បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • អំឡុងពេលស៊ីហ្គេម៖ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកបើកឲ្យកីឡាករកីឡាការិនីបរទេសចូលមើលដោយឥតគិតថ្លៃ
    ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​ ចូល​ទៅ​ទស្សនា​នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើងឯក​ មាន​សន្ទុះ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​រយៈ​ពេល​៣​ខែ​នា​ដើម​ឆ្នាំ​២០២៣​នេះ​ តែ​ការ​កើន​ឡើង​នេះ​មិន​សូវ​ច្រើន​ដូច​មុន​សម័យ​កូវីដ​១៩​ឡើយ។​ អ្នកស្រី ​រស់ សុភារ៉ាវី​ ប្រធាន​គ្រប់​គ្រង​នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើងឯក​ បាន​បញ្ជាក់​ថា​ មាន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​ចន្លោះ​ពី​ ២៥០​នាក់​ទៅ ​៣៥០​នាក់​ក្នុង​មួយ​ថ្ងៃ។ ​បើ​តាម​អ្នកស្រី​ រស់ សុភារ៉ាវី ​ក្នុង​អំឡុង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក​ ក៏​នឹង​បើក​ឲ្យ​​កីឡាករ​កីឡាការិនី​បរទេស ​ចូលទ​ខស្សនា​ដោយ​គិត​ថ្លៃ​ផង​ដែរ។​
    9 min
  • អ្នកស្រី គួន ចិន្តា សុខចិត្តបោះបង់ការងារគ្រូពេទ្យមកជួយធ្វើការងារសិប្បកម្មស្វាមី
    ក្នុងនាទីជីវិតជោគជ័យនៅថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិរបស់អ្នកស្រី គួន ចិន្តា ជាអតីតពេទ្យ​ឆ្មបមួយនៅកម្ពុជា។ អ្នកស្រី គួន ចិន្តា បានបោះបង់ការងារជាពេទ្យឆ្មប និងការងារផ្សេងៗ មកជួយធ្វើការងារអាជីវកម្មស្វាមីវិញ ដែលមានឈ្មោះថា សិប្បកម្មសុមនាផលិតផលស្នែង។ មកជួយធ្វើការងារអាជីវកម្មស្វា​មី អ្នកស្រី គួន ចិន្តា បានគូសបញ្ជាក់ថា ទម្រាំសិប្បកម្មសុមនាផលិតផលស្នែង ទទួលបានជោគជ័យ និងមានអតិថិជនគាំទ្រ អ្នកស្រីត្រូវប្រើពេល១៤ឆ្នាំ ដើម្បីដើររកទីផ្សារ។
    14 min
  • ជាង២០ឆ្នាំលក់មុខរោងចក្រអ្នកស្រី​ ប៉ាន់ សុផល៖នៅ​ពេលដែលកម្មករ-កម្មការិនីជួបបញ្ហាប្រឈមខ្ញុំក៏រងឥទ្ធិពលបន្តដែរ
    ការលក់ដូរនៅមុខរោងចក្រ បានថមថយខ្លាំងរហូតដល់ពេលបច្ចុប្បន្ន ទោះជាកូវីដ១៩បានធូរស្បើយ ហើយក៏ដោយ។ ជាងនេះទៀតការលក់ដូរកាន់តែថមថយនៅគ្រាដែលរោងចក្រការបិទទ្វារ ឬព្យួរការងារដោយសារការបញ្ជាទិញថយចុះ។ ជាង២០ឆ្នាំលក់នៅមុខរោងចក្រ អ្នកស្រី ប៉ាន់ សុផល មានអាយុ៦០ឆ្នាំនិយាយថា នៅពេលដែលកម្មករ-កម្មការិនីរោងចក្រជួបបញ្ហាប្រឈមអ្នកស្រី ក៏រងឥទ្ធិពលបន្តពីនេះដែរ។ ឥទ្ធិពលដែលស្ដែងឡើងតាមរយៈការលក់ដូរលែងសូវដាច់ដូចពេលមុខ។
    7 min
  • ពលរដ្ឋអ្នកស្នេហាវិស័យបាល់ទាត់ សម្រុកទៅយកសំបុត្រនៅពហុកីឡដ្ឋានជាតិអូឡាំពិក
    ពលរដ្ឋខ្មែរដែលនិយមស្នេហាវិស័យកីឡាបាល់ទាត់មិនក្រោមពាន់នាក់នោះទេ បានសម្រុកមកយកសំបុត្រនៅទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីត្រៀមចូលទស្សនាការប្រកួតបាល់ទាត់ដែលម្ចាស់ផ្ទះកម្ពុជាត្រៀមប៉ះជាមួយប្រទេសទីម័រនាថ្ងៃទី២៩ ខែមេសា។ ពលរដ្ឋដែលទទួលបានសំបុត្រសម្រាប់ត្រៀមចូលទស្សនាការប្រកួតបានបង្ហាញអារម្មណ៍រំភើប និងត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រ ក៏ដូចជាលើកទឹកចិត្តដល់កីឡាករខ្មែរ។ តែយ៉ាងណា សំបុត្រដែលផ្តល់ដោយក្រុមការងាររៀបចំការប្រកួតស៊ីហ្គេមនៅមិនទាន់គ្រប់តម្រូវការនៃពលរដ្ឋឡើយ ដោយសំបុត្រត្រូវបានចែកអស់គ្មានសល់ ខណៈពលរដ្ឋខ្លះបានត្រឹមខកចិត្ត ត្បិតសំបុត្រចែកអស់លើសពីការរំពឹងទុក។
    7 min
  • អ្នកនាង​ ស្រួង​ ភាវី​៖​ សុបិន្ត​របស់​ខ្ញុំ​ចង់​បង្កើត​ក្លឹប​កីឡា​ស្នូក​ឃ័រ​សម្រាប់​ក្មេងៗ​នៅ​កម្ពុជា
    ​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ធ្លាប់​បាន​បង្ហាញ​ពី​ប្រវត្តិ​របស់​អ្នក​នាង ​ស្រួង ​ភាវី​ គឺ​ជា​ម្ចាស់​ជើងឯក​ផ្ទួន​ៗ​គ្នា​ ផ្នែក​កីឡា​ស្នូក​ឃ័រ​ ឬ​ប៊ីយ៉ាការ៉ុប​ ជា​ឈ្មោះ​កីឡា​ល្បី​មួយ​ប្រភេទ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​។​ ឥឡូវ​នេះ​ ភាវី​ បាន​មក​កម្ពុជា​រយៈ​ពេល​១ខែ​ដើម្បី​ត្រៀម​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ីហ្គេម​ខាង​មុខ​តំណាង​ឲ្យ​កម្ពុជា​។​មាន​អាយុ​៣៣​ឆ្នាំ ​កីឡា​ការនី​រូបនេះ ​បាន​សម្រេច​បំណង​របស់​ខ្លួន​ដោយសារ​តែ​បាន​ចូល​រួម​ប្រ​កួតតំណាង​ឲ្យ​កម្ពុជា​។​ តែ​ក្តី​សុបិន្ត​របស់​នាង​គឺ​ចង់​បង្កើត​ក្លឹប​កីឡា​ស្នូក​ឃ័រ​សម្រាប់​ក្មេងៗ​នៅ​កម្ពុជា​។
    10 min
  • បញ្ហាដីធ្លីតំបន់ព្រលានយន្តហោះថ្មី៖ ពលរដ្ឋឡើងមកតវ៉ាដល់សាលាខេត្តកណ្ដាលជាលើកទី២
    ប្រជាពលរដ្ឋប្រមាណជាង២០០នាក់ មកពីស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅថ្ងៃទី២៤ ខែមេសានេះ ពួកគេបានឡើងមកតវ៉ា និងដាក់ញត្តិជាលើកទី២ នៅសាលាខេត្តកណ្ដាល ដើម្បីស្នើសុំឆ្វៀលដីរបស់ពួកគេចេញពីតំបន់ព្រលានយន្តហោះថ្មី ដោយធ្វើការអភិវឌ្ឍនៅនឹងកន្លែង និងស្នើសុំឲ្យចេញប្លង់កម្មសិទ្ធិជូនដល់ពួកគេផងដែរ។ ប៉ុន្តែករណីនេះ អាជ្ញាធរខេត្តកណ្ដាលបញ្ជាក់ថា ប្រជាពលរដ្ឋទាំងនេះ មិនមែនជាពលរដ្ឋរស់នៅស្ថិតក្នុងតំបន់ព្រលានយន្តហោះថ្មីទេ គឺរស់នៅលើដីខ្នងទំនប់ខុសច្បាប់ ដែលជាដីសាធារណរបស់រដ្ឋទៅវិញ។
    8 min
  • សៀវភៅ ព្រលឹងចុងសក់​របស់​លោក សេរ៉ា ក្នុងឱកាស​ថ្ងៃរំលឹកខួប១៧ មេសា​ឆ្នាំ​១៩៧៥
    ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ ជា​ឱកាស​អបអរឆ្នាំថ្មីប្រពៃណីជាតិ ពិតមែនហើយ ប៉ុន្តែ វាក៏ជា​ពេលវេលា​ដែលធ្វើ​ឲ្យនឹក​ទៅ​ដល់​ថ្ងៃ​ប្រវត្តិសាស្រ្ត ថ្ងៃ​១៧មេសា ដែល​ជា​ថ្ងៃ​បើកឆាក​ដំបូង​នៃ​ដំណើររបស់​កម្ពុជា​ទៅក្នុង​ភពអន្ធការ​របស់​ខ្មែរក្រហម។ សម្រាប់​លោក​សេរ៉ា អ៊ីង កូនខ្មែរកាត់បារាំង ដែល​មាន​វត្តមាននៅទីក្រុង​ភ្នំពេញ នៅថ្ងៃខ្មែរក្រហមចូលកាន់កាប់ទីក្រុង​ភ្នំពេញ ថ្ងៃ១៧មេសា​បាន​ចារជាប់​ក្នុង​ការចងចាំ​របស់​លោក ព្រោះថា នៅថ្ងៃនោះហើយ ដែល​លោក​បាត់ដំណឹង​ឪពុក ដែលត្រូវ​ទាហាន​ខ្មែរក្រហមចាប់ខ្លួន នៅក្រោយ​ដើរចេញពី​ស្ថានទូតបារាំង​នៅទីក្រុង​ភ្នំពេញ។ នៅក្នុង​ឱកាស​ខួបទី​៤៨ នៃ​ការចូលកាន់អំណាច របស់​ពួកខ្មែរក្រហម លោក​សេរ៉ា អ៊ីង​បាន​ចេញផ្សាយ​សៀវភៅ​មួយក្បាលដែលមានចំណងជើង ថា l’Ame au bord des cheveux ប្រែជាភាសាខ្មែរថា ព្រលឹង​ចុងសក់ ចេញផ្សាយ​ដោយ​គ្រឹះស្ថានបោះពុម្ព Delcourt។
    12 min
  • លោកមឿងសុន៖ ទុក្ខលំបាករបស់ប្រជាជនអ៊ុយក្រែនធ្វើឲ្យនឹកដល់​ការលំបាកវេទនាដោយសាររបបខ្មែរក្រហម
    លោកមឿងសុន នៅតែ​ស៊ូ មិនលះបង់ចោល​ការព្យាយាម​របស់​លោក​ដើម្បីជួយ​ប្រជាជន​អ៊ុយក្រែន។ តាម​ការសន្យា លោកមឿង សុន​ដែលមាននាទីជា​អ្នកដឹកនាំ គណៈកម្មការ​បេសកកម្ម​មនុស្សធម៌ដើម្បីសន្តិភាព និង​ប្រជាធិបតេយ្យនៅអ៊ុយក្រែន​បាន​រៀបចំ​កម្មវិធីតាំងបង្ហាញផ្ទាំងគំនូរ ជាមួយ​វិចិត្រករ​ខ្មែរ មក​ពី​ប្រទេស​អ៊ុយក្រែន លោកអ៊ុក ដារ៉ាច័ន្ធ នៅវត្ត ពុទ្ធរង្ស៊ី នាទីក្រុងលីយ៉ុង ភាគខាងជើង​ប្រទេស​បារាំង។ ក្រុមរបស់​លោកមឿង សុន រៀបចំ​កម្មវិធី​ប្រកូកប្រកាស​ស្វែងរកជំនួយសម្រាប់ប្រជាជន​អ៊ុយក្រែន នៅក្នុង​ឱកាស​ដែលប្រជាជនខ្មែរ នៅក្នុង​តំបន់ជុំវិញ ទីក្រុង​លីយ៉ុង ចូលរួម​យ៉ាងកុះករ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ កាលពីថ្ងៃទី ១៦​មេសា ឆ្នាំ ២០២៣។
    11 min
  • អាណាព្យាបាលកុមារខ្វះអាហារូបត្ថម្ភ៖ «ដើម្បីឱ្យកូនបានជាធំដូចកូនគេ យើងត្រូវព្យាយាម »
    កង្វះ​អាហារ​ កង្វះ​ជីវជាតិ​ ឬ​សម្បូរ​ចំណី​ដែរ​តែ​ជា​ចំណី​ដែល​គ្មាន​ជីវជាតិ​ សុទ្ធ​តែ​បាន​បង្ក​បញ្ហា​សុខភាព​ ធ្ងន់ធ្ងរ​ និង​បាន​បង្អាក់​ការ​រីក​លូតលាស់​របស់​កុមារ​មួយ​ចំនួន​នៅ​កម្ពុជា​ ពិសេស​នៅ​តាម​តំបន់​ជនបទ​ដាច់​ស្រយាល។​ កុមារ​ជួប​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​នេះ​ អាច​ប្រឈម​នឹង​ជំងឺ​ក្រិន​ មាន​ការ​រីក​លូតលាស់​បញ្ញា​ស្មារតី​យឺត​យ៉ាវ​ និង​ងាយ​ឆ្លង​ជំងឺ​ផ្សេងៗ។​ អាណាព្យាបាល​របស់​កុមារ​តូច​ដែល​ជួប​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ ចែក​រំលែក​ថា​ ដំណាក់កាល​តាម​ដាន​និង​ព្យាបាល​សុខភាព​របស់​កូនៗ​គឺពិត​ជាពិបាក​ ចាំ​បាច់​ត្រូវ​ការ​ភាព​អត់ធ្មត់​ខ្ពស់​មែន​ទែន។​
    9 min
  • លោក ​ឆែន ចន្ទដារ៉ា​៖ ​ប្រេង​កន្ទក់«​សុខៈ»​ ដែល​នឹង​ដាក់​លក់​គឺ​ទាប​ជាង​តម្លៃ​ប្រេង​ឆាលើ​ទី​ផ្សារ
    នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​ពេល​នេះ អ៊ឹង ប៊ុនថន សូម​ណែនាំឲ្យ​ស្គាល់​លោក  ឆែន ចន្ទដារ៉ា អគ្គនាយក«​រោង​ចក្រ​ចំរ៉ាញ់​ប្រេង​​កន្ទក់​អង្ករ​ផ្កា​ម្លិះ​កម្ពុជា»។​ ប្រេង​ចំអិន​ម្ហូប​ដែលមាន​​ឈ្មោះ​ថា​«សុខៈ»​នឹង​ត្រូវ​ដាក់​លក់​លើទី​ផ្សារ​នៅពេល​ខាង​មុខ​នេះ បន្ទាប់ពី​ចំរ៉ាញ់​សាក​ល្បង​បានជោគជ័យ។ លោក  ចន្ទដារ៉ា និយាយថា លោក​ដេកគិត​អស់រយៈពេល​២ឆ្នាំ ទើបហ៊ាន​ប្រថុយ​ចំណាយ​ទុន៦លាន​ដុល្លារ​ដើម្បី​បង្កើត​រោង​ចក្រ​ផលិតប្រេង​ឆាចេញពីកន្ទក់​ដាក់លក់​សម្រាប់​ទី​ផ្សារ​ក្នុង​ស្រុក​​ជាមួយ​តម្លៃ​ទាប​ជាង​ប្រេង​នាំចូល​។
    11 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners