បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • លោក គង់ ចាន់ឌី ជាអតីតសន្តិសុខយាមតាមរោងចក្រក្លាយជាម្ចាស់សិប្បកម្មផលិតធ្យូងអនាម័យ
    ក្នុងនាទីជីវិតជោគជ័យនៅថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិលោក គង់ ចាន់ឌី ម្ចាស់សិប្បកម្មផលិតធ្យូងអនាម័យស្នាដៃកូនខ្មែរ។ ជាយុវជនម្នាក់ដែលមានក្ដីស្រមៃខ្ពស់ លោក គង់ ចាន់ឌី និងក្រុមការងារចង់ឃើញធ្យូងអនាម័យដែលផលិតដោយស្នាដៃកូនខ្មែរ មានលក់នៅលើទីផ្សារទូទាំងប្រទេស និងធ្វើការនាំចេញទៅលក់នៅក្រៅប្រទេសផងដែរ។ បើតាមលោក គង់ ចាន់ឌី ការធ្វើអាជីវកម្ម មិនគួរធ្វើតែម្នាក់ឯងឡើយ គួរតែមានដៃគូសហការពិភាក្សាគ្នា ទើបធ្វើឲ្យអាជីវកម្មនោះទទួលបានជោគជ័យ។
    12 min
  • ប្រែពីផ្លូវលំទៅផ្លូវបេតុងក្លាយជាវិញ្ញាសារបស់រដ្ឋបាលថ្នាក់ក្រោមជាតិមុនការបោះឆ្នោត
    ខេត្តកណ្ដាល៖ ការប្រែក្លាយផ្លូវលំទៅផ្លូវបេតុងបានក្លាយជាវិញ្ញាសារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ មុនការបោះឆ្នោតថ្នាក់ជាតិខែកក្កដា។  តួយ៉ាងពលរដ្ឋរស់នៅ ភូមិកំពង់ដំរី ​នៃឃុំព្រែកតាមាក់ ខេត្តកណ្ដាល សញ្ចឹងចាំមើលផ្លូវលំក្រាលថ្មភ្នំប្រវែង២៧៧ម៉ែត្រនិងទទឹង៥ម៉ែត្រមានវាសនាក្លាយជាផ្លូវបេតុងមុនការបោះឆ្នោត ឬក្រោយបោះឆ្នោត។
    16 min
  • CADT ត្រៀមដាក់មនុស្សយន្តបញ្ញាសិប្បនិមិ្មត ឱ្យទទួលបដិសណ្ឋារកិច្ចភ្ញៀវនាពេលខាងមុខ
    ក្នុងស្រាវជ្រាវមនុស្សយន្តនៃបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា CADT​ កំពុងបន្តអភិវឌ្ឍន៍មនុស្សយន្តបញ្ញាសិប្បនិមិ្មតរបស់ខ្លួនដើម្បីឱ្យក្លាយជាមនុស្សយន្តមានសមត្ថភាពពេញលេញក្នុងការធ្វើបដិសណ្ឋារកិច្ចនាំភ្ញៀវ និងផ្តល់ព័ត៌មាននានាអំពីបណ្ឌិតសភាពបច្ចេកវិទ្យាឌីជីថលកម្ពុជា។ ក្នុងពិធី ពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នាពេលកន្លងទៅ តំណាងក្រុមស្រាវជ្រាវមកពីCADTបានបញ្ជាក់ថា មនុស្សយន្តដែលមានឈ្មោះថា «សុខ»នេះក៏ដាក់ឱ្យដំណើរការជាផ្លូវការនាពេលខាងមុខ។ ហើយនៅពេលអនាគត ពួកគេនឹងបន្តអភិវឌ្ឍន៍មនុស្សយន្តបញ្ញាសិប្បនិម្មិតនេះឱ្យមានរូបរាងធំ និងមានសមត្ថភាពខ្ពស់ក្នុងការជំនួសកិច្ចការរបស់់មនុស្សមួយផ្នែក។
    7 min
  • លោក​ សូ ឈុន​ និង​កូន​ប្រុស​យក​ដើម​ឬស្សី ​និង​ប៉ុងជ័រ​ ច្នៃធ្វើ​ផ្ទះ​ម្រេញគង្វាល​លក់​បាន​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ
    លោក ​សូ ឈុន ​និង​កូន​ប្រុស​ជាអ្នក​ខេត្តស្វាយរៀង ​បាន​ចំណាក​ស្រុក​មក​ស្នាក់​នៅ​បន្ទប់ជួល​មួយ​ក្បែរផ្សារ​ទឹកថ្លា ​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ។ ​ពីរ​នាក់​ឪពុក​កូន​ លោក​ សូ ឈុន ​បាន​ឲ្យ​កូន​ប្រុស​ធ្វើផ្ទះម្រេញ​គង្វាល​នៅបន្ទប់​ជួល ​ខណៈ​លោក​វិញ​ជាអ្នក​ដឹក​ផ្ទះ​ម្រេញគង្វាល​ និង​របស់​របរប្រើប្រាស់​ផ្សេងៗ​ទៀត​លក់​នៅក្នុង​រាជធានី​ភ្នំពេញ។ ​ផ្ទះម្រេញ​គង្វាល​នេះ ​លោក ​សូ ឈុន​ និង​កូន​ប្រុស ​បាន​យក​ដើម​ឬស្សី​ និង​ប៉ុងជ័រ​មក​ច្នៃ​ធ្វើ​លក់​ និង​លក់​របស់​ប្រើប្រាស់​ផ្សេងៗ​ទៀត​ បាន​កម្រៃ​ជាមធ្យម​ អាច​ផ្គត់ផ្គង់​ជីវ​ភាព​គ្រួសារ​នៅឯស្រុក​កំណើត​ទៀតផង។​
    7 min
  • ទិវាមួយម៉ោងសម្រាប់ភពផែនដី៖ អ្នកពាក់ព័ន្ធអំពាវនាវឲ្យពលរដ្ឋចូលរួមការពារបរិស្ថានធម្មជាតិ
    ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី​ ក្នុង​ឆ្នាំ២០២៣​ បាន​រៀចំ​ឡើង​ក្រោម​ប្រធានបទ​ «ឈាន​ទៅ​មុខ​រួម​គ្នា ​ស្តារ​ផែនដី​ស្រស់​បំព្រង​ឡើង​វិញ»។​ ក្រោម​ប្រធានបទ​មួយ​នេះ ​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​បរិស្ថាន ​ទាំង​រដ្ឋ​ និង​ឯកជន​ និង​អង្គ​ការ​ផ្នែក​បរិស្ថាន ​លើក​ឡើង​ថា ​ជា​ការ​បើក​ឱកាស​ឲ្យ​ពលរដ្ឋ​ទាំង​អស់​ រួម​គ្នា​ពិភាក្សា​ពី​​ការ​ទប់​ស្កាត់​ភាព​រិច​រឹល​នៃ​ភព​ផែនដី​ និង​ពួត​ដៃ​គ្នា​ការ​ពារ​បរិស្ថាន​ធម្មជាតិ​ ដែល​ជា​ជីវិត​របស់​មនុស្ស​នៅ​ទូទាំង​សកល​លោក។​
    10 min
  • និស្សិតប្លាស្ទិក៖ រើសសំរាម និងបង្កើតវីដេអូអប់រំផង រួមចំណែកថែបរិស្ថានកម្ពុជា
    លោក​ ហែម សុភេម ​និស្សិត​សកលវិទ្យាល័យ​មួយ​នៅ​ក្រុង​ភ្នំពេញ ​និង​ជា​ស្ថាបនិក​និស្សិត​ប្លាស្ទិក​ បាន​ផ្តួច​ផ្តើម​បង្កើត​យុទ្ធនាការ​រើស ​ឬ​ប្រមូល​សំរាម​នៅ​រាល់​ចុង​សប្តាហ៍ ​នៅ​តាម​ទី​តាំង​មួយ​ចំនួន​ក្នុង​ក្រុង​ភ្នំពេញ។​ មិន​ត្រឹម​តែ​ប្រមូល​សំរាម​ទេ​ ប៉ុន្តែ ​សុភេម ​ថែម​ទាំង​បង្កើត​ជា​ទំព័រ​ហ្វេសប៊ុក​ និង​បណ្តាញ​សង្គម​ផ្សេង​ទៀត​ ដើម្បី​ផ្សព្វផ្សាយ​ពី​សកម្មភាព​របស់​ខ្លួន។​ ជា​សកម្មភាព​ដែល​អាច​ជំរុញ​យុវជន​ផ្សេង​ទៀត​ ឲ្យ​ចូល​រួម​ចំណែក​ក្នុង​ការ​ថែរក្សា​បរិស្ថាន​នៅ​កម្ពុជា។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ស្ថាបនិក​និស្សិត​ប្លាស្ទិក​រូប​នេះ។​
    7 min
  • លោក គីម នីដូ៖ ពីអ្នកដើរប្រមូលសំរាមងាកបើកក្រុមហ៊ុនផលិតជីធម្មជាតិចេញពីសំរាម
    ក្នុងនាទីជីវិតជោគជ័យនៅថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិលោក គីម នីដូ ម្ចាស់ក្រុមហ៊ុន Agri Tech ដែលយកកាកសំណល់សំរាម មកផលិតធ្វើជាជីធម្មជាតិ។ ជាយុវជនម្នាក់ដែលមានក្ដីស្រមៃខ្ពស់ លោក គីម នីដូ មានបំណងពង្រីកក្រុមហ៊ុនផលិតជីធម្មជាតិឲ្យកាន់តែធំនៅកម្ពុជា ដើម្បីនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ។ បើតាមលោក គីម នីដូ ក្នុងនាមជាយុវជនជំនាន់ក្រោយ យើងត្រូវកំណត់គោលដៅឲ្យច្បាស់លាស់ ហើយបង្កើតក្ដីស្រមៃដោយខ្លួនឯង រួចដើរទៅរកក្ដីស្រមៃនោះ ទើបទទួលបានជោគជ័យ។
    10 min
  • ដំណើរការរៀបចំសោភ័ណភាពក្នុងពហុកីឡាដ្ឋានជាតិមរតកតេជោកំពុងបង្កើនល្បឿន
    ពហុកីឡាដ្ឋានជាតិមរតកតេជោ ទីរៀបចំប្រកួតស៊ីហ្គេមនិងអាស៊ានប៉ារាហ្គេម នៅខែឧសភាខាងមុខត្រូវបានប្រើប្រាស់ជាទីកន្លែងហាត់សមផ្នែកសិល្បៈ និងហ្វឹកហាត់ផ្នែកកីឡា។ ចំណែកអ្នករៀបចំសោភ័ណភាពជាទូទៅនៅក្នុងស្តាតក៏មមាញឹកណាស់ដែរទាំងផ្នែកអនាម័យ ផ្នែករៀបចំប្រព័ន្ធភ្លើង និងផ្នែកលាបថ្នាំជាដើម។
    7 min
  • សិប្បកម្មស្នាដៃខ្មែរ ច្នៃស្បែកគោ និងក្របីជាកាបូបស្បែក ទទួលការចាប់អារម្មណ៍ពីពលរដ្ឋនិងបរទេស
    សិប្បកម្មផលិតកាបូបស្បែកសត្វមួយកន្លែងកំពុងលាក់ខ្លួននៅម្តុំផ្សារចាស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ លោក មុំ ភារុន ម្ចាស់សិប្បកម្មស្នាដៃខ្មែរបានឱ្យដឹងថា សិប្បកម្មរបស់លោកបានយកស្បែកគោ និងក្របីមកផលិតជាកាបូប កាតាប ស្បែកជើង និងខ្សែក្រវ៉ាត់ក្នុងតម្លៃសមរម្យ និងមានគុណភាពល្អ។ សព្វថ្ងៃនេះ សិប្បកម្មស្នាដៃខ្មែរបន្តទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកនិយមប្រើប្រាស់ផលិតផលប្រភេទស្បែកទាំងក្នុងស្រុក និងជនបរទេស។ បើតាមម្ចាស់សិប្បកម្មស្នាដៃខ្មែរ លោកនឹងបន្តពង្រើកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែធំបន្ថែមទៀតឱ្យស្របទៅតាមតម្រូវការទីផ្សារ។
    7 min
  • លោក គង់ ចាន់ឌី៖ ការផលិតធ្យូងអនាម័យអាចរកចំណូលចន្លោះពី១៥ទៅ២០លានរៀលក្នុង១ខែ
    លោក គង់ ចាន់ឌី ម្ចាស់សិប្បកម្មផលិតធ្យូងអនាម័យ ដែលមានឈ្មោះថា ធ្យូងអនាម័យស្នាដៃកូនខ្មែ​រ​។ បច្ចុប្បន្ននេះសិប្បកម្មផលិតធ្យូងអនាម័យស្នាដៃកូនខ្មែរ មាន​សាខាផលិតធ្យូងអនាម័យ​ចំនួន​ ១៥ទីតាំង​នៅតាមបណ្ដារាជធានីខេត្តមួយចំនួន។ បើតាមលោក គង់ ចាន់ឌី សិប្បកម្មផលិតធ្យូងអនាម័យនេះ គឺបានយកវត្ថុធាតុដើម ដូចជាកម្ទេចឈើ កម្ទេចធ្យូង និងកាកសំណល់ផ្លែឈើផ្សេងៗទៀត យកមកកិនឲ្យ​ហ្មត់ លាយជាមួយម្សៅដំឡូងមី ដើម្បីផលិតចេញជាធ្យូងអនាម័យ។ ក្នុងមួយថ្ងៃសាខានីមួយៗ អាចផលិតធ្យូងអនាម័យបានចន្លោះពី ១តោនទៅ២តោន អាចរកប្រាក់ចំណូលបានចន្លោះពី ១៥លានរៀលទៅ២០លានរៀលក្នុងមួយខែ។
    8 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners