បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • សមាគមជួយផ្នែកជំងឺខ្សោយផ្លូវដង្ហើម ជួយបណ្តុះបណ្តាលគ្រូពេទ្យវះកាត់សួតលើកដំបូងនៅកម្ពុជា
    ១១ ឧសភា ២០០៨ ១១ឧសភា ២០២៣ គិតមកដល់សប្តាហ៍នេះ សមាគមជួយអ្នកជំងឺខ្សោយផ្លូវដង្ហើមនៅកម្ពុជា ហៅកាត់ជាភាសាបារាំង ថាA I R Khmer មានអាយុ១៥ឆ្នាំគត់។ នៅក្នុងឱកាសប្រារព្ធខួប ១៥ឆ្នាំ សមាគមគ្រោងរៀបចំកម្មវិធី នៅផ្ទះខ្មែរក្នុងទីក្រុងប៉ារីស ដើម្បីធ្វើបទបង្ហាញសា្នដៃ ការងារដែលខ្លួនសម្រេចបាន នៅក្នុងបេសកកម្មស្តារសមត្ថភាពគ្រូពេទ្យជំនាញវះកាត់សួត នៅប្រទេសកម្ពុជា។ នៅក្នុងបទយកការណ៍នៅថ្ងៃនេះ លោកអ្នកនាងនឹងបានស្តាប់ការពន្យល់របស់លោកស្រី អាញ៉ែស អង់ និងលោកវេជ្ជបណ្ឌិត អង់ ជីនសួង ដែលជាស្ថាបនិក និងប្រធានសមាគម ជួយអ្នកជំងឺខ្សោយផ្លូវដង្ហើម។
    12 min
  • កីឡាការិនី ប៉ាល់ ឆរស្មី៖ «ខ្ញុំអរគុណដែលកើតជាខ្មែរ និងយកមេដាយបាន៦ជូនប្រទេសជាតិ»
    កីឡាការិនី ប៉ាល់ ឆរស្មី ជាកីឡាការិនីខ្មែរដំបូងគេ ដែលដណ្តើមបានមេដាយរហូតដល់៦គ្រឿងជូនប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្នុងប្រភេទកីឡាវ៉ូវីណាម។ តាមរយៈមេដាយទាំង៦ កីឡាការិនី ប៉ាល់ ឆរស្មី លើកឡើងថា នេះជាការរួមចំណែកជាពន់ពេករបស់លោកស្រី ដែលជួយលើកតម្កើងមុខមាត់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះឆ្នាំនេះ។ បើតាមកីឡាការិនី ប៉ាល់ ឆរស្មី គឺខ្លួនអរគុណដែលបានកើតជាខ្មែរ និងបានយកមេដាយរហូតដល់៦ជូនប្រទេសជាតិ។
    10 min
  • អ្នកលក់ដូរខ្លះថាលក់បានតិចឬច្រើនវាជារឿងផ្សេង តែរំភើបពេលបានឃើញទិដ្ឋភាពជាច្រើនក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
    អ្នកលក់ដូរក្នុងនិងនៅក្រៅរបង ស្តាតមរតកតេជោទីរៀបចំការប្រកួតស៊ីហ្គេមអះអាងថា លក់ដូរពុំសូវដាច់ទេ  ទោះបីជាមានមនុស្ស​មកដើរលេងច្រើនក៏ដោយ។ ចំណែកអ្នកលក់ដូរខ្លះទៀត បានលើកឡើងថា លក់ដាច់ឬមិនដាច់ជារឿងផ្សេង ប៉ុន្តែអ្វីដែលពួកគេរីករាយនោះគឺបានក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គេមនិងបានឃើញទិដ្ឋភាពជាច្រើនក្នុងព្រឹត្តិការណ៍នេះ។
    7 min
  • អ្នកគាំទ្រផ្ដល់ទំនុកចិត្តថាប្រដាល់គុនខ្មែរនឹងបានមេដាយមាសច្រើនក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
    ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អ្នកគាំទ្រប្រដាល់គុនខ្មែរ ពួកគេបានបង្ហាញអារម្មណ៍រំភើប និងសប្បាយចិត្ត មិនខុសពីអ្នកគាំទ្របាល់ទាត់ជម្រើសជាតិកម្ពុជា និងអ្នកគាំទ្របាល់ទះជម្រើសកម្ពុជា ព្រមទាំងអ្នកគាំទ្រប្រភេទកីឡាផ្សេងៗនោះឡើយ។ អ្នកគាំទ្រប្រដាល់គុនខ្មែរ ពួកគេបានចូលរួមគាំទ្រ និងស្រែកហ៊ោកញ្ជៀវ​ ដោយជឿជាក់ថា កីឡាករកីឡាការិនីគុនខ្មែរ​ នឹងវាយដណ្ដើមបានមេដាយមាសច្រើន លើវិញ្ញាសាប្រដាល់គុនខ្មែរនេះ ក្រោយឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។
    7 min
  • លោក ហាក់ សៀងឡាយ៖ប្រសិនបើអុកលេងដោយយុវជនជំនាន់ក្រោយទទួលបានមេដាយមាស១ទៀត នឹងកោរសក់បួសសង់គុណ
    ស្ពាយមកជាមួយនូវគ្រាប់អុកនិងក្រដាស់អុកសល់ពីសង្គមដើម លោក ហាក់ សៀងឡាយ ដែលមានអាយុ៨៦ឆ្នាំបានជិះម៉ូតូ២ថ្ងៃ ពីស្រុកស្នួល ខេត្តក្រចេះ មកមើលការប្រកួតអុកចត្រង្គ ក្នុងសាលមួយកន្លែងនៃសកលវិទ្យាល័យភ្នំពេញទីរៀបចំការប្រកួតនេះ។ លោកអះអាងថា ជាអ្នកលេងម្នាក់ក្នុងជំនាន់សង្គមរាស្ត្រនិយមហើយអុកចត្រង្គគឺជាល្បែងមួយដែលលោកស្រឡាញ់ស្មើនឹងជីវិត។ លោកបានអះអាងពីការកោរសក់បួសសង់គុណ ប្រសិនបើអុកលេងដោយយុវជនជំនាន់ក្រោយទទួលបានមេដាយមាស១ទៀត នៅថ្ងៃស្អែកសម្រាប់ការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។
    8 min
  • ស៊ីហ្គេម៖លោក នុត ប៉ូល ដែលភៀសទៅអាមេរិកក្នុងសម័យខ្មែរក្រហមមិននឹកស្មានថា កម្ពុជាមានថ្ងៃនេះ
    គាប់​ជួន​ក៏​ដូច​ជា​ការ​ត្រៀម​ខ្លួន​ លោក​ នុត ប៉ូល ​ពលរដ្ឋ​ខ្មែរ​សញ្ជាតិ​អាមេរិក​បាន​ធ្វើ​ដំណើរ​ពី​រដ្ឋ​កាលីហ្វ័ញ៉ា​មក​មើល​ការ​ប្រកួត​ស៊ីហ្គេម​នៅ​កម្ពុជា។​ លោក​បាន​ភៀស​ខ្លួន​ទៅ​នៅ​សហរដ្ឋអាមេរិក​តាម​រយៈ​ជើង​ហោះហើរ​របស់​UN​ ក្នុង​ជំនាន់​កម្ពុជា​កំពុង​តែ​ហែក​ហួរ​ដោយ​សង្គ្រាម​ផ្ទៃ​ក្នុង​ និង​បន្ទាប់​ពី​ឱពុក​ត្រូវ​បាន​សម្លាប់​ក្រោម​ស្នាម​ដៃ​នៃ​របប​ប៉ុលពត។​ ទុក​អតីត​កាល​មួយ​ឡែក​សិន​ បុរស​បាន​សម្ដី​រូប​នេះ ​ងាក​មក​និយាយ​ពី​ភាព​រីករាយ​ក្នុង​ពេល​បច្ចុប្បន្ន​ ដោយ​ចាត់​ទុក​ព្រឹត្តការណ៍​ស៊ីហ្គេម​ជា​អ្វី​ដែល​លោក​មិន​នឹក​ស្មាន​ថា​ អាច​នឹង​កើត​មាន​នៅ​កម្ពុជា​សោះ​ឡើយ។​
    7 min
  • ពិធីបើកស៊ីហ្គេម៖ ពលរដ្ឋរំភើប និងត្រេកអរ ក្រោយរង់ចាំអស់ជាង៦០ឆ្នាំ
    ពលរដ្ឋរាប់ម៉ឺននាក់មានទាំងខ្មែរ និងបរទេស បានចូលរួមទស្សនាការបើកជាផ្លូវការនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្នុងនាមជាម្ចាស់ផ្ទះ ពលរដ្ឋខ្មែរបានបង្ហាញអារម្មណ៍រំភើប និងមិននឹកស្មានដល់ថា ការរៀបចំពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមមានភាពអស្ចារ្យ និងមិនធ្លាប់មានក្នុងប្រទេសកម្ពុជា ខណៈពលរដ្ឋខ្មែរទន្ទឹងរង់ចាំពេលវេលានេះអស់រយៈពេល៦៤ឆ្នាំ។ សម្រាប់ពលរដ្ឋខ្មែរ ព្រឹត្តិការណ៍នេះ បានបង្ហាញពីកេរ្តិ៍ឈ្មោះ និងជួួយផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី ទៅកាន់ឆាកអន្តរជាតិបន្ថែមទៀត។
    8 min
  • លោក វ៉ែន សុវណ្ណ ប្រែក្លាយការរើសរើងទៅជាការផ្ដល់តម្លៃតាមរយៈការបញ្ចូលខ្លួនទៅក្នុងវិស័យកីឡា
    លោក វ៉ែន សុវណ្ណ ដែលប្ដូរអត្តសញ្ញាណយេនឌ័រពីស្ត្រីមកជាបុរសត្រូវបានជ្រើសឲ្យធ្វើជាគណៈកម្មការបូកពិន្ទុលើកីឡាសូហ្វតេន្នីស ដែលជាកីឡាមួយប្រភេទស្ថិតក្នុងចំណោមកីឡា៣៦ប្រភេទត្រូវប្រកួតក្នុងព្រឹត្តការណ៍ស៊ីហ្គេមនេះ។ កីឡាសូហ្វតេន្នីសត្រៀមប្រកួតនៅថ្ងៃទី៦ឧសភារវាងក្រុមប្រកួតកម្ពុជាប៉ះជាមួយហ្វីលីពីន។​ កីឡានេះមានការចូលរួមពី៦ប្រទេសរាប់ទាំងកម្ពុជាផងដូចជាៈ ថៃ ឡាវ វៀតណាម ទីម័ល ហ្វីលីពីន។  លោក វ៉ែនសុវណ្ណ  ដែលជាអ្នកសេ្នហាវិស័យកីឡាមានសង្ឃឹម៩០ភាគរយ លើក្រុមកីឡាសូហ្វតេន្នីសរបស់កម្ពុជា ក្នុងការប៉ះជាមួយហ្វីលីពីន សម្រាប់ការបើកឆាកដំបូងនេះ។ លោក វ៉ែន សុវណ្ណ ប្រែក្លាយការរើសរើងទៅជាការផ្ដល់តម្លៃតាមរយៈការបញ្ចូលខ្លួនទៅក្នុងវិស័យកីឡា។
    7 min
  • អំឡុងពេលស៊ីហ្គេម៖ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកបើកឲ្យកីឡាករកីឡាការិនីបរទេសចូលមើលដោយឥតគិតថ្លៃ
    ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទៅទស្សនានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយះពេល៣ខែនាដើមឆ្នាំ២០២៣នេះ តែការកើនឡើងនេះមិនសូវច្រើនដូចមុនសម័យកូវីដ១៩ឡើយ។ អ្នកស្រី រស់ សុភារ៉ាវី ប្រធានគ្រប់គ្រងនៅមជ្ឈមណ្ឌលប្រល័យពូជសាស​ន៍ជើងឯក បានបញ្ជាក់ថា មានភ្ញៀវទេសចរបរទេសចូលទស្សនាចន្លោះពី ២៥០នាក់ទៅ ៣៥០នាក់ក្នុងមួយថ្ងៃ។ បើតាមអ្នកស្រី រស់ សុភារ៉ាវី ក្នុងអំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក៏នឹងបើកឲ្យ​កីឡា​ករកីឡាការិនីបរទេស ចូលទស្សនាដោយ​គិតថ្លៃផងដែរ។
    9 min
  • លោក ជា ធូរេនពិសិដ្ឋ៖ អាជីវកម្មស្រោបប្លាស្ទិកលើវត្ថុស័ក្តិសិទិ្ធកំពុងពេញនិយមពីសំណាក់ពលរដ្ឋខ្មែរ
    អាជីវកម្ម​ស្រោប​វត្ថុ​ស័ក្តិសិទ្ធិ​ពី​ជ័រ​ប្លាស្ទិក​ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ​និង​ពេញ​និយម​ជា​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ ពិសេស​មន្ត្រី​ប៉ូលីស ​និង​ទាហ៊ាន​ដែល​មាន​ជំនឿ​លើ​វត្ថុ​ស័ក្តិសិទ្ធិ​ពាក់​ជាប់​កាយ​ដើម្បី​ការពារ​ពី​អមនុស្ស ​ឬ​ឧបទ្រព​ចង្រៃ​នានា។ ​ការ​ស្រោប​ប្លាស្ទិក​លើ​វត្ថុ​ស័ក្តិសិទ្ធិ​ដូច​ជា​ រូប​ព្រះ ​រូប​ឪពុកម្តាយ​ ជីដូនជីតា​ បើ​តាម​ម្ចាស់​អាជីវកម្ម​ខ្មែរ​អង្គរ​ស្រោប​ព្រះ​ប្លាស្ទិក​លំដាប់​អាជីព​លោក​ ជា ធូរេនពិសិដ្ឋ ​គឺ​ដើម្បី​ការពារ​ពី​ការ​បាក់​បែក​ និង​អាច​រក្សា​ទុក​បាន​យូរ។​ លើស​ពី​នេះ ​លោក​ ធូរេន ពិសិដ្ឋ​អះអាង​ថា​ អាជីវកម្ម​ស្រោប​ព្រះ​ប្លាស្ទិក​នេះ​ ក៏​បាន​ចូល​រួម​លើក​ស្ទួយ​វប្បធម៌​ខ្មែរ​មួយ​ចំណែក​ផង​ តាម​រយៈ​ការ​ឆ្នៃប្រឌិត​ជា​មួយ​ក្បាច់​រចនាបទ​ខ្មែរ​នៅ​តាម​ប្លាស្ទិក​ដែល​ស្រោប​វត្ថុ​ស័ក្តិសិទ្ធិ​ទាំង​នោះ។​
    8 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners