របរធ្វើសាច់ក្រកលក់ គេកត់សម្គាល់ឃើញថា មានស្ទើរគ្រប់ដងផ្លូវទៅបណ្ដារាជធានីខេត្តមួយចំនួន ជាពិសេសនៅតាមផ្លូវជាតិលេខ៣ និងលេខ៤ក្បែររាជធានីភ្នំពេញជាដើម។ របរនេះអាចរកចំណូលបានសមរម្យចិញ្ចឹមជីវិតបាន ក្រៅពីមុខរបរផ្សេងៗទៀត ដែលលក់ក្បែរផ្លូវ និងចិញ្ចើមផ្លូវ។ អ្នកស្រី ឱក ភឿន ជាអ្នកធ្វើសាច់ក្រកលក់នៅផ្លូវជាតិលេខ៤ បានបញ្ជាក់ថា របរធ្វើសាច់ក្រកលក់នេះ អ្នកស្រីអាចរកចំណូលពី៧០ម៉ឺនរៀលទៅ ៨០ម៉ឺនរៀល ប៉ុន្តែក្រោយពីវិបត្តិជំងឺកូវីដ១៩ ចំណូលនេះបានធ្លាក់ចុះ ខណៈគ្រួសារ និងកូនៗរបស់អ្នកស្រីសុទ្ធសឹងជាអ្នកប្រកបរបរធ្វើសាច់ក្រកលក់ទាំងអស់។