លាយទៅជាឧទ្យានជាតិសមុទ្រប៉ុណ្ណោះ។
    8 min
  • ម្ចាស់ឆ្នោតស្នើឲ្យពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
    គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ដាក់​ចេញ​គោល​នយោបាយ​ភូមិ​ ឃុំ​ សង្កាត់​ មាន​សុវត្ថិភាព​ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧​នេះ។​ ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ជាយ​រាជធានី​ភ្នំពេញ​លើក​ឡើង​ថា ​មូលដ្ឋាន​ដែល​ពួក​គេ​រស់​នៅ​មិន​ទាន់​មាន​សុវត្ថិភាព​ពេញលេញ​នៅ​ឡើយ​ទេ​ដូច​ជាៈ​ ហិង្សា​រវាង​ក្មេង​ទំនើង ​ហិង្សា​ក្នុង​គ្រួសារ​ ដែល​បណ្ដាល​មក​ពី​ល្បែង​អ៊ិនធឺណិត ​ហើយ​ឥទ្ធិលពល​នៃ​ការ​លេង​ល្បែង​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​បាន​ជំរុញ​បន្ត​ឲ្យ​កើត​មាន​អំពើ ​លួច​ ឆក់​ ប្លន់​ជា​ដើម។​ ការ​ចរាចរ​គ្រឿងញៀន​និង​គ្រឿង​ស្រវឹង​នៅ​មូលដ្ឋាន​ក៏​នៅ​តែ​ជា​ក្ដី​កង្វល់​របស់​ពលរដ្ឋ​ដែរ។​ នៅ​ចំពោះ​មុខ​វិបត្តិ​ទាំង​នេះ ​ពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​កុំ​ធ្វើ​តាម​កំសួល​ភ្លើង​ចំបើង។​
    10 min
  • ស្ថាបត្យករលោក លី រស្មី ៖យើងត្រូវដឹងគុណចំពោះទាហ៊ានខ្មែរពលីកម្មក្នុងសង្គ្រាមលោកលើកទី១
    បន្ទាប់​ពី​រង​ការ​បែកបាក់​ដោយសារ​ស្នាដៃ​ពួក​ខ្មែរក្រហម​នៅ​ក្នុង​ឆ្នាំ​១៩៧៥​ វិមាន​រំឭក​ដល់​អ្នក​ទទួល​អនិច្ចកម្ម​ក្នុង​សង្គ្រាម​លោក​ទី១​ រស់​ឡើង​វិញ​ក្រោយ​ការ​ដាក់​សម្ពោធ​រវាង​កម្ពុជា​និង​បារាំង​នៅ​ថ្ងៃ​ទី១៤​កក្កដា។​ វិមាន​នេះ​ស្ថិត​នៅ​ចំណុច​ប្រសព្វ​នៃ​មហាវិថី​ព្រះមុនីវង្ស ​វិថី​ប្រទេសបារាំង​ វិថី​ឧកញ៉ាតេជោឥ​ និង​រង្វង់​មូល​កាំភ្លើង​កួច​កាណុង​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ។ ​ ទាហ៊ាន​ខ្មែរ​ជិត​២០០​នាក់​ត្រូវ​បាន​អះអាង​ថា​ ចូល​រួម​ច្បាំង​ក្នុង​សង្គ្រាម​លោក​លើក​ទី១។​ ស្ថាបត្យករ​លោក​ លី រស្មី ​ថ្លែង​ថា ​យើង​ត្រូវ​ដឹង​គុណ​ចំពោះ​ទាហ៊ាន​ខ្មែរ​ពលីកម្ម​ក្នុង​សង្គ្រាម​លោក​លើក​ទី១​តាម​រយៈ​ការ​ស្ថាបនា​វិមាន​រំឭក​ដល់​អ្នក​ទទួល​អនិច្ចកម្ម​ក្នុង​សង្គ្រាម​លោក​ទី១​ឡើង​វិញ។​
    10 min
  • លោក ឈុត សេរីវ៉ាន់ថង៖ ប្រដាល់គុនខ្មែរបានកែប្រែជីវិតខ្ញុំឲ្យមានជីវភាពល្អប្រសើរដល់សព្វថ្ងៃនេះ
    នៅក្នុងនាទីជីវិតជោគជ័យនៅថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិលោក ឈុត សេរីវ៉ាន់ថង ជាអ្នក​ប្រដាល់គុនខ្មែរវ័យក្មេងដ៏ល្បីឈ្មោះមួយរូបនៅកម្ពុជា។ លោក ឈុត សេរីវ៉ាន់ថង ចាប់ផ្ដើមប្រឡូកក្នុងវិស័យប្រដាល់គុនខ្មែរ តាំងពីអាយុ៦ឆ្នាំ ហើយចាប់ផ្ដើមល្បីឈ្មោះ និងសាធារណជនគាំទ្រច្រើននៅឆ្នាំ២០១៩។ បើតាមកីឡាករប្រដាល់គុនខ្មែររូបនេះ អាជីពប្រដាល់គុនខ្មែរនេះហើយ ដែលបានកែប្រែជីវិតលោកឲ្យមានជីវភាពល្អប្រសើរមកទល់នឹងសព្វថ្ងៃនេះ។
    10 min
  • អ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធសម្រុកទៅធ្វើបណ្ណ ប.ស.ស ដើម្បីទទួលបានប្រយោជន៍ការព្យាបាល
    រាប់ចាប់តាំងពីកម្មកររោងចក្រ កម្មករសំណង់ និងអ្នកលក់ដូរ បាននាំគ្នាសម្រុកទៅធ្វើបណ្ណ​បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដើម្បីទទួលបានអត្ថប្រយោជន៍ពីការងាររបស់ខ្លួន។ ជាអត្ថប្រយោជន៍ដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងនោះ អាចទទួលបានការព្យាបាលដោយមិនអស់ប្រាក់ តាមរយៈការប្រើប្រាស់បណ្ណប.ស.ស។ ក៏ប៉ុន្តែយ៉ាងណាមិញ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួន នៅមិនទាន់យល់អំពីការប្រើប្រាស់និងអត្ថប្រយោជន៍នៃបណ្ណប.ស.ស នៅឡើយ។
    10 min
  • លោក ​ហាច​ ឆន​៖ ​រាល់​ផលិតផល​ដែល​ផលិត​បាន​គឺ​ខ្ញុំ​ជា​អ្នក​កំណត់​តម្លៃ
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បា​រាំង​អន្តរ​ជាតិ​RFI ​អ៊ឹង ​ប៊ុនថន ​សូម​បង្ហាញ​ពី​បទ​ពិ​សោធន៍​ការ​ងារ​ជោគ​ជ័យ​ផ្នែក​កសិកម្ម​របស់​លោក​ ហាច​ ឆន​។​ ម្ចាស់​កសិដ្ឋាន​៤០០​នេះ​គឺ​ចាប់​ផ្តើម​ចិញ្ចឹម​មាន់​ដែល​សល់​ពី​ងាប់​តែ​២​ក្បាល​រហូត​កើន​ដល់​រាប់​ពាន់​ក្បាល​។​ លើស​ពី​នេះ​ក៏​មាន ទា ​ព្រាប​ និង​បក្សី​ចម្រុះ​ព៌ណ​រាប់​ពាន់​ក្បាល ត្រី អន្ទង់ ជន្លេន កំពឹស ពិសេស​គឺ​ការ​ចិញ្ចឹម​ខ្យង​មួយ​ប្រភេទ​មាន​តម្លៃ​រហូត​១០០​ដុល្លារ​ក្នុង​១​គីឡូ​។​ បើ​តាម​ជ័យលាភីសហគ្រិនរូបនេះ ​ភាព​ជោគ​ជ័យ​នេះ​ក៏ព្រោះតែ​លោក​មាន​ជំនាញ​ខាង​កសិកម្ម​ និង​មាន​ជំនាញ​ខាង​ទីផ្សារ​ ពោល​រាល់​ផលិតផល​ដែល​ផលិត​បាន​គឺ​លោក​ជា​អ្នក​កំណត់​តម្លៃ​ខ្លួន​ឯង​ មិន​ឲ្យ​ឈ្មួញ​បន្ទាប​តម្លៃ​នោះ​ឡើយ​។
    13 min
  • លោក កើត សារ៉ាយ៖ ការប្រកួតបាល់ទាត់ពានរង្វាន់កែម ឡី គឺដើម្បីដាស់ស្មារតីយុវជនឲ្យចូលរួមធ្វើការងារសង្គមតាមរយះកីឡា
    ខួប៧ឆ្នាំនៃការបាត់បង់លោកបណ្ឌិត កែម ឡី សមាគមសម្ពន្ធនិស្សិតបញ្ញាវន្តខ្មែរ បានរៀបចំការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់លោកបណ្ឌិត កែម ឡី ជាលើកទី២ ដោយមានការចូលរួមពីសមាគមអង្គកា​រ​សង្គមស៊ីវិល យុវជននិងយុវនារីជាដើម។ បើតាមលោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិត​បញ្ញាវន្តខ្មែរ ការរៀបចំប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់លោកបណ្ឌិត កែម ឡីនេះ គឺជាសារមួយដើម្បីដាស់ស្មារតីយុវជនឲ្យចូលរួមធ្វើកិច្ចការងារសង្គម ដោយហ៊ាននិយាយការពិត មិននិយាយការពារ។
    9 min
  • ស្ត្រីធ្វើការតាមផ្ទះចង់បានប្រាក់អត្ថប្រយោជន៍ពេលមានផ្ទៃពោះដូចស្ត្រីរោងចក្រនិងបុគ្គលិករដ្ឋដែរ
    នា​រដូវការ​ឃោសនា​រក​សំឡេង​ឆ្នោត​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ដាក់​ចេញ​កម្មវីធី​ជាតិ​ជំនួយ​សង្គម​ស្ដីពី​«ការ​បង្កើន​កម្រិត​ប្រាក់​ឧបត្ថម្ភ​ទ្វេ​ដង​ ជូន​ស្ត្រី​ពពោះ​រហូត​ដល់​កូន​អាយុ​២ឆ្នាំ»។​ អ្នក​ដែល​ទទួល​បាន​ផល​នេះ​គឺ​ កម្មករ​និយោជិត​ជា​ស្ត្រី ​មន្ត្រី​រាជការ​ជាស្ត្រី​ និង​ស្ត្រី​នៃ​ក្រុម​គ្រួសារ​មាន​បណ្ណ​សមធម៌។​ ឮ​ដូច្នេះ​ស្ត្រី​ធ្វើ​ការ​តាម​ផ្ទះ​ចង់​បាន​ប្រាក់​អត្ថប្រយោជន៍​បែប​នេះ​ ដែរ​ដើម្បី​វិសមភាព​សង្គម។​
    8 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners