បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • កត្តាអ្នកទិញធ្វើឲ្យចំណូលអ្នកលក់សាច់ក្រពើធ្លាក់ចុះពី២លានមកនៅត្រឹម៣០ម៉ឺលរៀលក្នុង១ថ្ងៃ
    របរអ្នករកស៊ីលក់សាច់ក្រពើកាន់តែតិច ខណៈអ្នកទិញវិញក៏មានចំនួនធ្លាក់ចុះផងដែរ។ បើតាមអ្នករកស៊ីលក់សាច់ និងងៀតក្រពើនៅតាមផ្លូវជាតិលេខ២ ក្បែររង្វង់មូលគួរស្រូវ អ្នកខ្លះបានអះអាងថា កាលពីឆ្នាំ២០២២កន្លងទៅ របរលក់សាច់ក្រពើនេះ ពួកគេអាចរកចំណូលបានក្នុងមួយថ្ងៃចន្លោះពី ១លា​ន​រៀ​ល​ទៅ ២លានរៀល ប៉ុន្តែមកដល់ឆ្នាំ២០២៣នេះ ចំណូលធ្លាក់ចុះមកនៅត្រឹម ២០ម៉ឺនរៀលទៅ ៣០​ម៉ឺនរៀលក្នុងមួយថ្ងៃ។
    6 min
  • បោះឆ្នោតតំណាងរាស្ត្រជិតមកដល់៖ សហគម៍ក្រីក្រក្នុងក្រុងចង់ឃើញការអភិវឌ្ឍជាវិជ្ជមានថែមទៀត
    មិន​ដល់​មួយ​ខែ​ទៀត​ទេ​ កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាល​ទី៧​ ឆ្នាំ២០២៣។​ ការ​បោះឆ្នោត​ខាង​មុខ​ បើ​ទោះ​ជា​មិន​មាន​វត្តមាន​គណបក្ស​ជំទាស់​ធំ​ចូល​រួម​ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ដែល​រស់​នៅ​តំបន់​ក្រីក្រ​នៃ​ក្រុង​ភ្នំពេញ ​រំពឹង​ថា​នឹង​មាន​ការ​ប្រែប្រួល​ជា​វិជ្ជាមាន​នៅ​មូលដ្ឋាន​ដែល​ពួក​គាត់​រស់​នៅ។​ ការ​ប្រែប្រួល​ជា​វិជ្ជមាន​ ព្រោះ​ថា​នៅ​មុន​ការ​បោះឆ្នោត​បក្ស​នយោបាយ​ តែងតែ​លើកឡើង​ពី​គោល​នយោបាយ​ដ៏​ល្អ​ឯក​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ និង​លើក​ស្ទួយ​ជីវភាព​ពលរដ្ឋ។​
    9 min
  • ព្រះសង្ឃមកបំពេញវិជ្ជានៅភ្នំពេញនិមន្តបិណ្ឌបាតមិនសូវបានដូចមុនដោយសារពលរដ្ឋខ្លះអស់ជំនឿ
    ព្រះសង្ឃនិមន្តមកពីបណ្ដាខេត្តដែលមកបន្តបំពេញវិជ្ជានៅភ្នំពេញ បច្ចុប្បន្នព្រះសង្ឃខ្លះជួបនូវការលំ​បាក​នៃការនិមន្តបិណ្ឌបាតមិនសូវបានដូចមុន ដោយសារប្រជាពលរដ្ឋខ្លះអស់ជំនឿ និងមួយផ្នែកទៀតអាចថាមកពីបញ្ហាសេដ្ឋកិច្ចក៏ថាបាន ជាហេតុធ្វើឲ្យព្រះសង្ឃខ្លះជួបការលំបាកគង់នៅប្រចាំថ្ងៃនៅភ្នំពេញនិងខ្វះថវិកាផ្គត់ផ្គង់ការ​សិក្សាជាដើម។ បើតាមព្រះសង្ឃព្រះនាម តុល សុខមាន និមន្តមកពីខេត្តពោធិ៍សាត់ ដែលទើបតែបញ្ចប់ការសិក្សានៅសាកលវិទ្យាន័រតុន ជាការពិតព្រះសង្ឃខ្លះពិតជាជួបផលលំ​បាកបិណ្ឌ​បាតមិនសូវបានដូចមុនមែន ដោយសារមួយផ្នែកពលរដ្ឋអស់ជំនឿ និងដោយសារកត្តាផ្សេងៗទៀត។
    8 min
  • ម្ចាស់មេដាយមាសកីឡាហែលទឹក សង្ឃឹមដណ្តើមមេដាយបន្ថែមក្នុងព្រឹត្តិការណ៍ប្រកួតកម្រិតWord Cup និងWorld Juniorខាងមុខ
    ក្រោយទទួលបានមេដាយមាសលើប្រភេទវិញ្ញាសាហែលទឹកក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ កញ្ញា កាំង មុយនីន បានបង្ហើបថា ខ្លួនកំពុងបំប៉នការហ្វឹកហាត់សមត្ថភាពបន្ថែម សម្រាប់ការចូលរួមប្រកួតកីឡាហែលទឹកកម្រិតWord Cup និង World Junior នាពេលខាងមុខ។ មានឈ្មោះបន្តទៅប្រកួតកម្រិតពិភពលោក ម្ចាស់មេដាយមាសលើប្រភេទកីឡាហែលទឹកដំបូងគេរបស់កម្ពុជារូបនេះ ក៏ត្រៀមចេញទៅហ្វឹកហាត់នៅប្រទេសចិនផង។ បើតាមអត្តពលិកជម្រើសជាតិដដែលរូបនេះ ខ្លួននឹងដណ្តើមមេដាយជូនជាតិមាតុភូមិ និងបង្កើតកំណត់ត្រាថ្មីសម្រាប់ខ្លួនឯង។
    9 min
  • និស្សិតប្លាស្ទិក ធ្វើយុទ្ធនាការប្រមូលសំរាម ដើម្បីចង់ផ្លាស់ប្តូរឥរិយាបថ-ការចោលសំរាមក្នុងទីក្រុង
    និស្សិតប្លាស្ទិក គឺជាក្រុមនិស្សិតមួយក្រុម ដែលបានធ្វើសកម្មភាពប្រមូលសំរាមនៅតាមប្រឡាយលូ និងទីតាំងសាធារណនៅក្នុងទីក្រុងភ្នំពេញ។ ផ្តើមចេញពីយុវជនម្នាក់តែប៉ុណ្ណោះ តែបច្ចុប្បន្ននេះនិស្សិតប្លាស្ទិក មានសមាជិក និងមានការសាទរពីបណ្តាមហាជនចំពោះសកម្មភាពរបស់ពួកគេ។ បើតាមការរៀបរាប់ សកម្មភាពប្រមូលសំរាមនេះ គឺគេចង់ផ្លាស់ប្តូរឥរិយាបថចោលសំរាមរបស់ពលរដ្ឋ។
    9 min
  • លោក​ ស៊ុយ ​កុកធាន​៖ ខ្ញុំ​មិន​ងាយ​នឹង​បោះ​បង់​ចោល​ឡើយ ​ពេល​ជួប​បញ្ហា​តែង​រក​ដំ​ណោះ​ស្រាយ
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅ​ពេល​នេះ​ អ៊ឹង ​ប៊ុនថន ​សូម​លើក​យក​ពី​ប្រវត្តិ​របស់​លោក ​ស៊ុយ ​កុកធាន ​ប្រធាន​សមាគម​ត្រ​ចៀក​កាំ​កម្ពុជា ​និង​ជា​អនុ​ប្រធាន​សមាគម​ស្វាយ​ចន្ទី​កម្ពុជា​។​ ទំ​រាំទ​ទួល​បាន​ជោគ​ជ័យ​លើ​មុខ​របរ​ទាំង​នេះ​លោក​ធ្លាប់​បរាជ័យ​មិន​តិច​ដង​នោះ​ទេ​។​ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ទទួល​ជោគជ័យ​បាន​គឺ​ការ​មិន​បោះ​បង់​ចោល​ពេល​ជួប​បញ្ហា​ តែ​ងាក​មក​រក​ដំណោះ​ស្រាយ​វិញ​។
    13 min
  • កម្ពុជានឹងកែច្នៃប្រហុកខ្មែរទៅលក់លើទីផ្សារអន្តរជាតិ ក្រោយពីបរទេសគាំទ្រនិងទទួលស្គាល់
    កម្ពុជាមានគម្រោងកែច្នៃប្រហុកដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក និងធ្វើការនាំចេញទៅទីផ្សារអន្តរជាតិ។ បើតាមលោកឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកនៃក្រុមហ៊ុនខនហ្វីរេល បន្ទាប់ពីសាកល្បង​ធ្វើទីផ្សារ ឃើញថា ប្រហុកខ្មែរមានការទទួលស្គាល់ និងគាំទ្រពីអតិថិជនបរទេស។ ក្រោយពីមានការគាំទ្រអតិថិជនបរទេស លោក ហៃ លីអ៊ាង បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនខនហ្វីរេល​ បាននិងកំពុងជំរុញការផលិត និងកែច្នៃប្រហុក ដើម្បីធ្វើការនាំចេញផងដែរ។
    10 min
  • យាយតាមួយគូ ឆ្លងកាត់អាពាហ៍ពិពាហ៍ដោយបង្ខំ កែប្រែវិប្បដិសារីទៅជាជីវិតគូសុខសាន្ត
    ជិត​៤០ឆ្នាំ​មក​នេះ ​ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​ឆ្លងកាត់​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​កាល​ពី​ជំនាន់​ខ្មែរក្រហម​បាន​កែប្រែ​វិបត្តិ​ទៅ​ជា​ឱកាស ​តាម​រយៈ​ការ​បន្ត​រួមរស់​នៅ​យ៉ាង​សុខសាន្ត ​នៅ​ទី​ជនបទ​មួយ​កន្លែង​ ស្ថិត​នៅ​ឃុំ​ព្រៃកណ្ដៀង ​ស្រុក​ពាមរក៏​ ខេត្ត​ព្រៃវែង។​ បុរស​ជា​ប្ដី​ឈ្មោះ ​ហង្ស គ្រឺន ​មាន​មុខ​របរ​ជាង​ផ្ទះ ​ប្រពន្ធ​ឈ្មោះ ​អ៊ូ យ៉ាត ​ជា​ស្ត្រី​មេផ្ទះ​និង​ធ្លាប់​អតីត​គ្រូ​បង្រៀន​កាល​ពី​ជំនាន់​ខ្មែរ​ក្រហម។ ​អង្គុយ​លើ​គ្រែ​រនាប​ ស្ថិត​ក្រោម​ដំបូល​ផ្ទះ​ធ្លុះ​ធ្លាយ ​ប្ដីប្រពន្ធ​វ័យ​ចំណាស់​ទាំងពីរ​លើក​ឡើង​ថា​ ជា​និស្ស័យ ​ការ​យោគយល់​ អាធ្យាស្រ័យ​ ទើប​ទំនាក់ទំនង​មួយ​នេះ​បន្ត​ដល់​បច្ចុប្បន្ន។​
    13 min
  • យាយតាមួយគូ ឆ្លងកាត់អាពាហ៍ពិពាហ៍ដោយបង្ខំ កែប្រែវិប្បដិសារីទៅជាជីវិតគូសុខសាន្ត
    ជិត​៤០ឆ្នាំ​មក​នេះ ​ប្ដីប្រពន្ធ​មួយ​គូ​ដែល​ឆ្លង​កាត់​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​កាល​ពី​ជំនាន់​ខ្មែរក្រហម​បាន​កែ​ប្រែ​វិបត្តិ​ទៅ​ជា​ឱកាស​ តាម​រយៈ​ការ​បន្ត​រួមរស់​នៅ​យ៉ាង​សុខ​សាន្ត​ នៅ​ទី​ជនបទ​មួយ​កន្លែង​ ស្ថិត​នៅ​ឃុំ​ព្រៃកណ្ដៀង​ ស្រុក​ពាមរក៏​ ខេត្ត​ព្រៃវែង។​ បុរស​ជា​ប្ដី​ឈ្មោះ ​ហង្ស គ្រឺន ​មាន​មុខ​របរ​ជាង​ផ្ទះ ​ប្រពន្ធ​ឈ្មោះ ​អ៊ូ យ៉ាត ​ជា​ស្ត្រីមេផ្ទះ​និង​ធ្លាប់​អតីត​គ្រូបង្រៀន​កាល​ពី​ជំនាន់​ខ្មែរ​ក្រហម។​ អង្គុយ​លើ​គ្រែ​រនាប​ ស្ថិត​ក្រោម​ដំបូល​ផ្ទះ​ធ្លុះធ្លាយ​ ប្ដីប្រពន្ធ​វ័យចំណាស់​ទាំងពីរ​លើក​ឡើង​ថា​ ជា​និស្ស័យ​ ការ​យោគយល់ ​អាធ្យាស្រ័យ​ ទើប​ទំនាក់ទំនង​មួយ​នេះ​បន្ត​ដល់​បច្ចុប្បន្ន។​
    13 min
  • ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ៖ សិស្សនិស្សិតចាប់អារម្មណ៍ខ្លាំងលើប្រព័ន្ធបច្ចេកវិទ្យា
    ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ “TVET ផ្តល់​ជំនាញ និងការងារសមរម្យ” មានការចាប់អារម្មណ៍ខ្លាំងពីសិស្សនិស្សិតមកពីតាមសាលានានានៅរាជធា​នី​ភ្នំពេញ។ ប៉ុន្តែអ្វីដែលសិស្សនិស្សិតចាប់អារម្មណ៍ខ្លាំងជាងគេ គឺប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ដែលមានការដាក់តាំងពិព័រណ៍នៅក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦នេះ។
    8 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners