បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • យុវតីម្នាក់ផ្តួចផ្តើមគំនិតដាក់សៀវភៅឲ្យសាធារណជនអានដោយសេរីនៅសួនវត្តបទុម
    ជារៀងរាល់ចុងសប្តាហ៍ នៅប៉ែកខាងជើងនៃសួនវត្តបទុមរាជធានីភ្នំពេញ មានការរៀបចំដាក់សៀវភៅឲ្យសាធារណជនអានដោយសេរី។ ឆែម ស្រីគា ជាយុវតីម្នាក់ ដែលបានផ្តួចផ្តើមគំនិតនេះឡើង ក្នុងគោលបំណងចែករំលែកនូវអ្វីដែលខ្លួនមាន និងបណ្តុះការអាន។ សម្រាប់គម្រោងទៅថ្ងៃអនាគត ស្រីគា ចង់ប្រមូលសៀវភៅឲ្យបានច្រើន ដើម្បីបង្កើតជាបណ្ណាល័យសាធារណៈឲ្យបានទូទាំងប្រទេស។
    7 min
  • អ្នកស្រី ​ឱម​ ស្រីមុំ​៖​ភាព​ជោគ​ជ័យ​របស់​ខ្ញុំ ​គឺ​ស្តាប់​បណ្តាំ​របស់​អ្នក​ម្តាយ​ថា​ការ​លក់​ដូរ​កុំ​បន្លំ​ភ្នែក​ជញ្ជីង
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI ​នៅពេល​យើង​សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​អ្នក​ស្រី ​ឱម​ ស្រីមុំ ​ម្ចាស់​ហាង​លក់​ផ្លែ​ឈើ​ស្រី​មុំ​។​ ប្តូរ​ពី​មុខ​របរ​លក់​ពង​ទា​កូន​ព្រោះ​ខ្លាច​បាប​ អ្នកស្រី ​ឱម​ ស្រីមុំ​ ងាក​មក​លក់​ផ្លែ​ឈើ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ដោយ​ធ្វើ​តាម​បណ្តាំ​របស់​ម្តាយ​«លក់ដូរ​កុំ​បន្លំ​ភ្នែក​ជញ្ជីង»​។​ នេះ​ជា​អ្វី​ដែល​អ្នក​ស្រី​ចង​ចាំ​រហូត​ប្រែក្លាយ​ពី​​លក់​ផ្លែ​នៅលើ​ចិញ្ចើម​ផ្លូវ ទៅ​ជា​ហាងល្បី​ឈ្មោះ​​៣​ល្វែង​ជាប់​គ្នា​​ និង​មាន​ដី​ចំ​ការ​ដាំ​ផ្លែ​ឈើ​ខ្លួន​ឯង​ជាង​១០០​ហិក​តា​។
    13 min
  • សិប្បកម្មឈ្លាសវៃច្នៃពោះវៀនកង់ឡាន និងបាវស៊ីម៉ងត៍ធ្វើជាសម្ភារៈលក់ និងបង្កើតការងារជូនជនពិការ
    លោក ឡាវ ចំរើន ម្ចាស់សិប្បកម្មឈ្លាសវៃ បានយកពោះវៀនរថយន្ត និងសំបកបាវស៊ីម៉ងត៍ដែលគេប្រើប្រាស់រួច យកមកកែច្នៃ និងផលិតធ្វើជាកាបូប និងសម្ភារៈផ្សេងៗសម្រាប់លក់ឲ្យអតិថិជន។ បច្ចុប្បន្នតាមរយៈសិប្បកម្មឈ្លាសវៃ លោក ឡាវ ចំរើន អាចរកចំណូលបានគ្រាន់បើ ដើម្បីផ្គត់ផ្គង់ជីវភាពខ្លួនឯងផង និងបង្កើតការងារធ្វើឲ្យប្រជាពលរដ្ឋ និងជនពិការមួយចំណែកផង។ បើតាមលោក ឡាវ ចំរើន មូលហេតុដែលសិប្បកម្មឈ្លាសវៃ យកពោះវៀនរថយន្ត និងសំបកបាវស៊ីម៉ងត៍ដែលគេប្រើប្រាស់រួច យកមកច្នៃធ្វើជាសម្ភារៈប្រើប្រាស់ គឺដើម្បីកាត់បន្ថយការបំពុលបរិស្ថានផង និងបង្កើតការងារធ្វើជាដើម។
    8 min
  • ម្ចាស់សិប្បកម្មគំនូរគ្រាប់អង្ករ ចង់បង្កើតសារមន្ទីរសម្រាប់ដាក់តាំងគំនូរ ដើម្បីផ្សព្វផ្សាយវប្បធម៌ និងលើកស្ទួយអង្ករខ្មែរ
    ជា​កូន​អ្នក​កសិករ​ធ្វើ​ស្រែ​ចម្ការ​ អ្នកស្រី ​អៃ អ៊ីសា ​ម្ចាស់​អាជីវកម្ម​គំនូរ​គ្រាប់​អង្ករ​ Cambodia Rice Art​ បាន​បង្កើត​អាជីវកម្ម​មួយ​ជា​លក្ខណៈ​គ្រួសារ​ ដោយ​យក​គ្រាប់​អង្ករ​មក​ធ្វើ​ជា​គំនូរ​ដែល​ជួយ​ផ្សព្វផ្សាយ​វប្បធម៌ ​និង​លើក​កម្ពស់​ពី​គុណ​តម្លៃ​អង្ករ​ខ្មែរ​ទៅ​កាន់​ទី​ផ្សារ​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក។​ ជា​ស្រី្ត ​ខ្មែរ-​អ៊ីស្លាម​ អ្នកស្រី អ៊ីសា ​បាន​លើក​ឡើង​ថា ​ទៅ​ថ្ងៃ​អនាគត​ អ្នកស្រី​ចង់​បង្កើត​ជា​សារមន្ទីរ​ដើម្បី​ដាក់​តាំង​គំនូរ​គ្រាប់​អង្ករ​ ដោយ​ប្រមូល​ផ្តុំ​អ្នក​ផលិត​ទាំង​អស់​ និង​ស្វែង​រក​ឱកាស​ទីផ្សារ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ឱ្យ​បាន​ច្រើន។​
    9 min
  • ស្ត្រីពិការភាពចង់បានការគាំទ្រផ្នែកអនាម័យ ដោយសារតែជួបការលំបាកអំឡុងពេលមករដូវ
    «ពន្លឺ»ជា​ឈ្មោះ​ដាក់​ឲ្យ​ប្រើ​ជំនួស​ឈ្មោះ​ពិត​ដែល​តួអង្គ​ស្នើ​សុំ​ព្រោះ​ខ្មាស់​អៀន។ មាន​អាយុ​២៤ឆ្នាំ​យុវតីរូប​នេះ​មើល​មិន​ឃើញ​តាំង​ពី​កំណើត​មក​ម្លេះ។ ពេល​វេលា២៤​ឆ្នាំ​មក​នេះ ពន្លឺ​ធ្លាប់​រង​ការ​ចំអក​ពី​មនុស្សប្រុស​អំពី​វដ្ដ​នៃ​រដូវ។
    13 min
  • លោក យី សុខសាន្ត៖ ខ្ញុំនឹងបន្តធ្វើការងារសិទ្ធិមនុស្សរហូតដល់បាត់បង់ជីវិត
    ក្នុងនាទីជីវិតជោគជ័យនៅថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិលោក យី សុខសាន្ត មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក។ ក្នុងវ័យកុមារភាព លោក យី សុខសាន្ត ជាក្មេងម្នាក់កើតក្នុងសម័យសង្រ្គាម ដែលធ្វើឲ្យលោកចងចាំ និងឈឺចាប់ ទើបលោកសម្រេចចិត្តបោះបង់ការងាររដ្ឋ ងាកមកធ្វើការងារនៅសមាគមការពារសិទ្ធិមនុស្សអាដហុក ដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ក៏ដូចជាជួយប្រជាពលរដ្ឋដែលរងគ្រោះជាដើម។ បើតាមលោក យី សុខសាន្ត ការធ្វើការងារខាងផ្នែកសិទ្ធិមនុស្សនេះ លោកនឹងបន្តធ្វើរហូតដល់បាត់បង់ជីវិត។
    17 min
  • ចរាចរកាន់តែមមាញឹកនៅពេលដែលដំណើរការសាងស្ពានអាកាសក្បាលថ្នល់ផ្លូវ៦០ម៉ែត្ររុលទៅមុខ
    ដំណើរការសាងស្ពានអាកាសក្បាលថ្នល់ផ្លូវ៦០ម៉ែត្រកំពុងតែរុលទៅមុខ។ មួយផ្នែកនៃការសាងសង់នេះធ្វើឲ្យចរាចរណ៍នៅម្ដុំនោះកាន់តែមមាញឹក និងកក់ស្ទះបន្ថែមទៀត នៅត្រង់ចំណុចប្រសព្វមហាវិថី សម្ដេច ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទឬ២៧១ ហើយបានរុញច្រានដល់ស្ពាន​ច្បារអំពៅ។ អ្នកប្រើប្រាស់ផ្លូវ អ្នកលក់ដូរ អ្នករត់ជាដើម សាទរដំណើរការអភិវឌ្ឍប្រទេស ប៉ុន្តែតិចឬច្រើនពួកគេអះអាងថា បានរងផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលពីការអភិវឌ្ឍនេះដែរ។ ផលប៉ះពាល់ទាំងនោះជាអ្វី?
    9 min
  • កសិដ្ឋានមួយកែច្នៃស្រកីដូងដែលគេធ្លាប់បោះចោលជាប្រយោជន៍សម្រាប់កសិកម្ម
    កសិដ្ឋាន តាខ្មៅ (Takhmao Farm) ដែលស្ថិតនៅក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានកែច្នៃស្រកីដូង ដែលកន្លងមកគេធ្លាប់បោះចោលនោះ មកធ្វើជាប្រយោជន៍សម្រាប់ការដាំដុះក្នុងវិស័យកសិកម្ម។ អ្នកគ្រប់គ្រងកសិដ្ឋាននេះបញ្ជាក់​ថាការកែច្នៃស្រកីដូទាំងនោះ គឺផ្តើមចេញពីការខ្វះខាតជីកសិកម្មក្នុងកសិដ្ឋានផ្ទាល់។ ស្រកីដូងបានរួមចំណែកច្រើន ដូចជាការកែគុណភាពដី និងរក្សាសំណើមសម្រាប់រុក្ខជាតិ និងរួមចំណែកដល់ការប្រមូលកាក់សំណល់ក្នុងរាជធានីភ្នំពេញដែរ។
    8 min
  • អ្នកស្រី ​លាន​ ច័ន្ទ​លាមី​៖​«បាយ​ស្លឹក​ចេក»​ចាប់​ផ្តើម​ដំបូង​ជា​មួយ​អង្ករ​៣​កំ​ប៉ុង
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅ​ពេល​នេះ​ អ៊ឹង​ ប៊ុនថន​ សូម​លើក​យក​ពី ប្រវត្តិ​នៃ​ដំ​ណើរ​ការ​អាជី​វ​កម្ម​ «បាយ​ស្លឹក​ចេក»​របស់​អ្នក​ស្រី ​លាន​ ច័ន្ទលាមី​។​ ចាប់​ផ្តើម​ដំបូង​ដោយ​រទេះ​រុញ​មួយ​ ហើយ​ក្រោយ​មក​ត្រូវ​បាន​ចោរ​លួច​បាត់​ តែ​អ្នក​ស្រី​មិន​បោះ​បង់​ចោល​គំនិត​អាជីវ​កម្ម​ដែល​ផ្សារ​ភ្ជាប់​នឹង​បរិស្ថាន​នេះ​ឡើយ​ដោយ​ចាប់​ផ្តើម​សារ​ជា​ថ្មី​ជា​មួយ​នឹង​អង្ករ​៣​កំប៉ុង​។​
    10 min
  • អ្នកលក់ដូរថាចំណូលធ្លាក់ចុះក្រោយពីវិបត្តិកូវី១៩ និងក្រោយមានផ្លូវល្បឿនលឿន
    អាជីវករលក់សាច់ក្រកនៅខាងលិចវត្តកំបូល ជាប់ផ្លូវជាតិលេខ៤ ពួកគេបាននិយាយថា របរលក់ដូររបស់ពួកគេ លក់ពុំសូវដាច់ដូចមុនឡើយ ក្រោយពីវិបត្តិជំងឺកូវីដ១៩ និងក្រោយពីមានផ្លូវល្បឿនលឿនភ្នំពេញទៅក្រុងព្រះសីហនុ។ អាជីវករលក់សាច់ក្រកទាំងនេះ បានអះអាងថា ពីមុនពួកគេអាចលក់សាច់ក្រកបានចំណូលពី ៧០ម៉ឺនរៀលទៅ ៨០ម៉ឺនរៀលក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្នចំណូលរបស់ពួកគេដែលលក់បានធ្លាក់ចុះស្ទើរពាក់កណ្ដាល ពោលគឺធ្លាក់ចុះមកត្រឹម ៤០ម៉ឺនរៀល ២០ម៉ឺនរៀល ឬ១០ម៉ឺនរៀលប៉ុណ្ណោះ។
    7 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners