បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • លោក គង់ ចាន់ឌី៖ ការផលិតធ្យូងអនាម័យអាចរកចំណូលចន្លោះពី១៥ទៅ២០លានរៀលក្នុង១ខែ
    លោក គង់ ចាន់ឌី ម្ចាស់សិប្បកម្មផលិតធ្យូងអនាម័យ ដែលមានឈ្មោះថា ធ្យូងអនាម័យស្នាដៃកូនខ្មែ​រ​។ បច្ចុប្បន្ននេះសិប្បកម្មផលិតធ្យូងអនាម័យស្នាដៃកូនខ្មែរ មាន​សាខាផលិតធ្យូងអនាម័យ​ចំនួន​ ១៥ទីតាំង​នៅតាមបណ្ដារាជធានីខេត្តមួយចំនួន។ បើតាមលោក គង់ ចាន់ឌី សិប្បកម្មផលិតធ្យូងអនាម័យនេះ គឺបានយកវត្ថុធាតុដើម ដូចជាកម្ទេចឈើ កម្ទេចធ្យូង និងកាកសំណល់ផ្លែឈើផ្សេងៗទៀត យកមកកិនឲ្យ​ហ្មត់ លាយជាមួយម្សៅដំឡូងមី ដើម្បីផលិតចេញជាធ្យូងអនាម័យ។ ក្នុងមួយថ្ងៃសាខានីមួយៗ អាចផលិតធ្យូងអនាម័យបានចន្លោះពី ១តោនទៅ២តោន អាចរកប្រាក់ចំណូលបានចន្លោះពី ១៥លានរៀលទៅ២០លានរៀលក្នុងមួយខែ។
    8 min
  • លោក លាវ គឹមឈត៖ «ខ្ញុំមិនសប្បាយចិត្តទេ បើគេទិញគំនូរដោយភាពអាណិត តែខ្ញុំនឹងសប្បាយចិត្តបើគេទិញដោយឃើញពីតម្លៃ»
    មាន​បទ​ពិសោធន៍​លើ​អាជីព​ជា​អ្នក​គូរ​គំនូរ​ជាង​៣០ឆ្នាំ​ លោក​ លាវ គឹមឈត ​បាន​សម្រេច​ប្រើប្រាស់​ពេល​វេលា​នៃ​ជីវិត​របស់​លោក​ ដោយ​ជិះ​គង់​មក​តាម​បណ្តោយ​មាត់​ទន្លេ​ដើម្បី​គូរ​គំនូរ​លក់​ជូន​ភ្ញៀវ​ទេសចរ​ និង​ក៏​ដើម្បី​តាំង​បង្ហាញ​អំពី​សិល្បៈ​គំនូរ​ដល់​មនុស្ស​ភាគ​ច្រើន​បាន​មើល​រំលង។​ មាន​វ័យ​ប្រមាណ​៥០ឆ្នាំ​ លោក​ លាវ គឹមឈត ​បាន​រៀបរាប់​ថា​ គំនូរ​ដែល​លោក​ភាគ​ច្រើន​គឺ​មាន​លក្ខណៈ​តូច​ល្មម​ ដែល​ងាយ​ស្រួល​សម្រាប់​ទុក​ដាក់។​ ប៉ុន្តែ​យ៉ាង​ណា ​វិចិត្រករ​រូប​នេះ​បញ្ជាក់​ថា ​លោក​មិន​សប្បាយ​ចិត្ត​នោះ​ទេ​ នៅ​ពេល​ណា​ដែល​ ភ្ញៀវ​ទេសចរ​ទិញ​ស្នា​ដៃ​របស់​លោក​ ជា​ថ្នូរ​នឹង​ការ​អាណិត​ ប៉ុន្តែ​លោក​នឹង​សប្បាយ​ចិត្ត​ទៅ​វិញ​ បើ​អ្នក​ទិញ​បាន​ឃើញ​ពី​គុណ​តម្លៃ​នៃ​គំនូរ​របស់​លោក​ដែល​ខំប្រឹង​បែប​នេះ។​
    9 min
  • លោក គីម នីដូ ជាកូនខ្មែរមួយរូបបានយកកាកសំណល់មកផលិតធ្វើជាជីធម្មជាតិ
    លោក​ គីម នីដូ ​ម្ចាស់​ក្រុមហ៊ុន​ Agri Tech ​ជា​កូន​ខ្មែរ​មួយ​រូប​បាន​ដើរ​ប្រមូល​កាក​សំណល់​នៅ​រាជធានី​ភ្នំពេញ ​ដើម្បី​យក​មក​ផលិត​ធ្វើ​ជា​ជី​ធម្មជាតិ ​ជួយ​ដល់​បរិស្ថាន​ផង​ និង​បង្កើត​ការងារ​ធ្វើ​ដល់​ប្រជាជន​ផង​។​ បច្ចុប្បន្ន​ជី​ធម្មជាតិ​ដែល​ផលិត​ចេញ​ពី​កាក​សំណល់​របស់​កូន​ខ្មែរ​រូប​នេះ ​ទទួល​បាន​ការ​គាំទ្រ​ និង​ការម៉ង់​ទិញ​ពី​អតិថិជន​ជា​បន្ត​បន្ទាប់​ គិត​ចាប់​តាំង​ពី​ការ​ចាប់​ផ្ដើម​ផលិត​នៅ​ឆ្នាំ​២០១២​មក​ម្លេះ។ ​លោក​ គីម នីដូ ​ត្រូវ​បាន​មិត្តភក្កិ​នៅ​បរទេស​ដូច​ជា​ នៅ​ថៃ ​វៀតណាម ​និង​ចិន​ជា​ដើម​ បាន​ទាក់​ទង​ឲ្យ​លោក​ទៅ​បើក​ក្រុមហ៊ុន​ផលិត​ជី​ធម្មជាតិ​នៅ​ទី​នោះ​ តែ​លោក​មិន​សម្រេច​ចិត្ត​ទៅ​ឡើយ​ដោយ​ធ្វើ​តែ​នៅ​កម្ពុជា​ប៉ុណ្ណោះ។​
    9 min
  • លោក លន់ យ៉េង៖ យុវជនសម័យឥលូវត្រូវខិតខំឲ្យលើសលោកយ៉ាងតិច១០ដង ទើបអាចមានតួនាទីនិងការងារល្អធ្វើ
    ក្នុងនាទីជីវិតជោគជ័យនៅថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិលោក លន់ យ៉េង អគ្គលេខាធិការរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។ ជាក្មេងកើតទាន់សម័យសង្គ្រាម លោក លន់ យ៉េង ថាឱកាសសិក្សារៀនសូត្រ និងឱកាសការងារសម្រាប់លោក មានតិចជាងយុវជនសម័យឥលូវ។ ដូច្នេះបើតាមលោក លន់ យ៉េង យុវជនសម័យឥលូវត្រូវខិតខំរៀនសូត្រ ឲ្យបានលើសលោកយ៉ាងតិច១០ដង ទើបអាចមានតួនាទីមុខតំណែង និងការងារល្អធ្វើ។
    14 min
  • ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រុកទៅមុខឲ្យទាន់ព្រឹត្តការណ៍ស៊ីហ្គេមនៅខែឧសភា
    ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ប្រព័ន្ធលូ កំពុងសម្រុកទៅមុខឲ្យទាន់ព្រឹត្តការណ៍ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមដែលរៀបចំឡើងនាខែឧសភាខាងមុខ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅបណ្ដោយវិថីវិមានឈ្នះឈ្នះ។  ពេលធ្វើដំណើរកាត់ផ្លូវិមានឈ្នឈ្នះហួសទៅដល់ស្ពានព្រែកព្នៅ កម្លាំងចម្រុះមមាញឹកក្នុងការបោសសម្អាត គូសវៀសគំនូសផ្លូវ ស្ដាប្រឡាយលូជាដើម។
    8 min
  • ទូតបារាំងនៅកម្ពុជារៀបចំកម្មវិធីរត់បណ្តាក់ អបអរអូឡាំពិកស្រុកបារាំងឆ្នាំ២០២៤
    រយៈពេល៥០០ថ្ងៃមុនការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីសឆ្នាំ២០២៤ ក្រសួងអឺរ៉ុប និងការបរទេសបារាំង ព្រមទាំងបណ្តាស្ថានទូត និងដែនដីឯនាយសមុទ្ររបស់បារាំងដែលត្រូវបានទទួលស្គាល់ជា “ដែនដីកីឡាឆ្នាំ២០២៤” បានរួមគ្នារៀបចំ ព្រឹត្តិការណ៍កីឡា “រត់បណ្តាក់ជុំវិញពិភពលោក” លើទ្វីបទាំងប្រាំរយៈពេល២៤ម៉ោង។ នៅកម្ពុជាមាន កុមារ យុវជន ជាង២០០នាក់ បានចូលរួមរត់បណ្តាក់ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី១៤ ខែមីនា។ ជាការរត់បណ្តាក់គ្នាបែបមិត្តភាពរៀបចំ ដោយស្ថានទូតបារាំងប្រចាំក្រុងភ្នំពេញ។
    7 min
  • នៅ​ជប៉ុន​ជិត​៥០​ឆ្នាំ​៖​​​បណ្ឌិត​ ប៉ែន​ សេដ្ឋារិន ​មាន​បំណង​មក​រស់​នៅ​កម្ពុជា​វិញ
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅពេល​នេះ​យើង​សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​លោក​ស្រី ​ប៉ែន​ សេដ្ឋារិន​ បណ្ឌិត​ផ្នែក​នរវិទ្យា​ពី​សាកល​វិទ្យា​ល័យ​មួយ​នៅ​ប្រទេស​ជប៉ុន​។​ ស្ត្រី​ខ្មែរ​ដែល​ទទួល​បាន​ញ្ជាតិ​ជប៉ុន​រូប​នេះ ​គាត់​នៅ​តែ​ឆ្លៀត​ពេល​បង្រៀន​និស្សិត​ខ្មែរ​នៅ​សាកល​វិទ្យាល័យ​ភូមិ​ន្ទ​ភ្នំពេញ​។ ​បំណង​ធំ​របស់​គាត់​គឺ​ចង់​ជួយ​កូន​ខ្មែរ​ឲ្យ​ចេះ​ថែ​វប្បធម៌​ជាតិ។ មាន​​អាយុ៦៨​ឆ្នាំ​ ​លោក​ស្រីនៅតែ​មាន​បំណង​មក​រស់​នៅ​កម្ពុជា​វិញ​នៅជីវិត​ចុង​ក្រោយ​ បន្ទាប់ពីបាន​ចាក​ចេញ​អស់​រយៈ​ពេល៤៨​ឆ្នាំ​។
    12 min
  • សិប្បកម្មមេត្រីទទួលការគាំទ្រពីអតិថិជនដោយសារការប្រើប្រាស់បុគ្គលិកជាជនពិការច្រើន
    សិប្បកម្មមេត្រីបានយកវត្ថុធាតុដើម ដូចជាតម្បាញសូត្រ និងអំបោះផ្សេងៗ រួមទាំងវត្ថុធាតុដើមដទៃទៀត មកឆ្នៃធ្វើជាកាបូប សម្លៀកបំពាក់ ខ្សែក និងសម្ភារៈផ្សេងៗទៀតសម្រាប់លក់ និងបានផ្ដល់ការ​ងារធ្វើដល់ជនពិការប្រមាណ៩០%។ ម្ចាស់សិប្បកម្មមេត្រី គឺអ្នកស្រី ញាណ ចាន់វាសនា ហៅ មេត្រី បានបញ្ជាក់ថា តាមរយះសិប្បកម្មមេត្រីនេះ មិនសូវរកចំណូលបានច្រើនប៉ុន្មាននោះទេ តែដោយសារតែការពេញចិត្ត និងស្រលាញ់ រួមទាំងផ្ដល់ការងារឲ្យជនពិការធ្វើ ទើបសិប្បកម្មមេត្រីមានអតិថិជនគាំទ្រច្រើន។
    10 min
  • ព្រះតេជគុណ ថុន ស៊ីផាត ទទួលជ័យលាភីលេខ៣ ពីការប្រកួតគំនូរឌីជីថលថ្នាក់តំបន់ របស់AUF
    ទី​ភ្នាក់ងារ​ឧត្តម​សិក្សា​និយាយ​ភាសា​បារាំង​ AUF​ បាន​ផ្តល់​រង្វាន់​មក​កាន់​ព្រះតេជគុណ​ ថុន ស៊ីផាត​ ម្ចាស់​ជ័យ​លាភី​លេខ​៣​ ពី​ការ​ប្រកួត​គំនូរ​ឌីជីថល​ដែល​បាន​ចូល​រួម​ប្រកួត​ជា​មួយ​បណ្តា​ប្រទេស​ចំនួន​៤​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក។​ ជ័យ​លាភី​នេះ ​គឺ​ជា​ជោគ​ជ័យ​ដំបូង​របស់​ព្រះតេជគុណ​ ចំពោះ​ការ​ប្រកួត​កម្រិត​តំបន់​ និង​បាន​សរ​បញ្ជាក់​អំពី​សមត្ថភាព​របស់​ព្រះ​អង្គ​ចំពោះ​ការ​សិក្សា​នា​ពេល​កន្លង​មក។​ ជា​និស្សិត​ឆ្នាំ​ទី៤​ ផ្នែក​គំនូរ​សាគមនាគមន៍​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ​ព្រះអង្គ​នឹង​បន្ត​ចូល​រួម​ប្រកួត​ទៀត​ ប្រ​សិន​បើ​មាន​ឱកាស​ទៅ​ថ្ងៃ​ខាង​មុខ។​
    8 min
  • ពលរដ្ឋខ្លះរងផលប៉ះពាល់ពីការពង្រីកផ្លូវមួយចំនួននៅភ្នំពេញស្នើសុំរដ្ឋឲ្យជួយចេញសំណងខ្លះ
    ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​ពង្រីក​ធ្វើ​ផ្លូវ​ឡើង​វិញ​នៅ​រាជធានី​ភ្នំពេញ​ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជួយ​ចេញ​សំណង​ខ្លះ​ពី​ផល​ប៉ះពាល់​នេះ​ ដើម្បី​ដោះស្រាយ​ជីវភាព​របស់​ពួក​គេ ​ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជាប់​ផ្លូវ​លេខ​៩៣ ​នៅ​សង្កាត់​ទួលសង្កែ​១។​ ប៉ុន្តែ​យ៉ាង​ណា​ចំពោះ​សំណង​នេះ​ អាជ្ញាធរ​រាជធានី​ភ្នំពេញ ​បាន​អះអាង​ថា​ កន្លង​មក​អាជ្ញាធរ​រាជធានី​ភ្នំពេញ ​តែង​ធ្វើ​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ស្រប​ទៅ​តាម​ច្បាប់​ជា​និច្ច ​តែ​អ្នក​រស់​នៅ ​និង​សាង​សង់​មិន​សម​ស្រប​តាម​ច្បាប់​ អាជ្ញាធរ​មិន​ធ្វើការ​ដោះស្រាយ​ជូន​ឡើយ។​
    8 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners