បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • អាណត្តិទី៧៖ពលរដ្ឋចង់ឃើញវិស័យសុខាភិបាលផ្លាស់ប្ដូររបៀបធ្វើការថ្មី
    នៅ​ក្នុង​អាណត្តិទី​៧​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ដាក់​ចេញ​គោលនយោបាយ​លើក​កម្ពស់​ការ​ផ្ដល់​សេវាថែទាំ​សុខភាព​ប្រកប​ដោយ​គុណភាព សុវត្ថិភាព ប្រសិទ្ធិភាព។ ជា​គោល​នយោបាយ​ដាក់​ចំ​តម្រូវ​ការ​ជាក់ស្ដែង ប៉ុន្តែ​ការអនុវត្ត​ចំពោះមុខ​មាន​កម្រិត​ទាំង​គុណភាព និង​ការ​ផ្ដល់​សេវា។ ការ​ផ្ដល់​សេវា​លុះត្រាបង់​ថ្លៃព្យាបាលមុន​ទើប​ព្យាបាល​មុខ​របួស​តាម​ក្រោយ,លទ្ធផល​វិភាគរោគ​មិន​ដូច​គ្នា​រវាង​គ្រូពេទ្យ​មួយ​ទៅ​គ្រូពេទ្យមួយ​ទៀត,និង​ខ្វះការ​ពន្យល់​ទៅ​លើ​អាការៈ​រោគ​ជាដើម។ នេះ​ជា​កំណត់​សម្គាល់​របស់​ពលរដ្ឋខ្មែរ​ភាគច្រើននិង​និយាយ​ដោយ​ឡែក​សម្រាប់​អ្នក​ជំងឺ​ជា​ស្ត្រី​ម្នាក់​ដែល​ឡើង​ចុះ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ជាប់​ជា​ប្រចាំ។​
    12 min
  • លោក វណ្ណ សុផាត៖ ក្ដីស្រមៃរបស់ខ្ញុំនៅមិនទាន់សម្រេចបាន១០០%ទេ
    នៅក្នុងនាទីជីវិតជោគជ័យនៅថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិរបស់លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ កិច្ចការងារសិទ្ធិមនុស្ស និងជួយជនរងគ្រោះដោយសារការរំលោភបំពាននេះ លោក វណ្ណ សុផាត ថាមិនទាន់សម្រេចក្ដីស្រមៃរបស់ខ្លួន១០០%តាំងពីតូចមកទេ ខណៈក្ដីស្រមៃពីតូចរបស់លោក គឺចង់ក្លាយជាគ្រូបង្រៀន និងអ្នកច្បាប់ ដើម្បីជួយជនរងគ្រោះដែលរងនូវភាពអយុត្តិធម៌នៅក្នុងសង្គម។
    13 min
  • ជំនន់ទឹកភ្លៀង អាជីពជាងម៉ូតូត្រូវប៉ាន់ក្នុងការរកចំណូលពីការជួសជុល
    ជំនន់ទឹកភ្លៀងបានបង្កជាការលំបាកដល់បណ្តាប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ ដោយផ្ទះសម្បែង ផ្លូវថ្នល់ និងយានជំនិះ ទាំងម៉ូតូ ឡាន ត្រូវជន់លិច និងខូចខាត។ ផ្ទុយពីការខាតបង់បែបនេះ របរជាងម៉ូតូបែរជាត្រូវប៉ាន់នឹងការជួសជុល ដោយទទួលបានចំណូលគួរឲ្យកត់សម្គាល់។ ពីម្តុំបឹងទំពន់ ជាទីជន់លិចទឹកភ្លៀងស្ទើរតែដល់ចង្កេះ កន្លែងជួសជុលម៉ូតូមួយកន្លែងកំពុងតែមមាញឹក នឹងការប្តូរប្រេងម៉ាស៊ីន​ និងប្តូរគ្រឿងបន្លាស់។
    9 min
  • អ្នកស្រី ​ខុន ​សំណាង​៖​ការ​​មិន​ឲ្យ​តម្លៃ​ពី​បរទេស​ គាត់​ចាប់​ផ្តើម​ផលិត​សំ​លៀក​បំពាក់​ដោយ​ខ្លួន​ឯង
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅ​ពេល​នេះ ​អ៊ឹង ​ប៊ុនថន ​សូម​ណែ​នាំ​លោក​អ្នក​ឲ្យ​ស្គាល់​អ្នក​ស្រី ​ខុន​ សំណាង​ ជា​ម្ចាស់​ហាង​សំ​លៀក​បំពាក់​«​សំណាង​ ហ្វេសិន​ ប្រែន»​។​ មាន​អាយុ​៣៥​ឆ្នាំ​ សហគ្រិន​ស្ត្រី​រូប​នេះ ​បាន​បង្កើត​ការ​ងារ​ដល់​ពល​រដ្ឋ​ខ្មែរ​រាប់​សិប​នាក់​ ពី​ការ​ឈប់​នាំ​ចូល​សំ​លៀក​បំ​ពាក់​ពី​ក្រៅ​ប្រទេស ​ទៅ​កែ​ច្នៃ​ដោយ​ខ្លួនឯង​វិញ​។​ គំនិត​នេះ​ដោយ​សារ​តែ​អ្នក​ស្រី​យល់​ថា​ «ខ្មែរ​អាច​ធ្វើ​បាន​»​។
    14 min
  • មូលហេតុមួយចំនួនធ្វើឲ្យអាជីវកម្មលក់អាវគណបក្សថយចុះជាងអាណត្តិមុនៗ
    ក្នុងរដូវកាលឃោសនារកសម្លេងឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣នេះ ឃើញថារោងពុម្ពធ្វើអាវ មួក ក្រមា និងស្ទីកឃឺដែលមានរូបសញ្ញាគណបក្សនយោបាយ ចាប់ផ្ដើមដាក់តាំងលក់នៅតាមដងផ្លូវមួយចំនួននៅក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែយ៉ាងណាម្ចាស់រោងពុម្ពខ្លះអះអាងថា អាជីវកម្មនេះ ពួកគេលក់ពុំសូវដាច់ដូចរដូវកាលឃោសនាបោះឆ្នោតមុន​ៗឡើយ ពោលគឺធ្លាក់ចុះប្រមាណ៣០%។
    8 min
  • អ្នករត់រម៉កដឹកសិស្សនៅចក្រអង្រែក្រោម និងចក្រអង្រែលើមិនបោះបង់ទោះរកប្រាក់ចំណូលបានតិចជាងមុន
    អ្នក​ប្រកប​របរ​រត់​រម៉ក​ដឹក​ឥវ៉ាន់​ និង​ដឹក​សិស្ស​សាលា​នៅ​ចក្រអង្រែក្រោម​ និង​ចក្រអង្រែលើ​ ខណ្ឌ​មានជ័យ​ លើក​ឡើង​ដូចៗ​គ្នា​ថា​ របរ​នេះ​រក​ចំណូល​មិន​សូវ​បាន​ ដោយសារ​ពុំសូវ​សំបូរ​រោងចក្រ​ដូច​ពេល​មុន​ និង​ដោយសារ​កត្តា​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ជា​ដើម។​ ប៉ុន្តែ​យ៉ាង​ណា​ពួក​គេ​ នៅ​តែ​មិន​បោះបង់​ចោល​របរ​នេះ​ឡើយ​ ទោះ​បី​ជា​បច្ចុប្បន្ន​រក​ចំណូល​មិន​សូវ​បាន​ដូច​មុន​ក៏​ដោយ។​ មិន​បោះបង់ ​ដោយសារ​ពួក​គេ​គិត​ថា​មិន​ដឹង​ទៅ​ប្រកប​របរ​អ្វី​ផ្សេង​ក្រៅ​ពី​របរ​រត់​រម៉ក​នេះ។​
    7 min
  • ផ្លូវលិចទឹកមួយចំនួនក្នុងក្រុងយាយីរបរប្រចាំថ្ងៃរបស់ពលរដ្ឋ
    សម្រាប់​រាជធានី​ភ្នំពេញ​ទឹក​ជន់លិច​ បាន​ក្លាយ​ជា​រឿង​ធម្មតា​សឹង​គ្រប់​រដូវវស្សា។​ តំបន់​ខ្លះ​ជន់​លិច​មួយ​ភ្លែត​នៅ​ពេល​ភ្លៀង​ខ្លាំង​ ខណៈ​តំបន់​ខ្លះ​ទៀត​ ទឹក​នៅ​តែ​ដក់ជាប់​ស្ទើរ​ពេញ​មួយ​រដូវ​វស្សា។​ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​មួយ​នៃ​រាជធានី​ភ្នំពេញ​ បាន​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ ព្រោះ​តែ​ទឹក​បន្ត​ដក់​ជន់​ នៅ​លើ​ផ្លូវ​មុខ​ផ្ទះ​ ឬ​កន្លែង​អាជីវកម្ម​របស់​ពួក​គាត់។​ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ប្រកប​របរ​រក​ចំណូល​ប្រចាំ​ថ្ងៃ​ ស្រប​ពេល​ដែល​សេដ្ឋកិច្ច​មាន​សភាព​ថមថយ​ផង​នោះ។​
    8 min
  • លោក​ អួន​ ស៊ីឡុត៖​ ខ្ញុំ​ចង់​ឃើញ​កសិករ​ខ្មែរ​មាន​ជីវភាព​មធ្យម​ដូច​រូប​ខ្ញុំ​ដែរ
    នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​នៅថ្ងៃ​នេះ ​សេង បារាំង​ សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​លោក​ អួន​ ស៊ីឡុត ​ប្រធានសមាគម​ស្វាយ​ចន្ទី​កម្ពុជា។​ លោក​ អួន​ ស៊ីឡុត ​បាន​គូស​បញ្ជាក់​ថា ​ការ​ងាក​មក​ធ្វើ​ការងារ​ជា​ប្រធានសមាគម​ស្វាយ​ចន្ទី​កម្ពុជា ​គឺក្នុងគោលដៅជួយកសិករខ្មែរ និងចង់ឃើញកសិករខ្មែរមានជីវភាពមធ្យមដូចរូបលោកដែរ។ បើតាមលោក អួន ស៊ីឡុត បច្ចុប្បន្នជីវភាពកសិករកម្ពុជាមានភាពល្អប្រសើរជាងមុន ប៉ុន្តែបើធៀបនឹងកសិករប្រទេសជិតខាង ជីវភាពកសិករកម្ពុជាមិនទាន់មានភាពប្រសើរឡើយ។
    9 min
  • រវាងស្ត្រីនិងបុរសដែលរស់រានមានជីវិតពីរបបខ្មែរក្រហមគឺស្ត្រីរងការប៉ះទង្គិចផ្លូវចិត្តជាងបុរស
    ដំណើរកំសាន្តបានក្លាយជាដំណើរជាប់ជុងសម្រាប់លោកស្រី កុល រី  កាលជំនាន់ខ្មែរក្រហមជម្លៀសប្រជាជនចេញពីទីក្រុងនិងខេត្តក្នុងឆ្នាំ១៩៧៥។ លោកស្រី កុល រី ជាអ្នកខេត្តព្រៃវែងទេ តែត្រូវបានជម្លៀសបន្តទៅខេត្តកំពង់ធំ អំឡុងពេលទៅលេងផ្ទះបងប្អូននៅខេត្តកំពង់ចាម។ លោកស្រីបានបង្ខំចិត្តរស់នៅស្រុកស្ទោងខេត្តកំពង់ធំ រហូតដល់របបខ្មែរក្រហមដួលរលំ​ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បើតាមលោកស្រី កុល រី តម្លៃជាស្ត្រីនៃសម័យកាលនោះបានក្លាយជាទាសករដាច់ថ្លៃ។ បន្ថែមលើនេះអ្នកជំនាញវាយតម្លៃដែរថា រវាងស្ត្រីនិងបុរសដែលរស់រានមានជីវិតពីរបបខ្មែរក្រហមគឺស្ត្រីរងការប៉ះទង្គិចផ្លូវចិត្តជាងបុរស​។
    9 min
  • លោក ប៊ុន ចាន់វីរៈ៖គំនិតរបស់ខ្ញុំចង់ធ្វើអ្វីដែលប្លែកពីគេ
    នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិRFI នៅពេលនេះ អ៊ឹង ប៊ុនថន សូមណែនាំឲ្យស្គាល់លោក ប៊ុន ចាន់វីរៈ ម្ចាស់កសិដ្ឋានគៀត ហ្វាម- Keat Farm។ ថៅកែកសិដ្ឋានវ័យ២៨ឆ្នាំរូបនេះមានគំនិតចង់ធ្វើអ្វីដែលប្លែកពីគេ ដើម្បីបញ្ចៀសការប្រកួតប្រជែងផលិតផលលើទីផ្សារ។ លោកចាប់ផ្តើមចិញ្ចឹមជ្រូកពីជិត១០ក្បាល ដោយព្រលែងនៅលើវាលស្មៅ តែពេលនេះវាបានកើនដល់រាប់រយក្បាល និងចៀមប្រមាណ១ពាន់ក្បាល ដោយមិនទាន់រាប់បញ្ចូលនូវសត្វចិញ្ចឹមផ្សេងៗទៀត។
    13 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners