បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • ចង្រ្កានដីកំពង់ឆ្នាំងនៅតែពេញនិយម បន្ទាប់ពីមានសមាគមជួយលើកកម្ពស់គុណភាព
    ចង្រ្កានធ្វើពីដី ខេត្តកំពង់ឆ្នាំងនៅតែមានភាពពេញនិយម បើទោះជាបច្ចុប្បន្ននេះ មានសង្រ្កានអគ្គិសនី ឬចង្រ្កនហ្កាសនៅលើទីផ្សារក៏ដោយ។ ភាពពេញនិយមនាពេលនេះ គឺកើតឡើងបន្ទាប់ពីមានការចងក្រងជាសមាគម ដើម្បីលើកកម្ពស់ស្តង់ដារចង្រ្កានដី។ សិប្បកម្មផលិតចង្រ្កានក្នុងទឹកដីខេត្តកំពង់ឆ្នាំបានបង្កើតការងារក្នុងសហគមន៍ ក៏ដូចជាកាត់បន្ថយការធ្វើចំណាកស្រុករកការងារផង។ ប៉ុន្តែអ្នកផលិតចង្រ្កានដី នៅតែមានក្តីបារម្ភពីអនាគតនៃសិប្បកម្ម ដែលជាកេរ្តិ៍ដូនតានេះ។
    9 min
  • ក្រុមអ្នកស្រលាញ់ភេទដូចគ្នាចង់បានការគាំទ្របន្ថែមទៀតពីអាជ្ញាធរ និងរដ្ឋាភិបាល
    ស្ថានភាពក្រុមអ្នកស្រលាញ់ភេទដូចគ្នា នាពេលបច្ចុប្បន្នមានការបើកទូលាយជាងមុនច្រើន បើធៀបទៅនឹងពេលកន្លងទៅ។ នេះគឺជាការកត់សម្គាល់របស់ក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា។ តែយ៉ាងនេះក្តី ការរើសអើង កង្វះការទទួលស្គាល់នៅតែបន្តជាបញ្ហា ដែលនាំឲ្យក្រុមអ្នកស្រលាញ់ភេទដូចគ្នាចង់បានការគាំទ្របន្ថែមទៀតពីសំណាក់អាជ្ញាធរមូលដ្ឋាន និងរដ្ឋាភិបាល។
    8 min
  • អ្នកស្រី ញាណ ចាន់វាសនា៖ ពីអ្នករៀបចំឆាកនៅទូរទស្សន៍ងាកមកបង្កើតសិប្បកម្មផលិតរបស់ប្រើប្រាស់
    ក្នុងនាទីជីវិតជោគជ័យនៅថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិអ្នកស្រី ញាណ ចាន់វាសនា ម្ចាស់សិប្ប​កម្មមេត្រី ក្រេប។ ចេញពីអ្នកធ្វើការងារនៅទូរទស្សន៍មួយក្នុងស្រុក ខាងផ្នែករៀបចំឆាក អ្នកស្រី ញាណ ចាន់វាសនា បានចាប់អាជីពជាអ្នកលក់ផលិតផលខ្មែរវិញ ដែលផលិតដោយស្នាដៃជនពិការ។ ក្រោយមក អ្នកស្រី ញាណ ចាន់វាសនា ក៏ឈានទៅបង្កើតសិប្បកម្មដោយខ្លួនឯង មានឈ្មោះថា សិប្បកម្មមេត្រី ក្រេប ដោយអ្នកផលិតសុទ្ធសឹងជាស្រ្តីដែលមានពិការភាព។ បច្ចុប្បន្នសិប្បកម្មមេត្រី ក្រេប មិនត្រឹមតែផលិតរបស់ប្រើប្រាស់សម្រាប់លក់នៅក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងមានការនាំចេញទៅលក់នៅក្រៅស្រុកផងដែរ។
    13 min
  • ដើម្បីជាចំណែកអភិរក្សបន្ត យុវជនជាងទងម្នាក់មិនបោះអាជីពចោលទោះបីគ្មានទីផ្សារ
    មានបទពិសោធន៍លើការងារជាជាងទងជិត១០ឆ្នាំ លោក ភី ធារិទ្ធិបានឱ្យដឹងថា ការចាប់អាជីពជាជាងទងនេះ មិនមែនជារឿងចៃដន្យឡើយ។ ប៉ុន្តែនេះសុទ្ធសឹងតែកើតចេញពីចំណូលចំណូលចិត្ត និងចិត្តចង់ចូលរួមអភិរក្សកេរ្តិ៍មរតកដូនតា។ សព្វថ្ងៃនេះ ការងាររបស់លោកមានការចាប់អារម្មណ៍ពីអតិថិជនមិនសូវច្រើនប៉ុន្មានទេ។ ទីតាំងសិប្បកម្មរបស់លោក គឺធ្វើគ្រឿងការដែលផលិតចេញពីស្ពាន់ ប្រាក់ និងវត្ថុធាតុដើមជាច្រើនផ្សេង។ បើតាមលោក ធារិទ្ធ លោកមិនអាចបោះបង់អាជីពនេះបានឡើយ បើទោះបីបច្ចុប្បន្នទីផ្សារសម្រាប់ជាងទងហាក់មិនសូវទំលំទូលាយ។ ផ្ទុយមកវិញ លោកនឹងបន្តបណ្តុះបណ្តាលក្មេងៗជំនាន់ក្រោយឱ្យបន្តអាជីពនេះ។
    7 min
  • ការលេងភ្លេងពិណពាទ្យចំនួនមនុស្សលេងតិចឬច្រើនអាស្រ័យលើលទ្ធភាពអ្នកជួលនិងធនធានមនុស្សផ្នែកនេះ
    ថ្មីៗ​នេះ​លោក​ ហ៊ុន សែន ​ជម្រុញ​ឲ្យ​ការ​ប្រគុំ​វង់​ភ្លេង​ពិណពាទ្យ​លេង​មាន​គ្នា​លេង​ចាប់​ពី​៦នាក់​ឡើង។​ វង់ភ្លេង​ពិណពាទ្យ​គេ​ចែក​ជា​បី​រួម​មានៈ​ វង់​តូច​ប្រើ​មនុស្ស​៥នាក់​ វង់​កណ្ដាល​ប្រើ​មនុស្ស​៩នាក់​ វង់​ធំ​ប្រើ​មនុស្ស​១២នាក់។​ អ្នក​លេង​ភ្លេង​ពិណពាទ្យ​លើក​ឡើង​ថា​ ចំនួន​មនុស្ស​លេង​តិច​ឬ​ច្រើន​អាស្រ័យ​លើ​លទ្ធភាព​អ្នក​ជួល​និង​ធនធាន​មនុស្ស​ផ្នែក​នេះ។ ​
    9 min
  • អ្នកស្រី ឱក ភឿន៖ របរធ្វើសាច់ក្រកលក់បានចំណូលគ្រាន់បើ តែក្រោយវិបត្តិកូវីដ១៩ចំណូលធ្លាក់ចុះ
    របរ​ធ្វើ​សាច់ក្រក​លក់​ គេ​កត់​សម្គាល់​ឃើញ​ថា​ មាន​ស្ទើរ​គ្រប់​ដង​ផ្លូវ​ទៅ​បណ្ដា​រាជ​ធានី​ខេត្ត​មួយ​ចំនួន​ ជា​ពិសេស​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៣ ​និង​លេខ​៤​ក្បែរ​រាជធានី​ភ្នំពេញ​ជា​ដើម។ ​របរ​នេះ​អាច​រក​ចំណូល​បាន​សមរម្យ​ចិញ្ចឹម​ជីវិត​បាន​ ក្រៅ​ពី​មុខ​របរ​ផ្សេងៗ​ទៀត​ ដែល​លក់​ក្បែរ​ផ្លូវ​ និង​ចិញ្ចើម​ផ្លូវ។​ អ្នកស្រី​ ឱក ភឿន​ ជា​អ្នក​ធ្វើ​សាច់​ក្រក​លក់​នៅ​ផ្លូវ​ជាតិ​លេខ​៤ ​បាន​បញ្ជាក់​ថា ​របរ​ធ្វើ​សាច់​ក្រក​លក់​នេះ ​អ្នកស្រី​អាច​រក​ចំណូល​ពី​៧០​ម៉ឺន​រៀល​ទៅ​ ៨០​ម៉ឺន​រៀល​ ប៉ុន្តែ​ក្រោយ​ពី​វិបត្តិ​ជំងឺ​កូវីដ១៩​ ចំណូល​នេះ​បាន​ធ្លាក់​ចុះ ​ខណៈ​គ្រួសារ​ និង​កូនៗ​របស់​អ្នកស្រី​សុទ្ធ​សឹង​ជា​អ្នក​ប្រកប​របរ​ធ្វើ​សាច់ក្រក​លក់​ទាំង​អស់។​
    6 min
  • ពលរដ្ឋខ្មែរ​នៅ​បារាំង​ រៀបចំ​ពិធីរំឮក​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​នៅ​ក្នុង​សម័យ​ខ្មែរក្រហម
    ថ្ងៃសៅរ៍ ទី​១៥មេសា ​នៅប៉ារីស​ប្រទេស​បារាំង ប្រជាពលរដ្ឋ​ខ្មែរ​ បាន​រៀបចំពិធីរំឮកវិញ្ញាណក្ខន្ធជនរងគ្រោះដែល​បាត់​បង់​ជីវិត​ ក្នុងសម័យខ្មែរក្រហម។ សហគមខ្មែរ​ អ្នក​តំណាង​រាស្ត្រ​បារាំង អភិបាល​រង​ក្រុងប៉ារីស និង​ចៅសង្កាត់​ទី១៣ ក៏​បាន​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុង​បរិវេណ​សួន​ច្បារ Parc de Choisy និង​ព្រម​ទាំង​បាន​ថ្លែង​សុន្ទរកថា​ម្នាក់​ម្តងៗ​ ដើម្បីរំលែក​ទុក្ខ និង​រំឮក​ការ​ចង់​​ចាំ​។​
    ​
    7 min
  • លោក សោម ដូរ៉េ៖ ផ្នែកនិពន្ធនេះហើយដែលខ្ញុំយកធ្វើជាឆ្នាំងបាយដើម្បីចិញ្ចឹមជីវិត
    នាទីជីវិតជោគជ័យនៅថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិលោក សោម ដូរ៉េ អ្នកនិពន្ធបទចម្រៀងមួយរូបនៅកម្ពុជា។ ដោយសារក្ដីស្រមៃចង់ក្លាយជាអ្នកនិពន្ធបទចម្រៀងនៅកម្ពុជា ក្រៅពីសិក្សារៀនសូត្រ លោក សោម ដូរ៉េ បានស្វះស្វែងរកឱកាសធ្វើការងារជាអ្នកនិពន្ធ ចាប់តាំងពីនៅរៀននៅអនុវិទ្យាល័យ​ថ្នាក់ទី៧មកម្លេះ។ លោក សោម ដូរ៉េ បញ្ជាក់ថា ផ្នែកនិពន្ធបទចម្រៀង គឺជាឆ្នាំងបាយសម្រាប់ចិញ្ចឹមជីវិតរបស់លោក ហើយលោកនឹងបន្តចាប់អាជីពជាអ្នកនិពន្ធនេះ ទៅថ្ងៃអនាគតផងដែរ។
    11 min
  • លោកតាវ័យជិត៨០ឆ្នាំ រត់កង់បីឥណ្ឌា រកមួយថ្ងៃសម្រាប់មួយថ្ងៃ
    លោក ផា ផេង អាយុជិត៨០ឆ្នាំ បានចាប់យកអាជីពបើកបរកង់បីឥណ្ឌា ប៉ុន្តែលោកមិនបានប្រើប្រាស់កម្មវិធីទូរស័ព្ទសម្រាប់ហៅភ្ញៀវដូចអ្នករត់កង់បីឥណ្ឌាផ្សេងទៀតទេ។ ស្របពេលដែលប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងធ្វើដំណើរទៅកាន់ស្រុកកំណើតរៀងៗខ្លួននោះ លោក ផា ផេង នៅតែបន្តរកប្រាក់នៅឡើយ។ ស្ថានភាពជីវភាពរបស់លោករកបានមួយថ្ងៃសម្រាប់ផ្គត់ផ្គង់មួយថ្ងៃប៉ុណ្ណោះ។
    8 min
  • របរចិញ្ចឹមរុយបម្រើវិស័យកសិកម្មBSF បានផ្តល់ប្រាក់ចំណូលខ្ទង់ពាន់ក្នុងមួយខែ
    ម្ចាស់កសិដ្ឋានចិញ្ចឹមរុយទាហានអាវខ្មៅ BSF កំពុងទទួលបានជោគជ័យ និងបន្តពង្រើកកសិដ្ឋានរបស់ខ្លួនបន្ថែមទៀត ឱ្យស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន។ លោក សៅ​ សែនសំណាង ម្ចាស់កសិដ្ឋានរុយBSF បានឱ្យដឹងថា រុយប្រភេទនេះបានដើរតួយ៉ាងសំខាន់ក្នុងការបម្រើលើវិស័យកសិកម្ម ជាពិសេសការចិញ្ចឹមសត្វ។ បើតាមលោក សំណាង របរនេះបានជួយរកប្រាក់ចំណូលចូលគ្រួសាររបស់លោកបានគួរសមដែរ ដោយមួយខែលោកអាចទាញប្រយោជន៍ពីការចិញ្ចឹមរុយទាហានអាវខ្មៅនេះបានខ្ទង់ពាន់ដុល្លារ។
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners