បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • ប៉ារ៉ាហ្គេមលើកទី១២៖ ម្ចាស់ផ្ទះកម្ពុជារំពឹងថានឹងដណ្ដើមបានមេដាយជាង៥០គ្រឿង
    ក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ លោក យី វាសនា អគ្គលេខាធិកានៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានដាក់ក្ដីរំពឹងថា កម្ពុជានឹងដណ្ដើមបានមេដាយប្រមាណ ៥៦គ្រឿង។ បើតាមលោក យី វាសនា កីឡាករកីឡាការិនីជនពិការកម្ពុជា នៅមានតម្រូវការបន្ថែមទៀត ដើម្បីត្រៀមការប្រកួតដណ្ដើមយកមេដាយក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមខាងមុខ ដែល​ប្រទេសអាស៊ានផ្សេងៗរៀបចំ។
    9 min
  • អាស៊ានប៉ារ៉ាហ្គេម៖គេទើបដឹងថា ជនមានពិការភាពអាចលេងកីឡាបានច្រើនទម្រង់
    អ្នក​ចូល​ទស្សនា​ព្រឹត្តការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​លើកទី​១២​នៅ​ថ្ងៃ​​ទី​០៣​មិថុនា​ម្សិល​មិញ​​គេ​ទើប​ដឹង​ថា​ ជន​មាន​ពិការភាព​អាច​លេង​កីឡា​បាន​ច្រើន​ទម្រង់​ដូចជាៈ​ បាល់​បោះ​អង្គុយ​ បាល់​ទះ​អង្គុយ​ បោះប៊ូ​ វាយកូនឃ្លីលើតុ​ យូដូ​ លើក​ទម្ងន់​ ហែល​ទឹក​ ជា​ដើម។​ បន្ថែម​លើនេះ​ព្រឹត្តការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​នៅ​កម្ពុជា​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​បញ្ឈប់​ការ​រើសអើង​លើ​ជន​មាន​ពិការភាព។​ ជន​មាន​ពិការភាព​បាន​ក្លាយ​ជា​គំរូ​ផ្នែក​សតិ​អារម្មណ៍​ដល់​អ្នក​មាន​កាយសម្បទា​គ្រប់គ្រាន់។​ នេះ​ជា​កំណត់​សម្គាល់​របស់​មហាជន​ចូល​រួម​បើក​ព្រឹត្តការណ៍​បើក​ព្រឹត្តការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​១២។
    8 min
  • លោក ម៉ក់ រ៉េមីស្សា ជាសិល្បករផ្នែកថតរូបទទួលបានមេដាយពីក្រសួងវប្បធម៌បារាំង
    មាន​ជំនាញ​ខាង​សិល្បករ​ផ្នែក​ថត​រូប​ លោក​ ម៉ក់ រ៉េមីស្សា ​ជា​កូន​ខ្មែរ​មួយ​រូប​ ត្រូវ​ក្រសួង​វប្បធម៌​បារាំង​ ផ្ដល់​មេដាយ​សិល្បៈ ​និង​អក្សរ​សាស្រ្ត ​ថ្នាក់​អស្សប្ញទ្ធិ​ ដែល​មាន​ការ​ទទួល​ជា​ឯកច្ឆន្ទ​លើ​ឆាក​អន្តរជាតិ។​ បើ​តាម​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ​មេដាយ​នេះ ​គឺ​ជា​ការ​ឧទ្ទិស​ដល់​ការងារ​ថតរូប​របស់​លោក​ ម៉ក់ រ៉េមីស្សា ​រយៈ​ពេល​២៥ឆ្នាំ ​ប្រកប​ដោយ​គុណភាព​ខ្ពស់​ និង​មាន​លក្ខណៈ​សិល្បៈ​ដ៏​ល្អ​កម្រ​មាន​ ព្រម​ទាំង​ឆ្លុះ​បញ្ចាំង​ពី​ប្រវត្តិសាស្ត្រ ​និង​វប្បធម៌​កម្ពុជា។​ បើ​តាម​ លោក​ ម៉ក់ រ៉េមីស្សា ​ទម្រាំ​មាន​ការ​ទទួល​ស្គាល់​ស្នាដៃ​របស់​លោក​ជា​ឯកច្ឆន្ទ​លើ​ឆាក​អន្តរជាតិ​ លោក​បាន​ប្រើ​ពេល​ធ្វើ​ការងារ​នេះ​ និង​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​ស្នា​ដៃ​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។
    10 min
  • លោក អូត ឡាទីន៖ កត្តាមួយចំនួន និងការវិភាគរបស់លោកបណ្ឌិត កែម ឡី ជាការជំរុញឲ្យខ្ញុំធ្វើកិច្ចការងារសង្គម និងបរិស្ថាន
    នៅក្នុងនាទីជីវិតជោគជ័យថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិរបស់លោក អូត ឡាទីន ជាយុវជនធ្វើកិច្ចការងារសង្គម និងបរិស្ថាន ដែលបច្ចុប្បន្នជាមន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN)។ ការប្រឡូកធ្វើកិច្ចការងារសង្គម និងបរិស្ថាននេះ លោក អូត ឡាទីន ចាប់ផ្ដើមតាំងពីឆ្នាំ២០១៤ ក្នុងអំឡុងពេលរៀនបរិញ្ញាបត្រនៅភ្នំពេញមកម្លេះ ហើយកត្តាជំរុញឲ្យលោកធ្វើកិច្ចកា​​រងារ​នេះ គឺមានកត្តាមួយចំនួន និងដោយសារតែលោកស្ដាប់ការវិភាគរបស់លោកបណ្ឌិត កែម ឡី និយាយអំ​ពីតួនាទីរបស់យុវជននៅក្នុងសង្គម។
    18 min
  • ប៉ារ៉ាហ្គេម៖ វិន វិចិត្រ សង្ឃឹមយកមេដាយមាសជូនប្រជាជនកម្ពុជាទាំង១៧លានាក់
    វិន វិចិត្រ ជាអត្តពលិកប៉ារ៉ាហ្គេមម្នាក់ដែលត្រៀមប្រកួតលើវិញ្ញាសារបាល់ទាត់ផ្នែកបុរសនៅគ្រាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេមនៅថ្ងៃទី៣ឧសភា។ បើទោះជាមានពិការភ្នែក តែ វិន វិចិត្រ មានកាយសម្បទាមាំមួន ដោយសុតគ្រាប់បាល់ចូលទីមិនចាញ់អ្នកភ្នែកភ្លឺឡើយ។ វិចិត្រប្រាប់ថា គេឈានជើងចូលវិស័យកីឡាលើកដំបូងស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តការណ៍នេះ​ជាលើកដំបូងដែរ។ វិចិត្រ សង្ឃឹមយកមេដាយមាសជូនប្រជាជនកម្ពុជាទាំង១៧លានាក់។
    8 min
  • លោក ឈុន ប៊ុនថន៖ បង្ហើបក្ដីស្រមៃចង់បង្កើតក្លឹបបង្ហាត់រត់ចម្ងាយ
    "បើមិនដាច់ដង្ហើមលើទីលានទេ នោះមិនមែនជាភាពបរាជ័យរបស់ខ្ញុំឡើយ" នេះជាប្រយោគមួយឃ្លាដែលលោក ឈុន ប៊ុនថន ទន្ទេញជាប់នៅក្នុងចិត្តរហូតក្លាយម្ចាស់មេដាយមាសរត់ចម្ងាយលើវិញ្ញាសារត់៨០០ម៉ែត្រ។ បន្ទាប់ពីទទួលបានមេដាយមាសជាលក្ខណៈអន្តរជាតិ លោកបានបង្ហើបក្ដីស្រមៃចង់ក្លាយជាគ្រូបង្វឹកបង្ហាត់លើវិញ្ញាសារត់ចម្ងាយ តាមរយៈការបើកក្លឹបបង្ហាត់ផ្ទាល់ខ្លួន។ លោក ឈុន ប៊ុនថន បានចាត់ទុកកីឡារត់ប្រណាំងជាអាយុជីវិត។ បើតាមលោកប៊ុនថន ជីវិតដែលមានសុខភាពល្អគឺត្រូវលេងកីឡា។
    9 min
  • កី​ឡា​ករ​ ព្រំ ​សំណាង​៖​ ខ្ញុំ​ចូល​ហាត់​ប្រដាល់​ដើម្បី​បំ​ពេញ​បំណង​ឪពុក​ជា​យោធិន​ពលី
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​ថ្ងៃ​នេះ ​អ៊ឹង ​ប៊ុនថន ​សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​អ្នក​ប្រ​ដាល់​គុន​ខ្មែរ ​ព្រំ ​សំណាង។​ មាន​អាយុ​៣៨​ឆ្នាំ ​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​រូប​នេះ ​បាន​ធ្វើ​ឲ្យ​បំណង​របស់​ឳពុក​ខ្លួន​បាន​សម្រេច​ហើយ​។ លើស​ពី​នេះ​រូប​គេ​ក៏​បាន​ប្រែ​ក្លាយ​ជីវិត​ក្រីក្រ​ដែល​មាន​តែ​ម៉ូតូ​ចាស់​មួយ​គ្រឿង​កាល​ពី​ជាង​១០​ឆ្នាំ​មុន​រហូត​ដល់​មាន​រថ​យន្ត ​និង​ផ្ទះ​ផ្ទាល់​ខ្លួន​រស់​នៅ​សម​រម្យ ​បន្ថែម​ពី​លើ​កេរ្តិ៍​ឈ្មោះ​ដែល​មាន​ស្រាប់។
    9 min
  • បោះឆ្នោតថ្នាក់ជាតិ៖ អ្នកធ្វើការងារបរិស្ថានចង់ឲ្យមានគោលនយោបាយគាំពារបរិស្ថាន ខណៈគណបក្សខ្លះប្ដេជ្ញាធ្វើរឿងនេះ
    បញ្ហាបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា ក្រុមយុវជនដែលធ្វើការងារបរិស្ថាន ពួកគេចង់ឲ្យគណបក្សនយោបាយមានគោលនយោបាយគាំពារបរិស្ថាន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ការចង់ឃើញនេះ បានធ្វើឡើងនៅក្នុងវេទិកាទិវាបរិស្ថានពិភពលោកឆ្នាំ២០២៣ ដែលរៀបចំដោយអង្គការសមាគម នៅថ្ងៃទី២៩ ឧសភា។ គណបក្សនយោបាយដែលចូលរួមនៅក្នុងវេទិកាទិវាបរិស្ថានពិភពលោកឆ្នាំ២០២៣ រៀបចំដោយអង្គការសមាគម ពួកគេក៏មានគោ​ល​​នយោ​បាយ ហើយក៏បានបង្ហាញជំហរ និងឆន្ទះ សម្រាប់គាំពារបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជាផងដែរ។
    13 min
  • អត្តពលិកប៉ារ៉ាហ្គេមចង់ឃើញមហាជនផ្ដល់ការគាំទ្រពួកគេដូចអត្តពលិកស៊ីហ្គេម
    អត្តពលពិក​ប៉ារ៉ាហ្គេម​កំពុង​តែ​បង្កើន​ល្បឿន​ហាត់​ពត់​លត់​ដំ​កម្លាំង​ដើម្បី​ត្រៀម​ប្រកួត​កីឡា​អាស៊ាន​បារ៉ាហ្គេម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ថ្ងៃ​ទី៣-​៩​មិថុនា​ឆ្នាំ២០២៣។​ អត្តពលិក​ប៉ារ៉ាហ្គេម​ចង់​ឲ្យ​មហាជន​ផ្ដល់​ការ​គាំទ្រ​ពួក​គេ​ដូច​អត្តពលិក​ស៊ីហ្គេម។​
    10 min
  • កសិករតវ៉ា៖ ក្រុមលោក ថេង សាវឿន ចេះតែបង្រៀនឲ្យកសិករចេះធ្វើកសិកម្មមិនប្រើថ្នាំគីមី មិនដែលញុះញង់ឲ្យធ្វើបដិវត្តទេ
    កសិករ​មក​ពី​បណ្ដា​ខេត្ត​ផ្សេងៗ​គ្នា ​ពួក​គេ​បាន​មក​ស្នាក់​នៅ​វត្ត​សាមគ្គី​រង្សី​ រាជធានី​ភ្នំពេញ ​ដើម្បី​ធ្វើ​ការ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក​ ថេង សាវឿន​ ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា ​(CCFC)​ និង​សហការី​ចំនួន​២​រូប​ទៀត​ គឺ​លោក​ ញ៉ិល ភាព​ និង​លោក ​ថាច់ ហាច​ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន ​និង​តុលាការ​ចោទ​ប្រកាន់​ថា ​រួម​គំនិត​ក្បត់​ និង​បទ​ចោទ​ញុះញង់។​ កសិករ​ទាំង​នេះ ​បាន​ធ្វើ​ការ​ប្រមូលផ្ដុំ​​តវ៉ា​នៅ​ក្បែរ​ក្រសួង​មហាផ្ទៃ ​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក ​ស ខេង​ រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ ​ស្នើឲ្យ​មាន​ការ​ដោះលែង​ ដោយ​កសិករ​ទាំង​នេះ ​អះអាង​ថា​ លោក​ ថេង សាវឿន ​និង​សហការី​ មិន​ដែល​ញុះញង់​ឲ្យ​កសិករ​ធ្វើ​បដិវត្ត​ទេ ​មាន​តែ​បង្រៀន​ឲ្យ​កសិករ​ចេះ​ធ្វើ​កសិកម្ម​មិន​ប្រើប្រាស់​ថ្នាំ​គីមី​តែ​ប៉ុណ្ណោះ។ ​
    8 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners